ការឡើងទម្ងន់អាចមកពីកត្តាជាច្រើនប៉ុន្តែក្នុងនោះក៏មានកត្តាមួយចំនួនដែលអ្នកគិតថាវាជារឿងធម្មតា តែអាចឲ្យអាចឡើងទម្ងន់បានដោយមិនដឹងខ្លួន។ បែបនេះបើសិនជាអ្នកកំពុងមានទម្លាប់ដូចខាងក្រោម គួរតែកែប្រែ៖
១. គេងច្រើន ឬគេងតិចពេក
ការគេងច្រើនលើសពី ១០ម៉ោង អាចធ្វើឲ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់ ដែលនាំឲ្យអ្នកឡើងគីឡូយ៉ាងឆាប់។ យ៉ាងណាមិញការគេងតិចពេកក៏អាចឲ្យអ្នកឡើងទម្ងន់បានដូចគ្នា ដូច្នេះបើសិនជាអ្នកចង់រក្សាទម្ងន់ អ្នកគួរតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ទៅ៨ម៉ោង ក្នុងមួយថ្ងៃ។
២. មិនចាំទម្ងន់ខ្លួនឯង
អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Cornell បានបង្ហាញថាការដឹងទម្ងន់ខ្លួនឯងជាប្រចាំ គឺបច្ចេកទេសមួយដែលជួយឲ្យអ្នកដែលលើកទឹកចិត្តខ្លួនឯងសម្រកទម្ងន់បានដោយជោគជ័យ។ តែបើសិនជាអ្នកមិនដឹងទម្ងន់របស់ខ្លួនឯងនោះ គឺអ្នកងាយឡើងទម្ងន់បានយ៉ាងលឿន។
៣. មិនញ៉ាំអាហារពេលព្រឹក
ជាការពិតណាស់នៅក្នុងអាហារពេលព្រឹកមានតុល្យភាពដែលមាន ៦០០ កាឡូរី នៃប្រូតេអ៊ីន វាគ្មានខ្លាញ់ កាបូអ៊ីដ្រាតដែលធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ ប៉ុន្តែបើអ្នកមិនទទួលទានវានឹងធ្វើឲ្យអ្នកកាន់តែធាត់វិញ។
ដូច្នេះបើសិនជាអ្នកតែងតែសង្កេតឃើញខ្លួនចេះតែឡើងគីឡូ អ្នកអាចឆែកខ្លួនឯងនៅចំណុចទាំងនេះ ព្រោះវាអាចឲ្យអ្នកធាត់ដោយមិនដឹងពីហេតុផល។
ប្រភព៖ Bright