ចង់បានស្បែកភ្លឺថ្លា ស្រស់ស្អាតដូច Rosé Blackpink? នេះជាអាថ៌កំបាំង

Vachana-Website-Beauty-&-Health-(2)

ដូចដែលយើងគ្រប់បានជ្រាបរួចមកហើយថា​ Rosé សមាជិកក្រុម BLACKPINK តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលនាងបង្ហាញខ្លួនម្តងៗ មិនថានៅក្នុងការប្រគុំតន្រ្តី​ រឺតាមរយៈរូបថតផ្សេងៗដែលនាងបានបង្ហោះ។

ជាក់ស្តែង ក្នុងនាមជា​តារា K-Pop តារាស្រីរូបនេះ​ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នាងនឹង​រក្សា​ស្បែក​ និង​រាង​កាយ​ឲ្យ​បាន​ស្រស់ស្អាតល្អឥតខ្ចោះ ​ដូច​ដែល​អ្នក​រាល់គ្នា​រំពឹង និង​ស្រឡាញ់​នាង។

ដូច្នេះវាគ្មានអ្វីគួរឲ្យសង្ស័យទេ ដែលរឿងដំបូងគ្រប់គ្នាកត់សម្គាល់អំពី Rosé គឺស្បែកសភ្លឺថ្លាដូចកញ្ចក់របស់នាង មិនថាស្បែកមុខនិងដងខ្លួន ហើយប្រសិនបើអ្នកឆ្ងល់ថាតើ Rosé ថែរក្សាស្បែករបស់នាងយ៉ាងដូចម្ដេច ខាងក្រោមនេះគឺជាអាថ៌កំបាំង នៃសម្រស់របស់តារាស្រីរូបនេះ ដែលអ្នកត្រូវតែដឹង។

១. Rosé មិនដែល​ភ្លេច​ប្រើ ​ប្រេង​លាង​មុខ ​ដើម្បី​បំប៉ន​មុខ​ឲ្យ​បាន​ស្អាតនោះទេ​។
២. សមាជិកក្រុម BLACKPINK រូបនេះ មិនដែលភ្លេចប្រើសេរ៉ូមនោះទេ បើទោះបីជានាងរវល់យ៉ាងណាក៏ដោយ ព្រោះសេរ៉ូមគឺជាកត្តាចាំបាច់ ដើម្បីថែរក្សាស្បែកឲ្យគ្មានស្នាម។
៣. រាល់ពេលដែល Rosé ចេញទៅខាងក្រៅ នាងតែងតែលាបឡេការពារកំដៅថ្ងៃជានិច្ច។
៤. Rosé ក៏​តែងតែជ្រើសរើសនូវ​អាហារ ​ដែល​ជំនួយដល់សម្រស់​ និង​សុខភាព​ផងដែរ។
៥. ចំណែកអាថ៌កំបាំង​នៅ​ពី​ក្រោយ​បបូរមាត់ ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់ Rosé គឺ​នាងតែងតែធ្វើការ ​ scrubs វា​ជា​រៀង​រាល់​ថ្ងៃ។
៦. Rosé តែងតែម៉ាស្សាមុខ បន្ទាប់ពីលាបក្រែមផ្តល់សំណើម មុនពេលចូលគេង។

សរុបមកវិញ​​ ដើម្បីបានស្បែកភ្លឺរលោងចែងចាំងបែបនេះ ពិតជាមិនមែននៅស្ងៀមៗក៏កើតឡើងនោះទេ វាត្រូវតែមានការថែទាំយកចិត្តទុកដាក់ជាប្រចាំ ដូច្នេះប្រសិនបើអ្នកពិតជាចង់មានស្បែកស្អាតដូច Rosé ចូរកុំខ្ចិលក្នុងការលាងសម្អាត និងថែរក្សាវា ទោះជាអ្នករវល់យ៉ាងណាក៏ដោយ។

ប្រភព ៖ sakshipost.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង