មកដឹងមូលហេតុ ដែលធ្វើឲ្យអ្នកកើតមុននៅលើដងខ្លួន ជាពិសេសមុនខ្នង

Vachana-Website-Beauty-Ad-JUERA

មុនលើរាងកាយ គឺងាយនឹងកើត ដោយសារកត្តានៃរបៀបរស់នៅ ហើយប្រសិនបើអ្នកឧស្សាហ៍បែកញើសនៅកន្លែងណាមួយនៅលើរាងកាយ វាដល់ពេលត្រូវពិនិត្យមើលទម្លាប់របស់អ្នកហើយ។ ខាងក្រោមនេះគឺជាចំណុចដែលអ្នកគួរតែគិតគូរ និងផ្លាស់ប្តូរទម្លាប់របស់អ្នក ដើម្បីឲ្យឈប់កើតមុននៅលើខ្នង និងដងខ្លួន។

១. កម្រាលក្រាលសម្រាប់ហាត់ប្រាណមិនសម្អាតបានល្អ

ទម្លាប់ហាត់ប្រាណ គឺជារឿងធំ ដូច្នេះអ្នកត្រូវប្រាកដថា ឧបករណ៍ហាត់ប្រាណរបស់អ្នក ត្រូវតែស្អាត និងសម្អាតឲ្យបានល្អ ជៀសវាងឧបករណ៍ទាំងនោះមានជាប់ទៅដោយបាក់តេរី។

២. មិនងូតទឹកសម្អាតខ្លួន បន្ទាប់ពីហាត់ប្រាណរួច

នៅពេលដែលអ្នកហាត់ប្រាណរួច អ្នកនឹងបែកញើសដូច្នេះ បាក់តេរី នឹងងាយតោងជាប់ខ្លួនប្រាណរបស់អ្នក ដូច្នេះវាល្អបំផុតគឺងូតទឹក បន្ទាប់ពីហាត់ប្រាណរួច។

៣. របបអាហារមានជាតិស្ករ និងបរិភោគអាហារកែច្នៃច្រើនពេក

ប្រសិនបើអ្នកចូលចិត្តបរិភោគអាហារដែលមានជាតិផ្អែម អ្នកគួរតែកំណត់បរិមាណសមស្របមួយ ម៉្យាងអាហារកែច្នៃក៏ត្រូវតែមានកម្រិតសមល្មមដូចគ្នា។

៤. មិនបានសម្អាតពូក និងភួយឲ្យបានស្អាត

មិនត្រឹមតែសម្អាតឧបករណ៍ហាត់ប្រាណប៉ុណ្ណោះទេ សូម្បីតែកម្រាលពូក ក៏ត្រូវតែលាងសម្អាតម្តងរៀងរាល់ពីរបីខែម្តងដូចគ្នា។

៥. ប្រើសាប៊ូដុសខ្លួនមិនបានត្រឹមត្រូវ

ការប្រើប្រាស់សាប៊ូ ក៏ជាមួយហេតុមួយដែលធ្វើឲ្យអ្នកកើតមុនដូចគ្នា ដូច្នេះមុននឹងប្រើប្រាស់ផលិតផលណាមួយ សូមជ្រើសរើសនិងស្រាវជ្រាវឲ្យបានត្រឹមត្រូវ។

៦. ស្បៃដុះខ្លួនចាស់ ឬកខ្វក់

ស្បៃដុះខ្លួន វាមិនមានតម្លៃថ្លៃនោះទេ ដូច្នេះអ្នកគួរទែផ្លាស់ប្តូរវាចេញប្រសិនបើវាមានសភាពចាស ព្រោះវាអាចមានមេរោគតោងតៀម និងធ្វើឲ្យរាងកាយរបស់អ្នកមានបញ្ហា នៅពេលដែលលោកអ្នកប្រើប្រាស់ស្បៃនោះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង