អាថ៌កំបាំងទាំង ៥ នៃការថែរក្សាសម្រស់របស់នារីជនជាតិចិនដែលមានប្រសិទ្ធិភាពបំផុត

Vachana-Website-Beauty5-Health
នារីជនជាតិចិនអាចមានស្បែកស្អាត  និង សម្រស់លក្ខណៈ​គួរ​ឱ្យ​ទាក់​ទាញចំពោះមនុស្សគ្រប់វ័យ ដោយសារតែពួកគេមានការថែរក្សាសម្រស់ដោយអាថ៌កំបាំងដែលអ្នកមិនបានដឹង។ ខាងក្រោមនេះជាវិធីធម្មជាតិនៃការថែរក្សាស្បែក ដែលបង្កើតដោយរបៀប​រស់នៅ​របស់​នារី​ជនជាតិ​ចិនសម្រាប់ធ្វើឲ្យសម្រស់របស់ពួកគេកាន់តែស្រស់ស្អាត ៖
១. ការជួសជុលស្បែកឡើងវិញ
ម្សៅគុជខ្យង គឺជាអាថ៌កំបាំងមួយនៃការថែរក្សាសម្រស់របស់ស្ត្រីចិន ដែលពួកគេចូលចិត្តប្រើម្សៅគុជខ្យងសម្រាប់ជួសជុលកោសិកានៃស្បែកដែលស្ងួតឲ្យមានសំណើមឡើងវិញ។ លើសពីនេះ ការយកម្សៅគុជធ្វើជាម៉ាស់បិទមុខ អាចជួយឲ្យស្បែកមុខរបស់អ្នកកាន់តែភ្លឺថ្លា និង ជួយ​កាត់​បន្ថយ​ការ​រលាកស្បែកមុខ ដោយគ្រាន់តែលាយម្សៅគុជ ជាមួយទឹកឃ្មុំ និង ស៊ុតពណ៌លឿងជាការស្រេច។
២. ការថែរក្សាស្បែកឲ្យក្មេងជាងវ័យ
ការផឹកតែបៃតងគឺជា អាថ៌កំបាំងថែរក្សាសម្រស់របស់នារីជនជាតិចិន ព្រោះ តែបៃតងសម្បូរទៅដោយ catechins ជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពចាស់ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យកាន់តែប្រសើរឡើង ដោយអ្នកអាចរីករាយជាមួយភេសជ្ជៈដែលធ្វើឲ្យអ្នក​មាន​សុខភាពល្អ។
៣. ស្បែកភ្លឺថ្លា និងមានភាពស្រស់ស្អាត
ការ​ប្រើម្សៅ​រុក្ខជាតិដើម្បីទទួលបានស្បែកភ្លឺថ្លា និង ស្រស់ស្អាតគឺជាអាថ៌កំបាំង​នៃការថែសម្រស់របស់ពួកគេ ដោយយក ស្លឹក​ជីអង្កាម​ លាប​លើ​មុខ​ដើម្បី​ឱ្យ​មុខ​ភ្លឺ​ថ្លា រលោង​គ្មាន​ស្នាម​ជាំ​ ​និងរក្សា​ភាព​ក្មេង​វ័យ ដូចនេះហើយបានជនជាតិចិនមានស្បែករលោង និង មិនសូវមានស្នាមច្រើនលើផ្ទៃមុខ។
៤. ប្រើទឹកលាងមុខធម្មជាតិ
ស្ត្រីជនជាតិចិន ភាគច្រើនចូលចិត្តប្រើប្រាស់ទឹកអង្ករ ដើម្បីធ្វើឱ្យស្បែករបស់ពួកគេ ស្រស់ថ្លា និង ទទួលបានស្បែក សតាមធម្មជាតិ ដោយគ្រាន់តែ យកទឹកអង្គរដែលមិនទាន់ប្រើដាក់ចូលក្នុងដបហើយដាក់ចូលក្នុងទូរទឹកកកដើម្បីយកមកលាងស្បែកមុខរបស់ពួកគេ។
៥. កាត់បន្ថយស្នាមជ្រួញ
នារីជនជាតិចិនមានសម្រស់ស្អាត ស្បែកទន់រលោង និង មិនសូវមានស្នាមជ្រួញ ដោយសារតែពួកគេលាប​ម៉ាស​មុខផ្សំពី​ពង​មាន់​ដែល​ជា​អាថ៌កំបាំងក្នុងការ​ថែរក្សា​សម្រស់​យ៉ាងមានប្រសិទ្ធិភាព។ ម្យ៉ាងទៀត ​ ​ស៊ុត​ពណ៌សមានសារធាតុ astringent ដើម្បី​រក្សា​ស្បែក​មុខ​ឱ្យ​ភ្លឺរលោង និងជួយស្បែកមុខតឹងណែនល្អ។
ទាំងអស់នេះ សុទ្ធតែជាអាថ៌កំបាំង​ថែរក្សាសម្រស់ដ៏ល្អ​បំផុត​ទាំង ៥ ដែល​អ្នក​អាច​ធ្វើ​តាម​បាន​ផង​ដែរ។ ព្រោះ នារី​ជនជាតិ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ស្បែក​ស្អាត និង​ក្មេង​ជាង​វ័យ ដោយសារតែ មានទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អ និងរបបថែរក្សាស្បែក ជាមួយនឹងគ្រឿងផ្សំសំខាន់ៗក្នុងផ្ទះដូចជាស៊ុតស និងតែបៃតង រូបមន្តថែរក្សាសម្រស់សម្ងាត់របស់ពួកគេជួយឱ្យពួកគេមើលទៅក្មេងជាងវ័យខុសពីនារីធម្មតា។
ប្រភព៖ stylecraze.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង