ហេតុអ្វីបានគេយក «Gore-Tex» មកប្រើក្នុងវិស័យវះកាត់កែសម្ផស្ស? ថ្ងៃនេះវេជ្ជបណ្ឌិតឯកទេសនឹងលម្អិតរឿងនេះ

Beauty-&-Health-V2

មានមនុស្សជាច្រើន ជាពិសេសគឺនារីៗបានជ្រើសយកការកែច្រមុះ ព្រោះតែរូបរាងច្រមុះបានលើកកម្ពស់មុខមាត់របស់ពួកគេបានខ្លាំងមិនគួរឲ្យជឿ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួនស្ទាក់ស្ទើក្នុងការធ្វើវា ក៏ដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីការកែច្រមុះ ដោយការដាក់កកទិចនេះ។ ដូច្នេះថ្ងៃនេះ វេជ្ជបណ្ឌិត ចាន់ សញ្ញា ដែលជាគ្រូពេទ្រឯកទេសវះកាត់កែសម្ផស្សនៅគ្លីនិច គ្រីស្តាល់ បានធ្វើការបញ្ជាក់ច្បាស់ៗថា តើអ្វីទៅជា Gore-Tex? ហើយវាមានលក្ខណពិសេសអ្វីខ្លះ? ចែកជូនមកដល់វចនា និងហ្វេនៗរបស់វចនា ក៏ដូចជាអ្នកដែលមានបំណងចង់កែច្រមុះដាក់ Gore-Tex តែមិនទាន់ច្បាស់ពីវា។

តើអ្វីទៅជាGore-Tex?

Gore-Tex​ គឺជាភ្នៀស រឺស្រទាប់សុប្បនិមិត្ត ដែលនៅក្នុងវិស័យវះកាត់ ត្រូវបានគេយកមកប្រើប្រាស់ដើម្បីបន្សាំសសៃឈាម បន្សាំប្រឹសបេះដូងជាដើម ហើយគេសង្កេតឃើញថា វាអាចរស់នៅជាមួយយើងបានមួយជីវិត ដូច្នេះហើយទើបអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ កកទិច មកធ្វើជា implant ច្រមុះ ចង្កាជាដើមដើម្បីប្រើប្រាស់ នៅក្នុងវិស័យវះកាត់កែសម្ផស្ស ដែលយើងនិយមហៅថា ឆ្អឹងខ្ចីសុប្បនិមិត្តGore-Tex ។

តើអ្វីទៅជាលក្ខណៈពិសេសរបស់Gore-Tex?

បើយើងក្រឡេកមើលលក្ខណពិសេសរបស់កកទិច គឺវាមានរន្ធតូចៗដែលអនុញ្ញាតឲ្យសរសៃឈាម និងកោសិការរបស់យើងដុះជ្រៀតចូល និងបន្សាំ ដែលប្រែក្លាយស្រដៀងទៅជាឆ្អឹងខ្ចីរបស់យើង ការជ្រៀតចូលនិងបន្សាំនឹងហើយ ទើបធ្វើឲ្យកកទិចមានភាពរឹងមាំ កាលណាយើងប្រើកាន់តែយូរវានឹងមើលទៅកាន់តែធម្មជាតិ ហើយមួយវិញទៀត វាធន់ទៅនឹងសីតុណ្ហភាពខាងក្រៅ ដែលមិនងាយធ្វើឲ្យស្បែកក្រហម និងស្តើង។

មួយវិញទៀត ហេតុអ្វីបានយើងជ្រើសរើសប្រើប្រាស់ Gore-Tex ? ចម្លើយគឺទាក់ទងទៅនឹងលក្ខណពិសេសរបស់ Gore-Tex ដែលបានរៀបរាប់ខាងលើ បូលរួមទាំងការវះកាត់ដែលពុំចាំបាច់ប្រើថ្នាំសន្លប់។ មួយវិញទៀត ការវះកាត់គឺប្រើរយៈពេលខ្លី​ មិនមានស្នាម បើយើងប្រៀបធៀបជាមួយនឹងការវះកាត់ឆ្អឹងជំនី ។

ទាក់ទងជាមួយនឹងអត្ថប្រយោជន៍ Gore-Tex គឺវាមានរន្ធតូចៗ ដែលអនុញ្ញាតឲ្យសរសៃឈាម និងកោសិការរបស់យើងដុះជ្រៀតចូល និងបន្សាំ ដែលប្រែក្លាយស្រដៀងទៅជាឆ្អឹងខ្ចីរបស់យើងផ្ទាល់ យើងប្រើកាន់តែយូរវានឹងមើលទៅកាន់តែធម្មជាតិ ហើយមួយវិញទៀត វាធន់ទៅនឹងសីតុណ្ហភាពខាងក្រៅ ដែលមិនងាយធ្វើឲ្យស្បែកក្រហម និងស្តើង។ មួយវិញទៀត វាមិនងាយផ្លាស់ប្តូរទីតាំង បើយើងប្រៀបធៀបជាមួយ Implant silicone ផ្សេងៗ ហើយកាលណា យើងដាក់កាន់តែយូរ ទៅកាន់តែធម្មជាតិ សឹងតែមើលទៅអត់ដឹងថា យើងទទួលការវះកាត់ ប្រសិនបើយើងធ្វើឲ្យសក្តិសមជាមួយទម្រង់ផ្ទៃមុខ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង