ពិតណាស់ មានមនុស្សជាច្រើនដែលចង់សម្រកទម្ងន់ តែភាគច្រើនគឺពួកគេមិនចង់ហាត់ប្រាណនោះទេ ក៏ព្រោះតែហេតុផលមួយចំនួន ដូចជាមិនមានពេលវេលាគ្រប់គ្រាន់ជាដើម។
ក្នុងនោះក៏មានខ្លះទៀត មិនទាន់ចេះជ្រើសយកប្រភេទអាហារដែលគួរទទួលទាន កំឡុងពេលចង់សម្រកទម្ងន់ ព្រោះមានអាហារមួយចំនួន មិនថាបរិភោគតិច ឬច្រើននោះទេវាតែងតែធ្វើឲ្យពួកគេ ឡើងទម្ងន់យ៉ាងឆាប់រហ័ស ដែលជារឿងមួយធ្វើឲ្យមានការពិបាក នូវក្នុងការជ្រើសរើសម្ហូបអាហារដើម្បីបរិភោគ។
យ៉ាងណាមិញ ក៏នៅតែមានអាហារមួយដែលល្អបំផុត នៅពេលដែលអ្នកចង់សម្រកទម្ងន់ ព្រោះថាអាហារមួយចំនួននោះ ដែលមិនត្រឹមតែអាចបរិភោគបានជារៀងរាល់ថ្ងៃ ហើយវាថែមទាំងធ្វើឲ្យស្រកទម្ងន់ថែមទៀត គឺកាន់តែបរិភោគកាន់តែស្រកតែម្តង។
១. ផ្លែក្រូចឆ្មា
ក្រូចឆ្មា គឺជាផ្លែឈើមួយប្រភេទ ដែលមានប្រយោជន៍ជាច្រើនដល់រាងកាយ លើសពីនេះក្រូចឆ្មាមានផ្ទុកទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលធ្វើឲ្យវាក្លាយទៅជាផ្លែឈើមួយមុខ ដែលមានអត្ថប្រយោជន៍ជាច្រើន ក្នុងការជួយសម្រកទម្ងន់។
២. យ៉ាអួរ
យ៉ាអួរ មានផ្ទុកទៅដោយជាតិប្រូតេអ៊ីន កាល់ស្យូម វីតាមីន សារជាតិដែលចាំបាច់បំផុត សម្រាប់សុខភាព ហើយការដែលអ្នកទទួលទានយ៉ាអួរជារៀងរាល់ថ្ងៃ វានឹងធ្វើឲ្យអ្នកស្រកខ្លាញ់ក្បាលពោះបានថែមទៀតផង យ៉ាងណាមិញ អ្នកមិនគួរទទួលទានយ៉ាអួរនៅពេលដែលពោះទទេនោះទេ។
៣. ប៉េងប៉ោះ
ប៉េងប៉ោះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសវាជួយដល់សម្រស់ដូចជា ស្បែក និងការសម្រកទម្ងន់ជាដើម លើសពីនេះប៉េងប៉ោះអាចជួយគ្រប់គ្រង មេតាប៉ូលីស និងចំណង់អាហារ ហើយវាដើរតួនាទីយ៉ាង សំខាន់ក្នុងការសម្រកទម្ងន់ផងដែរ។
៤. ស្វាយខ្ចី
ស្វាយខ្ចី ក៏ជាផ្នែកមួយជួយក្នុងការសម្រកទម្ងន់ដូចគ្នា ដែលក្នុងនោះពីធម្មជាតិវានឹងជួយឲ្យអ្នកមានសុខភាពល្អ ព្រោះវាជួយបង្កើនការរំលាយអាហារ និងធ្វើឲ្យការរំលាយអាហារមានដំណើរការល្អ។
៥. ផ្លែម្នាស់
ម្នាស់ គឺជាប្រភេទផ្លែឈើមួយដែលផ្ទុកទៅដោយ អង់ស៊ីម ប្រូមូលីន ដែលមានតួនាទីក្នុងការដុតបំផ្លាញជាតិខ្លាញ់ លើសពីនេះទៅទៀតម្នាស់ សំបូរទៅដោយជាតិសរសៃ ដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងធ្វើឲ្យអ្នកកាត់បន្ថយនូវការឃ្លានថែមទៀត។
សរុបមក ទោះជាអាហារទាំងនេះមានប្រសិទ្ធភាព ក្នុងការជួយក្នុងការស្រកទម្ងន់ក៏ដោយ តែអ្នកក៏គួរតែបរិភោគអាហារផ្សេងទៀតដូចជាអាហារបៃតង និងទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីជៀសវាងក្នុងការឃ្លានផងដែរ។