អាហារ ៤ មុខជំនួយដល់ថាមពលនៃរាងកាយរបស់អ្នកនៅពេលដែលអ្នកខ្សោយកម្លាំង

Vachana-Website-Beauty3-Health
ក្នុងជីវិតប្រចាំថ្ងៃ អ្នកធ្វើការប្រាកដជាប្រើកម្លាំង និង ខួរក្បាលច្រើនហើយ ដូចនេះថាមពលនៃរាងកាយរបស់អ្នកក៏ធ្លាក់ចុះមិនតិចដែរ ដូច្នេះអ្នកអាចជ្រើសរើសអាហារមួយចំនួនដែលផ្តល់ថាមពលដល់ខួរក្បាលនិងរាងកាយរបស់អ្នកដោយមិនចាំបាច់នឿយហត់ដើម្បីស្វែងរកទៀតទេ។ ខាងក្រោមនេះជាអាហារទាំង ៤ ប្រភេទដែលជួយបង្កើនថាមពលដល់រាងការរបស់អ្នកនៅពេលដែលអ្នកខ្សោយកម្លាំង។
១. ខាត់ណា
ស្លឹកខាត់ណា ជាអាហារដែលពេញនិយមបំផុត ព្រោះបន្លែនេះ សម្បូរទៅដោយសារធាតុចិញ្ចឹម និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃដែលជួយបំពេញអ្នកបានភ្លាមៗ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវ L-tyrosine ដែលមានសុខភាពល្អសម្រាប់ខួរក្បាល ដែលជាអាស៊ីតអាមីណូដែលជួយបង្កើនអារម្មណ៍របស់អ្នក និងផ្តល់ឱ្យអ្នកនូវសុខភាពផ្លូវចិត្តថាមពលដល់រាងកាយរបស់បានដូចគ្នា។
២. ប័រសណ្តែកដី

ប័រធ្វើពីសណ្តែកដីធម្មជាតិ អាចយកលាបនៅលើនំបុ័ងអាំង ឬចេកមួយផ្លែជារៀងរាល់ព្រឹក មិនត្រឹមតែជួយរក្សាក្បាលពោះប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកមានកម្លាំងថែមទៀតផង។ សំខាន់ជាងនេះ ប័រប្រភេទនេះ គឺសំបូរទៅដោយខ្លាញ់ដែលមានសុខភាពល្អ ជាតិសរសៃ និងប្រូតេអ៊ីនដែលជួយទប់ទល់នឹងការឃ្លាន និងជួយឲ្យអ្នកមានជាតិស្ករបន្ថែមផងដែរ។

៣. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាមិនមែនជាអាហារនោះទេ  ប៉ុន្តែវាជាភេសជ្ជៈម្យ៉ាងដែលអាចបង្កើនដល់ថាមពលរបស់អ្នកនៅពេលដែលអ្នកខ្សោយកម្លាំងបាន ព្រោះជាវិធីងាយស្រួលបំផុតក្នុងការទទួលទាន។ លើសពីនេះការច្របាច់ក្រូចឆ្មាចូលទៅក្នុងទឹករបស់អ្នក គឺអាចបញ្ចូលវាជាមួយនឹងអេឡិចត្រូលីត ដែលចាំបាច់សម្រាប់កោសិកាដើម្បីបង្កើតថាមពល ធ្វើបែបនេះអារម្មណ៍របស់អ្នកគឺល្អ និងរាងកាយអ្នកនឹងមានកម្លាំងឡើងវិញ។
៤. សូកូឡា​ខ្មៅ
សូកូឡាខ្មៅគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងធ្វើការដើម្បីបង្កើនអារម្មណ៍ និងកម្រិតថាមពលរបស់យើង។ មិនតែប៉ុណ្ណោះ វាមានផ្ទុកសារធាតុ theobromine ដែលជាសារធាតុរំញោចធម្មជាតិដែលស្រដៀងនឹងកាហ្វេ ដើម្បីផ្តល់ឱ្យអ្នកនូវកម្លាំងដែលអ្នកត្រូវការ។ គ្រាន់តែត្រូវប្រាកដថាកុំទទួលទានវាច្រើនពេក ប្រសិនបើជាតិស្ករច្រើនពេកអាចនាំឱ្យអ្នកហើមពោះនិងឡើងទម្ងន់បាន។
នៅពេលដែលអ្នកអស់កម្លាំង និង គ្មានថាមពលនៅក្នុងខ្លួន អ្នកមិនចាំបាច់ត្រូវការភេសជ្ជៈប៉ូវកម្លាំង និង កាហ្វេច្រើនពេកនោះ អ្នកអាចជ្រើសរើសប្រភេទអាហារសាមញ្ញងាយៗខាងលើនេះវិញ ព្រោះវាជួយឲ្យរាងកាយរបស់មានកម្លាំង និង អាចធ្វើជារបបអាហារប្រចាំថ្ងៃរបស់បានថែមទៀតផង។

ប្រភព៖ MERAKI LANE

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង