តើអ្វីទៅជាម៉ាស៊ីនឆក់បេះដូង ជួយសង្គ្រោះអ្នកជំងឺ? ហើយតើគួរប្រើនៅពេលណា? និងប្រើដោយរបៀបណា? ថ្ងៃនេះ វេជ្ជបណ្ឌិត យុទ្ធ មុនីបញ្ញា ឯកទេស ដាក់ថ្នាំសណ្តំ ប្រពោធនកម្ម សង្គ្រោះបន្ទាន់ នៅគ្លីនិកគ្រីស្តាល់ នឹងពន្យល់ពីរបៀបប្រើប្រាស់ ក៏ដូចជាពេលណាដែលត្រូវប្រើម៉ាស៊ីនឆក់នេះ ។
ការប្រើប្រាស់ម៉ាស៊ីនជួយសង្គ្រោះចង្វាក់បេះដូង នៅពេលដែលមានបញ្ហាការគាំងបេះដូងកើតឡើង ម៉ាស៊ីននេះគឺជួយសង្គ្រោះបេះដូង នៅពេលដែលបេះដូងអ្នកជំងឺមិនដើរឬគាំង ឲ្យមកមានចលនាឡើងវិញ ហើយការជួយសង្គ្រោះបេះដូងអ្នកជំងឺ គឺចែកចេញជា 2ប្រភេទ ៖
១. នៅពេលដែលចង្វាក់បេះដូងអ្នកជំងឺអត់មានចលនាសោះ ដែលពេលនោះគ្រូពេទ្យនឹងជួយអ្នកជំងឺតាមរយៈការសង្កត់ទ្រូង និងធ្វើការឲ្យថ្នាំដើម្បីឲ្យបេះដូងមានចលនាឡើងវិញ។
២. នៅពេលដែលចាប់ចង្វាក់បេះដូងឃើញថា ចង្វាក់់បេះដូងអ្នកជំងឺមានចលនាខុសប្រក្រតី ពេលនោះគឺគ្រូពេទ្យត្រូវជួយសង្គ្រោះតាមរយៈម៉ាស៊ីនឆក់បេះដូង។
ជាទូទៅ នៅតាមបណ្តាប្រទេសអភិវឌ្ឍម៉ាស៊ីនឆក់បេះដូង ត្រូវបានគេដាក់នៅតាមប្រលានយន្តហោះ នៅតាមផ្សារទំនើបដើម្បីជួយសង្គ្រោះអ្នកជំងឺដែលកើតឡើងភ្លាមៗដើម្បីជួយសង្គ្រោះជីវិតបាន មុននឹងគ្រូពេទ្យសង្គ្រោះបន្ទាន់មកដល់។
តើរបៀបប្រើប្រាស់ឆក់បេះដូងមានអ្វីខ្លះ?
របៀបប្រើប្រាស់ឆក់បេះដូងគឺវាមាន អេឡិចត្រូត 2 ដែលទី1គឺត្រូវដាក់នៅហ្នឹងសន្ទះទ្រូង ហើយនឹងមួយទៀតគឺនៅកំពូកបេះដូង ហើយត្រូវជ្រើសយកកម្លាំងដែលចង់ប្រើទៅលើអ្នកជំងឺ គឺចន្លោះពី 200 300 ទៅ 360J បន្ទាប់មកចុច charge ហើយដាក់ទីតាំងដែលត្រូវឆក់ បន្ទាប់មកគឺត្រូវចុចទៅលើប៉ូតុងលឿងទាំងពីរនេះ ក្នុងពេលតែមួយ នោះចង្វាក់បេះដូងនឹងត្រឡប់មកដូចដើមវិញ នេះមានន័យថា យើហហងទទួលបានជោគជ័យក្នុងការសង្គ្រោះ។
ក្នុងករណីដែលចង្វាក់បេះដូងមិនទាន់ត្រឡប់មកប្រក្រតីវិញទេ យើងធ្វើការជួយសង្គ្រោះតាមរយះសង្កត់ទ្រូង និងឲ្យថ្នាំជំនួយបេះដូង យើងរង់ចាំ 3នាទីក្រោយ នៅពេលដែលបេះដូងត្រូវការឆក់ យើងអាចនឹងធ្វើការឆក់ម្តងទៀត
ដូចនេះម៉ាស៊ីននេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះអ្នកជំងឺបេះដូងដែលកើតឡើង ទោះបីជានៅមន្ទីពេទ្យ ឬក៏នៅទីសាធារណៈក៏ដោយ។