មុខមុន តែងតែជាបញ្ហាចោទសម្រាប់មនុស្សជាច្រើន ហើយក៏មានមនុស្សភាគតិចដែរ ដែលមិនដឹងថាខ្លួនបានអនុវត្តន៍រឿងមួយចំនួនខុស ខណៈពេលដែលពួកគេកំពុងមានមុខមុន។ ដូច្នេះខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរធ្វើ និងមិនគួរធ្វើសម្រាប់អ្នកមានបញ្ហាមុខមុន។ ចង់ជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោម៖
- រឿងដែលអ្នកគួរធ្វើ
_ប្រើផលិតផល Gentle ដើម្បីសម្អាតមុខរបស់អ្នកជារៀងរាល់ថ្ងៃ
_ប្រើប្រាស់ផលិតផល ដែលត្រឹមត្រូវសម្រាប់តម្រូវការស្បែករបស់អ្នក
_ប្រើឡេការពារកម្តៅថ្ងៃយ៉ាងហោចណាស់ 2ដងក្នុងមួយថ្ងៃ
_បោកគក់ខ្នើយ និងស្រោមពូករបស់អ្នកឲ្យបានទៀងទាត់។
- រឿងដែលអ្នកមិនគួរធ្វើ
_កុំលាងមុខរបស់អ្នកច្រើនដងពេកក្នុង១ថ្ងៃ ត្រឹមតែ១ទៅ២ដងបានហើយ
_កុំជូតសម្អាតមុខខ្លាំងៗពេក ឬប្រើសារធាតុខាត់ស្បែកខ្លាំងពេក
_កុំប្រើប្រាស់ផលិតផលច្រើនពេកក្នុងពេលតែមួយ
_កុំប៉ះ ឬញិចមុនផ្តេសផ្តាស។
បញ្ចេញមតិយោបល់