បើចង់ប្រើ Retinol ឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពគួរដឹងចំណុចទាំងនេះ

Beauty-JUERA.

Retinol ជួយឲ្យស្បែកស្អាត ភ្លឺរលោង កាត់បន្ថយជ្រួញ ស្នាមខ្មៅ និងជម្រុះកោសិកាចាស់ៗ កាត់បន្ថយការឡើងមុន តែក៏ត្រូវដឹងពីរបៀបប្រើដែរ ដូច្នេះបើចង់ប្រើ Retinol ឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពគួរដឹងចំណុចទាំងនេះ👌

ទី ១៖ លាងសម្អាតមុខអ្នកឲ្យបានស្អាត តែកុំប្រើ cleanser ណាដែលមានសារធាតុសកម្មដូចជា glycolic, lactic ឬ salicylic ព្រោះវាចអាចមានប្រតិកម្មណាមួយកើតឡើង។ គួរជ្រើសរើសសារធាតុដែលស្រាល ហើយផ្ដល់សំណើមវិញល្អជាង។

ទី 2៖​ បើអ្នកជាអ្នកប្រើដំបូងគួរលាបឡេផ្តល់សំណើមមុន រួចលាបRetinol តិចល្មមលាបថ្នមៗនៅផ្ទៃមុខ ហើយលាបឡេផ្ដល់សំណើមទៀត ដើម្បីបង្ការការរលាក ស្ងួត។

ទី 3: លាបដំបូងៗអាចមានការរលាក រមាស់ ឬស្ងួតស្បែក ដូច្នេះអ្នកគួរលាប ១អាទិត្យ ២ទៅ៣ដង សិនបានហើយ សឹមវាធម្មតាចាំលាបរាល់ថ្ងៃវិញ។

ទី 4: កុំបន្ថែមផលិតផលណាដែលជាសារធាតុសកម្ម ដូចជា salicylic acid, AHA,BHA, vitamin C លើផ្ទៃមុខទៀត។

ទី 5: លាបឡេការពារកំដៅថ្ងៃនៅពេលព្រឹក និងថ្ងៃ ដោយសារសារធាតុ Retinol អាចធ្វើឲ្យស្បែកងាយនឹងរកប្រតិកម្មជាមួយពន្លឺព្រះអាទិត្យ ដូច្នេះត្រូវការពារឲ្យមែនទែន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង