មិនដែលដឹងសោះថា ការហាត់យូហ្គា មានអត្ថប្រយោជន៍ច្រើនដល់ម្លឹង

Vachana-Website-Beauty-&-Health-V2

ពិតណាស់ យូហ្គា ជាទម្រង់លំហាត់ប្រាណ ដែលមានអាយុកាល 5000 ឆ្នាំមកហើយ ដើម្បីបង្កើតតុល្យភាពដ៏ល្អឥតខ្ចោះរវាងចិត្ត រាងកាយ និងស្មារតី ហើយត្រូវបានគេប្រើជាយូរយារណាស់មកហើយ នៅក្នុងប្រទេសជាច្រើននៃពិភពលោក ដោយវាមានអត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកហាត់ ។

១. ជួយកាត់បន្ថយការឈឺខ្នង

យូហ្គា គឺជាការព្យាបាលដ៏មានប្រសិទ្ធភាព សម្រាប់ការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ ជាជាងការថែទាំតាមឱសថធម្មតា។ វាត្រូវបានគេរកឃើញថា អ្នកដែលមានការឈឺចាប់ខ្នងផ្នែកខាងក្រោមរ៉ាំរ៉ៃ អាចដំណើរការបានប្រសើរជាងមុន បន្ទាប់ពីហាត់យូហ្គាអស់រយៈពេលពីរបីខែ ។

២. ធ្វើអោយប្រសើរឡើងនូវការមានកូន

យូហ្គាជួយសម្រាក បំបាត់ភាពតានតឹង និងបើកបណ្តាញថាមពល។ លំហាត់ប្រាណយូហ្គាមួយចំនួន គឺល្អជាពិសេសចំពោះស្បូន និងតំបន់អាងត្រគាក ដែលជួយឱ្យលំហូរឈាម កាន់តែប្រសើរឡើងទៅកាន់សរីរាង្គបន្តពូជ និងជួយបង្កើនការបញ្ចេញអរម៉ូន ដែលធ្វើឱ្យមានគភ៌កាន់តែងាយស្រួល។

៣. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង

វា​ត្រូវ​បាន​គេ​បញ្ជាក់​ថា យូហ្គា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដកដង្ហើម និង​ថាមពល ដូច្នេះ​ហើយ​វា​ជួយ​ឱ្យ​សុខភាព​បេះដូង និង​ឈាម​រត់​បាន​ល្អ​ប្រសើរ ។ វាបង្កើនសមត្ថភាពរបស់យើង ក្នុងការធ្វើលំហាត់ប្រាណ ហើយនៅទីបំផុត វាដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង។

៤. គ្រប់គ្រងជំងឺទឹកនោមផ្អែម

អត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀត នៃយូហ្គា គឺថា វាអាចជាឧបករណ៍មួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រោះវាជួយរក្សា BMI ក្នុងការគ្រប់គ្រង និងជួយរក្សាកម្រិតជាតិស្ករ ក្នុងការត្រួតពិនិត្យ។

៥. ជំរុញការគេង

វាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយ សម្រាប់ការគេងលក់ឲ្យស្កប់ស្កល់ វាក៏មានប្រសិទ្ធភាពកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយការគេងមិនលក់ ក្នុងកម្រិតដ៏អស្ចារ្យ។

ដូច្នេះ ការហាត់យូហ្គា វាគឺជារបៀបរស់នៅដ៏ល្អឥតខ្ចោះ ដែលនៅតែត្រូវបានទទួលយក ដោយមនុស្សជាច្រើនសម្រាប់ការផ្លាស់ប្តូរដែលវានាំ ។ យូហ្គា គឺជាប្រព័ន្ធព្យាបាលនៃទ្រឹស្តី និងការអនុវត្ត ដែលវាជួយមនុស្សម្នាក់មិនត្រឹមតែ ធ្វើឲ្យប្រសើរឡើងនូវសុខភាពរាងកាយរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការគ្រប់គ្រងភាពតានតឹង និងធ្វើអោយប្រសើរឡើងនូវស្មារតីល្អ ។

ប្រភព៖ medylife

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង