ជ្រុះសក់សឹងតែអស់ពីលក្បាល! វេជ្ជបណ្ឌិតពន្យល់ពីមូលហេតុ និងវិធីព្យាបាលបែបនេះ

hair-loss-thumbnail

ចំពោះបញ្ហាសក់ជ្រុះយើងសង្កេតឃើញថាមនុស្សភាគច្រើនគឺអាចនឹងជួបប្រទះ គ្រាន់តែតិច ឬច្រើនទៅតាមបញ្ហាជាក់ស្តែង។ 

ការជ្រុះសក់មានច្រើនទម្រង់ អាស្រ័យទៅតាមបុគ្គលម្នាក់ៗ ហើយដើមហេតុនៃការជ្រុះក៏ខុសគ្នាដែរ។

យ៉ាងណាមិញការជ្រុះក៏ជាជំងឺមួយដែរ គ្រាន់តែមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ ហើយថ្ងៃនេះ ដុកទ័រ គីម ឌីយ៉ាណា នឹងពន្យល់លម្អិតពីជំងឺជ្រុះសក់នេះ។

Androgenetic alopecia  គឺជាទម្រង់ទូទៅនៃការបាត់បង់សក់ដែលប៉ះពាល់ទៅដល់ទាំងបុរសនិងស្ត្រី។ វាត្រូវបានគេស្គាល់ផងដែរថាជាជំងឺជ្រុះសក់ដែលស្ដែងចេញនៅសញ្ញាសក់ស្ដើង ឬទំពែក។ រោគសញ្ញាគឺចាប់ផ្ដើមដំបូងដោយការជ្រុះសក់បន្តិចម្តងៗនៅលើស្បែកក្បាលនៅផ្អែកខាងមុខ និងកណ្ដាល។ ស្ថានភាពនេះបណ្តាលមកពីការរួមផ្សំនៃកត្តាហ្សែនអរម៉ូន និងកត្ដាមួយចំនួនដូចជាស្ដ្រេស និងគេងមិនបានគ្រប់គ្រាន់ឬកង្វះវីតាមីនមួយចំនួន និង ចំពោះបុគ្គលដែលមានអរម៉ូនប្រែប្រួល។

ជំងឺ Androgenetic alopecia ច្រើនកើតមានចំពោះបុរសដោយមានការប៉ាន់ប្រមាណថា 50% ជួបប្រទះការបាត់បង់សក់មួយកម្រិតនៅអាយុ 30 ទៅ50 ឆ្នាំ។ 

ចំពោះស្ត្រីស្ថានភាពនេះជាធម្មតាត្រូវបានកំណត់ដោយការជ្រុះសក់ស្តើងៗផ្នែកកណ្ដាលនៃស្បែកក្បាលជាជាងការទំពែក។ 

វិធីសាស្ត្រក្នុងការព្យាបាលដោយការចាក់ PRP សក់ ប្លាកែត ។ វាគឺជាវិធីដែលមិនវះកាត់ ដែលពាក់ព័ន្ធនឹងការចាក់ប្លាស្មាដែលសំបូរទៅដោយប្លាកែតផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ចូលទៅក្នុងស្បែកក្បាលដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗចូលទៅក្នុងស្បែកក្បាលដើម្បីជំរុញការលូតលាស់សក់។

PRP ចំរាញ់ចេញពីឈាមរបស់មនុស្សផ្ទាល់ ដែលត្រូវបានកែច្នៃដើម្បីប្រមូលផ្តុំផ្លាកែតដែលមានសារជាតិជម្រុញដល់ការលូតលាស់។ សារជាតិ PRP ត្រូវបានគេជឿថាជួយជំរុញការលូតលាស់សក់ដោយបង្កើតអោយមានសរសៃរឈាមថ្មីៗនៅ ឫសសក់ និងបង្កើនការផ្គត់ផ្គង់ឈាមដល់គល់សក់។

ដូច្នេះ បើអ្នកកំពុងជួបបញ្ហាជ្រុះសក់ខ្លាំង ហើយការដុះសក់មកវិញយឺត កុំទុកវាចោលអី គួរតែស្វែងរកការពិគ្រោះឲ្យបានត្រឹមត្រូវ និងអាចទទួលការព្យាបាលទៅតាមបញ្ហាឲ្យបានលឿន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង