មិនដែលដឹងសោះថា គ្រាន់តែសមាធិ អាចជួយដល់ផ្លូវកាយ និងផ្លូវចិត្តច្រើនម្លឹង

Vachana-Website-Beauty-&-Health-V2

សមាធិ គឺជាការរំសាយគំនិត ក្នុងការយល់ដឹងពីមនសិការដ៏បរិសុទ្ធ។ ពិតណាស់ ចិត្តរបស់មនុស្ស គឺដូចជាសាច់ដុំផ្សេងទៀតនៅក្នុងរាងកាយរបស់អ្នក ហើយការធ្វើសមាធិ គឺជាលំហាត់ប្រាណដែលអាចជួយអ្នក ឱ្យអភិវឌ្ឍវាបាន។

មានមនុស្សជាច្រើន បានប្រាប់អ្នកពីអត្ថប្រយោជន៍នៃការធ្វើសមាធិ ហើយប្រសិនបើអ្នកនៅតែមិនដឹងច្បាស់ អំពីរឿងសមាធិនេះ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលធ្វើឲ្យអ្នកចាប់ផ្តើមធ្វើវា។

១. វាជួយកាត់បន្ថយការថប់បារម្ភ

ការធ្វើសមាធិ អាចជួយអ្នកកាត់បន្ថយភាពតានតឹងបាន។ ក្នុងពេលដែលអ្នកថប់អារម្មណ៍ អ្នកអាចបិទភ្នែក ដកដង្ហើមចេញចូលយឺតៗ និងតាំងអារម្មណ៍ឲ្យស្ងប់ យោងតាមការសិក្សាវិទ្យាសាស្ត្រ ការធ្វើសមាធិបានបង្ហាញពីភាពប្រសើរឡើង នៃមុខងារទាំងមូលរបស់ខួរក្បាល ក្រៅពីការគ្រប់គ្រងអារម្មណ៍ ដែលមនុស្សម្នាក់មានអារម្មណ៍ ខណៈពេលដែលស្ថិតក្នុងភាពតានតឹង។

២. ធ្វើអោយការផ្តោតអារម្មណ៍ មានការប្រសើរឡើង

សមាធិជួយមនុស្សឲ្យប្រមូលផ្តុំគំនិត និងថាមពលទៅក្នុងទិសដៅត្រឹមត្រូវ។ មនុស្ស​ដែល​ធ្វើ​សមាធិ​ជា​ប្រចាំ​ យល់​ថា​វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​កិច្ចការ​ច្រើន និង​សម្រេច​បាន​អតិបរមា​ពី​ការងារ​របស់​ខ្លួន។ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាជាច្រើន ដែលបានបង្ហាញថាការធ្វើសមាធិ បង្កើនសកម្មភាពសរសៃប្រសាទនៅក្នុងខួរក្បាលរបស់យើង ជួយផ្តោតអារម្មណ៍បានកាន់តែប្រសើរ។

៣. ជួយបំផុសគំនិត អំពីរបៀបរស់នៅ ដែលមានសុខភាពល្អ

ការធ្វើសមាធិ គឺដូចជាការបន្សាបជាតិពុលនៃគំនិតរបស់មនុស្សម្នាក់ ហើយដំណើរការនេះជួយក្នុងការទទួលបានស្ថេរភាពផ្លូវចិត្តកាន់តែច្រើន វាក៏ជំរុញឱ្យមនុស្សម្នាក់ទទួលយក របៀបរស់នៅដែលមានសុខភាពល្អជាងមុនផងដែរ។

៤. ទទួលបាននូវកម្រិតសុភមង្គលកាន់តែច្រើន

សុភមង្គល គឺជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងស្វែងរក ជាពិសេសដោយសារតែភាពច្របូកច្របល់ ដែលយើងកំពុងរស់នៅ ហើយការធ្វើសមាធិជួយយើងឱ្យសម្រេចវាបាន។ ការ​ធ្វើ​សមាធិ​ជា​ទៀង​ទាត់ ​ផ្តល់​ឱ្យ​ចិត្ត​ស្ងប់​និង​ចិត្ត​សប្បាយ​រីក​រាយ ម្យ៉ាងវិញទៀត ការធ្វើសមាធិ នឹងបញ្ចូលនូវសេចក្តីសុខមួយកម្រិត រាល់ពេលដែលយើងអនុវត្តវា ហើយវាជួយឱ្យយើងមើលឃើញពិភពលោកបានកាន់តែច្បាស់។

៥. ជួយឲ្យចិត្តស្ងប់ ដោយមានការអភ័យទោស និងបំភ្លេចចោល

មូលហេតុដែលយើងមានអារម្មណ៍តានតឹង ឬថប់បារម្ភ គឺដោយសារតែទំនាក់ទំនងដ៏ស្មុគស្មាញ ក្នុងជីវិតរបស់យើង។ ការធ្វើសមាធិ ជួយឱ្យយើងមើលឃើញគិតបានគ្រប់ជ្រុងជ្រោយ ធ្វើឲ្យយើងមានចិត្តទទួលយក អភ័យទោស បំភ្លេចវាចោល និងបន្តទៅមុខទៀត។

៦. ពន្យាភាពចាស់

ការ​ធ្វើ​សមាធិ ​គឺ​ធ្វើឲ្យ​បំបាត់​ស្នាម​ជ្រីវជ្រួញដ៏ល្អ។ ការសិក្សាបានបង្ហាញថា មនុស្សដែលធ្វើសមាធិមានទំនោរមើលទៅក្មេងជាងដៃគូរបស់ពួកគេ នៅក្នុងក្រុមអាយុដូចគ្នា វាអាចនឹងមិនសូវជឿ តែការពិតដែលថា វាមិនមានវេទមន្តណាមួយនៅពីក្រោយរឿងនេះទេ ប៉ុន្តែការពិតដែលថា ការធ្វើសមាធិគឺពិតជាជួយកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងជួយយើងឱ្យមានភាពស្ងប់ស្ងាត់ គឺជាអ្វីដែលក្លាយជាភាពសុខដុមល្អឥតខ្ចោះ សម្រាប់ហ្សែន និងកោសិកាឈាមរបស់យើង ដែលមានទំនោររស់នៅបានយូរ។

៧. ជួយឲ្យមនុស្សម្នាក់នោះមានការអត់ធ្មត់

វាត្រូវការពេលវេលាច្រើន ដើម្បីរៀនសិល្បៈនៃសមាធិ ដូច្នេះការធ្វើសមាធិ ជាវិធីដ៏ត្រឹមត្រូវមួយដើម្បីកាត់បន្ថយគំនិតឆេះឆួល ស្លន់ស្លោរ ក្នុងជីវិតដែលពោពេញទៅដោយភាពប្រញ៉ាប់ប្រញ៉ាល់ នាពេលបច្ចុប្បន្ន។

ដូច្នេះហើយ កុំមើលងាយការតាំងសមាធិឲ្យសោះ ព្រោះវាពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើនខ្លាំងលើសពីការស្មាន ហេតុនេះហើយ អ្នកអាចចាប់ផ្តើមតាំងសមាជិកបន្តិចម្តងៗចាប់ពីថ្ងៃនេះទៅ ដើម្បីទទួលបានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង