អ្នកណាគេដែលថាមិនចង់បានចម្រុះខ្ពស់ស្អាត ចុះបើខ្វះខាតត្រង់ចំណុចនេះហើយចង់វះកាត់កែច្រមុះ តើមានប៉ុន្មានប្រភេទ?
វេជ្ជបណ្ឌិតដ៏ស្រស់ស្អាត ចាន់ សញ្ញា ឯកទេសវះកាត់កែសម្ផស្ស នៅគ្លីនិច Crystal Clinic នឹងប្រាប់ដល់អ្នកទាំងអស់គ្នា៖
ជាទូទៅការវះកាត់លើខ្ទង់ច្រមុះ មានតិចនិចច្រើនខ្លាំងដែលគេប្រើប្រាស់បច្ចុប្បន្ន អាស្រ័យទៅតាមគ្រូពេទ្យ បទពិសោធន៍ និងការចូលចិត្តរបស់ពួកគាត់រៀងៗខ្លួន ដោយឡែកនៅគ្លីនិចរបស់យើងក៏មានការវះកាត់លើខ្ទង់ច្រមុះដូចគ្នា ដោយយើងប្រើប្រាស់ជាមួយនឹងឆ្អឹងខ្ចីសមនិមិត្ត កកតិច ជាមួយនឹងឆ្អឹងខ្ចីត្រចៀក ទីមួយ និងទីពីរ យើងប្រើប្រាស់ដូចគ្នាជាមួយនឹងឆ្អឹងខ្ចីសមនិមិត្ត កកតិច ជាមួយនឹងឆ្អឹងជំនីខ្ចីផ្ទាល់តែម្តង ដោយពីរហ្នឹងគឺមានភាពខុសគ្នា។
ប្រសិនបើចង់បានជម្រង់ច្រមុះមើលទៅលក្ខណៈធម្មជាតិ មានខ្ទង់ជាងមុន គឺយើងធ្វើជាមួយនឹងឆ្អឺងខ្ចីត្រចៀក ដោយការវះកាត់ យើងអាចធ្វើការចាក់ថ្នាំស្ពឹកតាមតំបន់ដែលវះកាត់ តែប្រសិនបើខ្លាចឈឺ គឺអាចធ្វើការដាក់ថ្នាំសណ្តំបាន ដោយគេងរយៈពេលខ្លី និងដឹងខ្លួនមកវិញធម្មតា។
ចំណែកការវះកាត់ដាក់ឆ្អឹងជំនី គឺទាមទាឲ្យមានការពិនិត្យសុខភាពជារួម និងាការថតស្កេនឆ្អឹងជំនីដើម្បីឲ្យយើងដឹងថា ឆ្អឹងជំនីនោះអាចទទួលការវះកាត់បានឬអត់។ មួយវិញទៀត សម្រាប់អ្នកដែលចង់បានទម្រង់មើលទៅ អែនជាងមុន មានត្រួយជាងមុន មើលទៅរាងខ្ពស់ ឬក៏សម្រាប់អ្នកដែលមានការខូចទ្រង់ទ្រាយក្រោយការវះកាត់ច្រើនលើកច្រើនសារ ធ្វើឲ្យសាច់កន្លែងនោះក្រិន រចនាសម្ព័ន្ធឆ្អឹងខ្ចីច្រមុះហ្នឹងបានខូចទ្រង់ទ្រាយទៅហើយ ចឹងការវះកាត់ជាមួយនឹងឆ្អឹងជំនីសាក់សមជាមួយនឹងអ្នកខ្លាំងមែនទែន។
គ្រាន់តែថា ការវះកាត់ជាមួយឆ្អឹងជំនីគឺត្រូវការ ប្រើប្រាស់ថ្នាំសន្លប់ មានន័យថាគឺត្រូវគេងរហូតទាល់តែធ្វើការវះកាត់ហើយ ដែលអាចចំណាយពេលដល់ទៅ 3 ម៉ោង ហើយក្រោយការវះកាត់ គឺតម្រូវឲ្យសម្រាកនៅមន្ទីពេទ្យមួយយប់ ហើយសម្រាប់ការឈឺចាប់គឺតិចតួចទៅតាមតំបន់នៃការវះកាត់ មិនឈឺខ្លាំងពេកទេ ដូច្នេះហើយបានជាត្រូវការតែមួយយប់ ស្អែកក្រោយការវះកាត់អ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបាន គ្រាន់តែស្លាកស្នាមគឺអាស្រ័យទៅតាមប្រភេទស្បែករបស់អ្នកជំងឺ។
មួយវិញទៀត សូមកុំភ័យថា បើយកឆ្អឹងជំនីមកដាក់ច្រមុះចឹង បាត់ឆ្អឹងជំនីចឹងអាចនឹងប៉ះពាល់ គឺអត់ទេ ដោយសារតែគឺគ្រូពេទ្យយកតែមួយកង់ អាចនឹង 3 ទៅ 3.5 សង់ទីម៉ែត្រ ដើម្បីយកមកធ្វើផ្នែកខាងចុង ចំណែកខាងលើគឺប្រើប្រាស់ជាប្រភេទឆ្អឹកខ្ចីសមនិមិត្តកកតិច ចំណែកឆ្អឹងជំនីផ្សេងទៀតគឺនៅតែការពារគ្រឿងក្នុងបងប្អូនធម្មតា អត់មានផលប៉ះពាល់អ្វីទេ សូមកុំបារម្ភ ចំណែកក្រោយការវះកាត់ មានការហើមជាំគឺជារឿងធម្មតា វាត្រូវការយ៉ាងហោចណាស់ក៏រយៈពេល 3ខែដែរ ហើយលទ្ធផលច្រមុះចុងក្រោយបំផុតគឺចាប់ពី 6ខែ ទៅ 1ឆ្នាំ ដូច្នេះសូមកុំមានការព្រួយបារម្ភ។