យល់ដឹងលម្អិតអំពីបញ្ហាស្បែកមុខក្រហម និងវិធីព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ

beauty

អំពីបញ្ហាមុខក្រហម បើតាមពេទ្យជំងឺមុខក្រហមនេះមិនមែនជាជំងឺកម្រទេ ជាទូទៅអ្នកដែលមានបញ្ហានេះច្រើនតែកើតមានក្រោយពេញវ័យ និងវ័យកណ្តាល ហើយច្រើនតែកើតទៅលើអ្នកដែលមានស្បែកស ជាជាងអ្នកដែលមានស្បែកខ្មៅ។

ចុះតើជំងឺហ្នឹងជាអ្វី? ហើយមានមូលហេតុអ្វី? ហើយការព្យាបាលយ៉ាងណាដែរ? ខាងក្រោមនេះវេជ្ជបណ្ឌិត កុវ គីមហ័ង ឯកទេសជំងឺសើស្បែក និងសម្រស់ នឹងធ្វើការបកស្រាយលម្អិតជូន៖

ជំងឺមុខក្រហម គឺមិនទាន់មានកត្តា ឬក៏មូលហេតុដែលអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវពិតប្រាកដថាមកពីអ្វីនោះទេ ប៉ុន្តែវាមានកត្តាមួយចំនួនដូចជា

1 កត្តាតំណពូជ៖ ជាទូទៅអ្នកដែលកើតជំងឺនេះច្រើនតែនៅក្នុងរង្វង់ក្រុមគ្រួសារ បងប្អូន ដែលមានបញ្ហាស្រដៀងៗគ្នា

2 កត្តាបាក់តេរី៖ ដូចជាពពួកបាក់តេរីនៅក្នុងក្រពះ ក៏អាចធ្វើឲ្យមានបញ្ហាហ្នឹងដែរ ឬក៏ពពួកស្វិតល្អិតដែលនៅលើស្បែក ដូចជាពពួកចៃ។ ជាទទូទៅពពួកស្វិតស្អិតហ្នឹងអត់មានជាបញ្ហាអីដល់ស្បែកទេ តែបើសម្រាប់អ្នកមុខក្រហម ធ្វើឲ្យបាក់តេរីវាកើនឡើងខ្ពស់ជាធម្មតា។

ចំណែកឯការជំរុញឲ្យរោគសញ្ញានៃជំងឺកាន់តែលឿន គឺដូចជាប្រឈមនឹងពន្លឺថ្ងៃ ការញ៉ាំពពួកជាតិអាកុល ឬភេសជ្ជៈក្តៅ ឬក៏អាហារដែលជាតិហិល ហើយការស្រ្តេស ក៏ជំរុញឲ្យមានការលេចឡើងនូវរោគសញ្ញាមុខក្រហមដែរ ។

ចំណែកឯការកើតឡើង គឺចែកចេញជា 4 ប្រភេទដែលអាចមានភាពខុសគ្នាតិចតួច តែរោគសញ្ញាចម្បងគឺ មានកើតឡើងជាបន្ទះក្រហមនៅលើមុខ តើបែបនេះខុសពីអ្នកធម្មតាបែបមិច? ពេលដែលមុខត្រូវថ្ងៃ ជាទូទៅតែងតែមានក្រហមតិចតួចហើយ ប៉ុន្តែក្នុងរយៈពេលខ្លីនឹងបាត់ទៅវិញ សម្រាប់អ្នកមានបញ្ហាមុខក្រហម ការកើនឡើងនៃមុខក្រហមរបស់គាត់គឺរយៈពេលយូរ អាចលើសពី 10នាទី ឬញឹកញ៉ាប់ ។

ប្រភេទទី 1 ហៅថា Erythematotelangectasic rosacea ៖ មានការកើនឡើងនៅបន្ទះក្រហម ការលកើនឡើងនៅសសៃរក្រហម ដែលទាំងពីរនេះច្រើនតែកើនឡើងនៅផ្នែកកណ្តាលនៃមុខ ដូចជាថ្ពាល់ គៀនច្រមុះ ជាមួយនឹងចង្ការរបស់គាត់។

ប្រភេទទី 2 ហៅថា papulo-pustular rosacea ៖ គាត់មានសញ្ញាដូចទៅនឹងប្រភេទទី 1ដែរ ប៉ុន្តែកើតឡើងញឹកញ៉ាប់ ហើយក៏មានការកើតឡើងប្រភេទកន្ទួលក្រហម និងខ្ទុះ ដែលពេលខ្លះគាត់ច្រឡំថាជាមុន តែវាខុសពីមុនត្រង់ថាវាមិនមែនជាមុខក្បាលខ្មៅ ក្បាលសអីទេ តែវាក៏ដោយសារតែការរលាកតែម្តង។

ប្រភេទទី 3 ហៅថា phymatous rosacea ៖ ជាការកើនឡើងនូវកម្រាល នៃស្បែករបស់គាត់នៅកន្លែងណាមួយ ដែលជាទូទៅនៅក្នុងដំណាក់កាលនេះ គឺមានន័យថាពីមុនគាត់មានជំងឺមុខក្រហមពីមុន ហើយគាត់ទុកអត់បានព្យាបាល ដែលសង្កេតគឺថាភាគច្រើនគឺកើតឡើងទៅលើបុរស ដែលមានវ័យចំណាស់ៗ ដែលភាគច្រើនគឺនៅលើច្រមុះ តែក៏អាចកើតឡើងនៅកន្លែងផ្សេងផងដែរ ដូចជាថ្ពាល់ ត្រចៀក និងផ្សេងៗទៀត។

ប្រភេទទី 4 ហៅថា ocular rosacea ៖ ដែលមួយនេះអាចនឹងប៉ះពាល់ ទៅលើភ្នែករបស់គាត់ទៀត ជាទូទៅអ្នកដែលមានបញ្ហានេះគឺគាត់មានអារម្មណ៍ថា ភ្នែករបស់គាត់មានអីចូលរហូត ក្រហាយ រមាស់ រកាំ ពេលខ្លះភ្នែករបស់គាត់ក្រហម មានការរលាក។

ចូលមកដល់ការព្យាបាល៖ ការព្យាបាលដំបូងគឺប្រាកដណាស់ថា ដកកត្តាដែលជំរុញដូចជា ការការពារជាមួយនឹងកម្តៅថ្ងៃ កាត់បន្ថយគ្រឿងស្រវឹង ការតមអាហារដែលមានជិតហឹរ និងភេសជ្ជៈក្តៅ បន្ទាប់ពីនេះគឺយើងមានការព្យាបាលដោយថ្នាំលេប ហើយនិងថ្នាំលាប។ ដំបូងយើងអាចលាប តែបើឈានដល់ដំណាក់កាលធ្ងន់ធ្ងរយើងអាចប្រើជាថ្នាំលេបផងដែរ។ ចំណែកសេវាកម្ម គឺមានសេវាកម្មព្យាបាលមុខក្រហម ជាមួយនឹងសសៃក្រហម ដែលប្រើដោយពពួកឡេសឺ ដូចជាពពួក IPL ដែលវាមានមុខងារក្នុងការស្រូបយក និងបំបែកពពួកជាតិពណ៌ក្រហមបានយ៉ាងល្អ។

សរុបបមកវិញ អ្នកដែលមានស្បែកក្រហម គឺជីវិតរបស់គាត់រាងពិបាកមែនទែន គឺស្បែករបស់គាត់ងាយប្រតិកម្មខ្លាំងជាងអ្នកដទៃហើយ ហើយបើគាត់មិនបានព្យាបាលឲ្យទាន់ពេលទេ គាត់អាចមានលេចចេញនូវដុំពករបស់នៅលើមុខ ដែលអាចប៉ះពាក់ទាំងរូបរាង និងផ្លូវចិត្តរបស់គាត់។

ដូច្នេះប្រសិនបើអ្នកជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ សូមមកពិគ្រោះជាមួយនឹងគ្រូពេទ្យសើស្បែក ដែលមានចំណេះជំនាញពិតប្រាកដ ដើម្បីធ្វើការវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេល ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង