តើធ្វើបែបណា ទើបថែរក្សាមុខរបួសក្រោយការវះកាត់កែសម្ផស្ស បានល្អ? ដុកទ័រឯកទេស នឹងលម្អិតពីរឿងនេះ

Beauty-&-Health-V2

យើងតែងតែសង្កេតឃើញជារឿយៗថា បន្ទាប់ពីមនុស្សម្នាក់ទទួលការវះកាត់កែសម្ផស្សហើយ តែងតែមានអាការៈហើម ជាំ ខៀវមិនខាន តែនោះគឺគ្រាន់តែជាដំណាក់កាល នៃការជាសះស្បើយធម្មជាតិរបស់រាងកាយប៉ុណ្ណោះ។

តែអ្នកដឹងទេថា ក្នុងដំណាក់កាលព្យាបាលពីធម្មជាតិបែបនេះ​ គឺទាមទាឲ្យមានការថែរក្សាខ្ពស់មែនទែន ទាំងអនាម័យ និងការទទួលទានថ្នាំជាដើម ដូច្នេះហើយថ្ងៃនេះ លោកវេជ្ជបណ្ឌិត ស៊ីន សេរីវឌ្ឍ៍ ឯកទេសវះកាត់កែសម្ផស្ស នៅគ្លីនិក គ្រីស្តាល់ រៀបរាប់លម្អិតពីការធ្វើបែបណា ទើបអាចថែរក្សាមុខរបួស ក្រោយការវះកាត់បានល្អ។

ការវះកាត់គឺពិតជាសំខាន់ ប៉ុន្តែការថែទាំរបួសក្រោយការវះកាត់រឹតតែសំខាន់ ដោយសារហេតុផលថា បន្ទាប់ពីធ្វើការវះកាត់ ជាទូទៅយើងនឹងមានមុខរបួស នៅពេលដែលមានមុខរបួសនៅលើផ្ទៃមុខ ឬក៏កន្លែងណាផ្សេងៗ ទាក់ទងនឹងបរិយាកាសនៅជុំវិញខ្លួន វាមិនស្អាត អាចនឹងមានមេរោគ ចឹងហើយទើបធ្វើឲ្យការថែទាំមុខរបួស ក្រោយធ្វើការវះកាត់គឺកាន់តែសំខាន់ មានន័យថា តម្រូវឲ្យអ្នកជំងឺមកតាមការណាត់របស់គ្រូពេទ្រ ដើម្បីធ្វើការតាមដាន និងត្រូវលាងរបួសជាមួយឧបករណ៍ដែលសម្លាប់មេរោគហើយ។

មានន័យថា បន្ទាប់ពីការវះកាត់ហើយ មុខរបួសគឺត្រូវតែស្អាត ដូច្នេះហើយទើបត្រូវមកតាមការណាត់របស់ពេទ្រឲ្យបានទៀងទាត់ ដើម្បីតាមដាន ចំណែកមុខរបួសជា គឺវាអាស្រ័យទៅលើតូចឬធំ ដែលមានរយៈពេល 2 ទៅ 4 ឬ 7 ថ្ងៃ ទៅតាមមុខរបួស។

បន្ទាប់ពីធ្វើការវះកាត់ ជាទូទៅ មុខរបួសអាចនឹងមានលក្ខណៈហើម អាចមានជាំ ខៀវតិចតួច វាជារឿងធម្មតា ទាក់ទងជាមួយនឹងមុខរបួស ជាធម្មតាទូទៅ ឲ្យតែមានស្នាមវះ ត្រូវតែមានការជាំ ការឡើងខៀវ ការហើម វាជារឿងធម្មតា ដែលកើតឡើងគ្រប់សម្រាប់អ្នកវះកាត់កែសម្ផស្សទាំងអស់ កត្តាទាំងអស់ហ្នឹងទើបតម្រូវឲ្យអ្នកជំងឺ មកតាមការណាត់ឲ្យបានទៀងទាត់ ដើម្បីឲ្យគ្រូពេទ្រធ្វើការថែទាំបន្ទាប់ពីធ្វើការវះកាត់។

បន្ថែមពីការមើលការថែទាំ គឺតម្រូវឲ្យអ្នកជំងឺទទួលទានថ្នាំឲ្យបានទៀងទាត់ ទាក់ទងជាមួយនឹងថ្នាំផ្សាស ដែលជាថ្នាំសម្លាប់មេរោគ និងថ្នាំបំបាត់ការជាំ បំបាត់ការហើម ដើម្បីបន្ថយភាពឈឺចាប់ និងបន្ថយភាពជាំពីមួយថ្ងៃទៅមួយថ្ងៃ ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង