សម្រាប់មនុស្សភាគច្រើន កាហ្វេគឺជាភេសជ្ជៈដែលជាទីពេញចិត្ត ដើម្បីឲ្យពួកគេស្រស់ស្រាយពេញមួយថ្ងៃ។ ពិតណាស់កាហ្វេមួយកែវអាចដាស់ស្មារតី ហើយបន្តដំណើរទៅមុខទៀត។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនចង់ទទួលទានការហ្វេច្រើនពេក អាចងាកមកទទួលទានភេសជ្ជៈឆ្ងាញ់ៗ និងសុខភាពល្អមួយចំនួន ដើម្បីដាស់អារម្មណ៍របស់អ្នកនៅពេលព្រឹក ក្នុងការចាប់ផ្តើមថ្ងៃថ្មី ដែលខាងក្រោមនេះ គឺជាបញ្ជីនៃភេសជ្ជៈសុខភាពមួយចំនួន ដើម្បីដាស់អារម្មណ៍ស្រស់ស្រាយនាពេលព្រឹក។
១. ទឹកដូង
ទឹកដូង គឺជាភេសជ្ជៈផ្តល់ជាតិទឹកដ៏ល្អបំផុតមួយ ហើយក៏អាចរកបានយ៉ាងងាយស្រួលផងដែរ ដោយសារតែវាផ្ទុកទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងវីតាមីន វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសម្រកទម្ងន់ផងដែរ ព្រោះវាសម្បូរទៅដោយអង់ស៊ីមសកម្មជីវសាស្ត្រ ដែលជំរុញការរំលាយអាហារ ព្រមទាំងបណ្តេញជាតិពុលចេញពីរាងកាយ បន្ថយសម្ពាធឈាម និងបំបាត់ការឈឺក្បាល។
២. ក្រូចឆ្មាជាមួយទឹកក្តៅ
ភេសជ្ជៈនេះ អាចមើលទៅហាក់ដូចជាមិនសូវស្រស់ ប៉ុន្តែវាមានអត្ថប្រយោជន៍សុខភាព ដ៏អស្ចារ្យបំផុត។ វាគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ ដែលការពាររ៉ាឌីកាល់សេរី វាធ្វើអោយប្រសើរឡើងនូវគុណភាពស្បែក និងការពារភាពជ្រីវជ្រួញ។ វាក៏ជួយដល់ការរំលាយអាហារ និងបង្កើនល្បឿនការរំលាយអាហាររបស់អ្នក ជួយក្នុងការសម្រកទម្ងន់ ម៉្យាងអ្នកក៏អាចបន្ថែមទឹកឃ្មុំ ដើម្បីធ្វើឱ្យរសជាតិកាន់តែប្រសើរផងដែរ។
៣. តែបៃតង
តែបៃតង អាចផ្តល់នូវជាតិកាហ្វេអ៊ីន ដែលអ្នកប្រាថ្នាចង់បាន ខណៈដែលជាជម្រើសដ៏ល្អចំពោះកាហ្វេ។ វាមានសមាសធាតុជីវសាស្រ្ត និងសារធាតុរ៉ែ ដែលមានសារៈសំខាន់សម្រាប់រាងកាយ វាបង្កើនការដុតបំផ្លាញជាតិខ្លាញ់ និងបង្កើនការដុតថាមពលរហូតដល់ 4%។ វាក៏ធ្វើអោយប្រសើរឡើង នូវការអនុវត្តរាងកាយដោយការប្រមូលផ្តុំជាតិខ្លាញ់ពីជាលិកាខ្លាញ់ និងអនុញ្ញាតឱ្យពួកវាត្រូវបានប្រើជាថាមពល។ តែបៃតងត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យ នៃជំងឺភ្លេចភ្លាំង ជំងឺទឹកនោមផ្អែមប្រភេទទី 2 មហារីក និងជំងឺសរសៃឈាមបេះដូង មិនតែប៉ុណ្ណោះវាក៏ជួយសម្រកទម្ងន់ ជាពិសេសខ្លាញ់ក្បាលពោះផងដែរ។
៤. ទឹកប៉េងប៉ោះ
ទឹកប៉េងប៉ោះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពល វាបន្ថយហានិភ័យ នៃជំងឺមហារីកជាច្រើនប្រភេទ រួមទាំងមហារីកសួត មហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។ ទឹកប៉េងប៉ោះ ក៏ជួយលើកកម្ពស់ដំណើរការដ៏មានប្រសិទ្ធភាពនៃថ្លើម ដែលការពារការទល់លាមក និងជួយដល់ចលនាពោះវៀនទៀងទាត់។ វាក៏ជួយកាត់បន្ថយកូលេស្តេរ៉ុល និងការពារអ្នកពីជំងឺសរសៃឈាមបេះដូងផងដែរ។
ពិតណាស់ ភេសជ្ជៈទាំងនេះអាចនឹងមិនមានរស់ជាតិឆ្ញាញ់ណាស់ណា តែពិតជាមានអត្ថប្រយោជន៍ខ្លាំងយ៉ាងមិនគួរឲ្យជឿ។