ផ្លែឈើទាំង៥ ជំនួយទាំងសម្រស់ និងសុខភាព ពិសេសសម្រាប់មនុស្សស្រី

Vachana-Website-Beauty-&-Health (2)

រឿងញ៉ាំប្រហែលមនុស្សប្រុសមិនសូវគិតគូរច្រើនដូចមនុស្សស្រីទេ ដូច្នេះទើបរឿងអាហារនេះមួយ​មនុស្សស្រីត្រូវដឹង ថាអាហារ ផ្លែឈើណាល្អសម្រាប់សុខភាព និងសម្រស់។ ជាក់ស្តែងមនុស្សស្រីអាចនឹងងាយចាស់ នឹងបាត់បង់សម្រស់ឆាប់ជាងមនុស្សប្រុស ដូច្នេះគួរតែរើសផ្លែឈើមួយចំនួនដែលអ្នកគួរតែបរិភោគប្រចាំថ្ងៃដើម្បីទទួលបានសុខភាពល្អ នឹងសម្រស់ស្រស់ស្អាត។

១. ផ្លែក្រូច

សម្រាប់ផ្លែឈើនេះគឺមានភាពចាំបាច់ណាស់សម្រាប់សុខភាព ព្រោះផ្លែឈើមានផ្ទុកវីតាមីនC ជួយដល់ប្រពន័្ធការពារ និងធ្វើឲ្យមានកម្លាំង។ លើសពីនេះវាក៏ជួយឲ្យស្បែកភ្លឺថ្លា ការពារមិនឲ្យស្បែកឆាប់ចាស់ផងដែរ។


២. ផ្លែចេក

ចេកគឺជួយឲ្យអ្នកមានកម្លាំងជាងរាល់ដង ព្រោះវាមានការស្យូមខ្ពស់ ជាពិសេសសវាក៏ជួយឲ្យកម្រិតជាតិស្ករក្នុងឈាមប្រសើរឡើង សម្រួលដល់ការរំលាយអាហារ និងជួយសម្រកទម្ងន់ទៀតផង។

៣. ផ្លែស្រកានាគ

ជាផ្លែឈើម្យ៉ាងដែលមានរសជាតិផ្អែម ឆ្ងាញ់ ហើយថែមទាំង មានវីតាមីន B វីតាមីន C ដែលជួយសម្រួលការកាត់បន្ថយកូលេស្តេរ៉ុលរបស់អ្នក នឹងជួយពង្រឹងដល់ប្រពន័្ធភាពស៊ាំ នឹងជួយជំរុញដល់ពោះវៀនឲ្យមានភាពល្អទៀតផង ព្រោះវាមានផ្ទុកសារធាតុ prebiotics ដែលជាអាហារដែលចិញ្ចឹមបាក់តេរីដែលមានសុខភាពល្អហៅថា probiotics នៅក្នុងពោះវៀនរបស់អ្នក។


៤. ផ្លែល្ហុង

វាអាចជួយដល់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សចាស់ដែលពិបាកបន្ទោរបង់ និងជាផ្លែឈើល្អបំផុតសម្រាប់មនុស្សស្រីដែលចង់សម្រក់គីឡូ ព្រោះវាអាចជួយឲ្យអ្នកឆ្អែតបានយូរ នឹងជួយជំរុញដល់ការរំលាយអាហាររបស់អ្នកផងដែរ។

ផ្លែល្ហុងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីន A វីតាមីន C និងវីតាមីន E។ ជាផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សារធាតុប្រឆាំងអុកស៊ីតកម្មការពារការកត់សុីនៃកូលេស្តេរ៉ុល។


៥ ផ្លែស្វាយទុំ

អ្នកដឹងមកហើយផ្លែស្វាយ ជាផ្លែដែលធម្មតា ប៉ុន្តែវាមានអត្ថប្រយោជន៍ជាច្រើនចំពោះស្បែករបស់មនុស្សស្រី ប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង ដែលអាចជួយកាត់បន្ថយការរលាកបេះដូង។ ផ្លែស្វាយអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានស្ថេរភាពផងដែរ។

និយាយឲ្យតែញ៉ាំផ្លែឈើឲ្យបានច្រើនគឺល្អចំពោះសុខភាព និង​សម្រស់ហើយ សំខាន់គឺរើសទៅតាមអ្វីដែលអ្នកចង់បានសម្រាប់ការថែរក្សាខ្លួនរបស់អ្នក និងចំណូលចិត្តរបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង