ប្រាកដណាស់! ក្នុងមួយជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់កើតសង្វារទេ ជាពិសេសមនុស្សដែលស្រឡាញ់ស្បែក ស្រឡាញ់សម្រស់ខ្លួនឯង។ ការបែកសង្វារចែកចេញជា២កត្តាធំៗ ទី១ គឺកត្តាធម្មជាតិ និងទី២ កត្តាប្រើផលិតផលខុស។ នៅក្នុងអត្ថបទថ្ងៃនេះ វេជ្ជបណ្ឌិតជំនាញផ្នែកសម្រស់ និងកែសម្ផស្សបែបវេជ្ជសាស្រ្តនឹងពន្យល់ពីកត្តាទាំង២នេះ និងប្រាប់វិធីព្យាបាលស្នាមសង្វារតាមបែបវេជ្ជសាស្រ្ត។
វេជ្ជបណ្ឌិត សូរ ធឿន គឺជាគ្រូពេទ្យឯកទេសផ្នែកសើរស្បែក និងកែសម្ផស្សបែបវេជ្ជសាស្រ្តមួយរូបដែលមានបទពិសោធន៍ព្យាបាលជំងឺស្បែកលើស៧ឆ្នាំ ហើយបច្ចុប្បន្នជាប្រធានគ្លីនិកស្បែកស្គីនមេឌិច។ វេជ្ជ. សូរ ធឿន បានពន្យល់ថាសង្វារគឺជាស្នាមប្រេះបែកនៃស្បែករបស់មនុស្សទូទៅ។ ធម្មជាតិបង្កើតមនុស្សម្នាក់មក គឺមានស្បែកចំនួន៣ស្រទាប់ ហើយនៅពេលដែលស្បែកសង្វារមានន័យថាស្រទាប់ទី២ និងស្រទាប់ទី៣នៃស្បែកបានប្រេះបែកចេញពីគ្នា ដែលជាហេតុយើងមើលទៅឃើញថាស្បែកកន្លែងសង្វារគឺស្តើង អន្ធិលៗព្រោះនៅក្រោមស្បែកសង្វារនោះគឺជាខ្លាញ់ និងសរសៃឈាមសុទ្ធ គ្មានស្រទាប់ស្បែកការពារឡើយ។
បើនិយាយពីមូលហេតុនៃការបែកសង្វារលើស្បែកនេះ វេជ្ជ. សូរ ធឿន បានបែកចែកជា២កត្តាធំៗដើម្បីឱ្យបងប្អូនងាយស្រួលយល់ ក៏ដូចជាបង្ហាញនូវវិធីព្យាបាលសង្វារដែលមានសុវត្ថិភាពតាមបែបវេជ្ជសាស្រ្តផងដែរ។
កត្តាទី១. កត្តាធម្មជាតិ
វេជ្ជ. សូរ ធឿន បានប្រាប់ថាកត្តានេះ គឺជាកត្តាដែលយើងមិនអាចឃាត់វាមិនឱ្យកើតបានឡើយ ព្រោះជាធម្មជាតិនៃមនុស្សយើងម្នាក់ៗ។ ឧទាហរណ៍. ការឡើងគីឡូខ្លាំងពេក, ការស្រកគីឡូលឿនពេក, ស្រ្តីមានផ្ទៃពោះ សុទ្ធតែជាករណីដែលស្បែកត្រូវយារធ្វើឱ្យដាច់រហែកស្រទាប់នៃស្បែកនោះឯង។ ប៉ុន្តែកត្តាទី១នេះ គេអាចការពារវាបានដោយប្រើប្រេងឬផលិតផលការពារសង្វារផ្សេងៗដែលប្រើមុខនឹងបែកសង្វារ ព្រោះថាបើបែកសង្វារហើយ ប្រើផលិតផលក៏មិនទទួលបានលទ្ធផលដែរ។
កត្តាទី២. កត្តាប្រើផលិតផលខុស មានជាតិកាត់ ជាតិបកខ្លាំង
សង្វារបែបនេះគឺពិបាកព្យាបាលណាស់ ព្រោះវាកើតឡើងដោយសារការបំផ្លាញទាំងស្រុងនៅក្នុងស្រទាប់ស្បែក ហើយភាគច្រើនគឺឡើងខ្លាំងៗ សង្វារក្តាំងៗទាំងផ្ទាំងៗពេញរាងកាយតែម្តង។ វេជ្ជ. សូរ ធឿន សង្កត់ធ្ងន់ត្រង់ចំណុចនេះថា នៅពេលដែលប្រើឡេកាត់ ឡេលាយ ឡេបក ឬខាត់ស្បែកញឹកញាប់ យើងនឹងបាត់បង់រនាំងការពារស្បែកធម្មជាតិ ហើយជាតិកាត់ទាំងនោះនឹងចូលទៅបំផ្លាញស្រទាប់ស្បែកនីមួយៗ រហូតស្បែកលែងមានសមត្ថភាពទប់ទល់នឹងការបំផ្លាញពីខាងក្រៅ ទើបហុចជាលទ្ធផលសង្វារពេញខ្លួននោះឯង។
ងាកមកការព្យាបាលវិញ វេជ្ជ. សូរ ធឿន បានពន្យល់ថាគ្មានការព្យាបាលណាធានាថាបាត់សង្វារបាន១០០%ទេ ប៉ុន្តែយើងអាចកែច្នៃបាន បើសង្វារច្រើនអាចកាត់បន្ថយមកតិច បើសង្វារពណ៌ខ្លាំងអាចកែមកឱ្យពណ៌ស្រាល បើសង្វារស្រាលគឺអាចបាត់បានវិញ។ សម្រាប់វិធីព្យាបាលបែបវេជ្ជសាស្រ្តគឺវេជ្ជ. សូរ ធឿន តែងតែព្យាបាលសង្វារដោយប្រើការបាញ់ឡាស៊ែរ, ការធ្វើសេវាកម្មRF Microneedling ឬការដើរម្ជុលPRP ។ សេវាកម្មទាំង៣នេះ បើធ្វើដោយវេជ្ជបណ្ឌិតជំនាញអាចចូលទៅជួយឱ្យកោសិកាស្បែកដែលខូចខាតចាស់ៗ ផ្លាស់មកដោយបណ្តុះកោសិកាថ្មី ធ្វើឱ្យស្បែកនៅត្រង់សង្វារនោះមានការដុះកោសិកាឡើងមកវិញបាន៕
រៀបចំអត្ថបទដោយ: ក្រុមការងារគ្លីនិកស្បែកស្គីនមេឌិច