ប្រភេទផ្លែឈើ និង បន្លែ ៤ ប្រភេទនេះ ទោះជាញ៉ាំច្រើនប៉ុណ្ណា ក៏មិនអាចឡើងទម្ងន់បានដែរ ព្រោះជាអាហារដែលមានការឡូរីតិច

Vachana-Website-Beauty6-Health-V2

មិនមានអាហារមួយណាដែលថាគ្មានកាឡូរីនោះទេ ហើយនៅពេលដែលអ្នកទទួលទានកាឡូរីច្រើនពេក រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរ អាចឡើងទម្ងន់ ព្រមទាំងមានផលអវិជ្ជមានជាច្រើនទៀត។ ទោះបីជាយ៉ាងណា ក៏មានអាហារខ្លះ ទោះបីអ្នកញ៉ាំច្រើន ប៉ុណ្ណាក៏មិនមានផលប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកដែរ ដូចជា បន្លែ និង ផ្លែឈើគឺជាជម្រើសល្អបំផុតដែលសក្តិសមសម្រាប់រាងកាយរបស់អ្នក ព្រោះ ជាអាហារដែលមានការឡូរីទាប ៖

1. ប៉េងប៉ោះ

ប៉េងប៉ោះសម្បូរទៅដោយវីតាមីន A, C, B2, អាស៊ីតហ្វូលិក, ក្រូមីញ៉ូម, ប៉ូតាស្យូម និងជាតិសរសៃ ថែមទាំងអាចប្រឆាំងនឹងជម្ងឺរ៉ាំរ៉ៃផងដែរ។ បន្ថែមពីនេះ ជាមធ្យមប៉េងប៉ោះមួយមានត្រឹមតែ 25កាឡូរីប៉ុណ្ណោះ ដូចនេះវាជាអាហារដែលល្អសម្រាប់សុខភាព និង ស្បែករបស់អ្នក។

2. ត្រសក់ស្រូវ

ផ្លែឈើនេះ សម្បូរទៅដោយសារធាតុ Beta-carotene ដែលជាប្រភេទវីតាមីន A មានប្រយោជន៍សម្រាប់សុខភាពភ្នែក និង សុខភាពស្បែករបស់អ្នកជាច្រើន។ ម្យ៉ាងទៀត ផ្លែត្រសក់ស្រូវ មួយមានផ្ទុកនូវវីតាមីន A និង C និង មានកាឡូរីត្រឹមតែ 55ប៉ុណ្ណោះ។

3. ផ្កាខាត់ណាស

ផ្កាខាត់ណាស សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ Phytochemicals ដែលជួយអ្នកប្រឆាំងនឹងជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនរបស់អ្នក។ មិនតែប៉ុណ្ណោះ វាក៏ជាប្រភពដ៏ល្អនៃអាស៊ីតហ្វូលិក ជាតិសរសៃ វីតាមីន C និង ប៉ូតាស្យូម និង បន្លែនេះមានត្រឹមតែ 25 កាឡូរីប៉ុណ្ណោះ។

4. ត្រសក់​

ផ្លែត្រសក់ ភាគច្រើន​ផ្ទុកជាតិទឹក​ និងមានកាឡូរីត្រឹមតែ ១៦ ​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត សារធាតុចិញ្ចឹមភាគច្រើនរបស់វា មាននៅក្នុងសំបក និង សាច់ សារធាតុចិញ្ចឹមនៅក្នុងត្រសក់គឺ ជាតិសរសៃ និងបេតាការ៉ូទីន ដែលជាប្រភេទវីតាមីន A ដែលល្អសម្រាប់ភ្នែករបស់អ្នក និង ជួយធ្វើឲ្យស្បែកភ្លឺរលោង និងស្រស់ស្អាត។

ប្រភេទអាហារទាំង ៤ មុខនេះ មិនត្រឹមតែជួយដល់រាងកាយរបស់អ្នកទេ ប៉ុន្តែជួយដល់សុខភាពស្បែករបស់អ្នកថែមទៀត ព្រមទាំងមានអត្ថប្រយោជន៍ និង ផ្តល់វីតាមីនជាច្រើនដល់អ្នក។ ដូចនេះ បើអាចអ្នកគួរតែបន្ថែមប្រភេទអាហារនេះចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកកាន់តែល្អ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង