អ្វីទៅជា Psychotic Depression? មកស្តាប់វេជ្ជបណ្ឌិតជំនាញបកស្រាយទាំងអស់គ្នា

Beauty-&-Health-V2

ក្នុងខណៈពេលនេះ មានមនុស្សជាច្រើនកំពុងមានជំងឺធ្លាក់ទឹកចិត្ត ដែលមានធ្ងន់និងស្រាល បណ្តាលមកពីកត្តាជាច្រើន ដូចជាគ្រួសារ មិត្តភ័ក្ត ការងារ និងបរិយាយកាលជុំវិញខ្លួនជាដើម តែតើជំងឺធ្លាក់ទឹកចិត្តនេះមានការបែងចែងបែបណា រោគសញ្ញាបែបណា និងត្រូវទទួលការព្យាបាលបែបណា? ថ្ងៃនេះ វេជ្ជបណ្ឌិត ដាំង គីមហ័រ ដែលជាវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា បានធ្វើការបកស្រាយលម្អិត ប្រាប់ វចនា ដូច្នេះបើចង់ជ្រាបកាន់តែច្បាស់ សូមអានការបកស្រាយខាងក្រោម។

Psychotic Depression គឺជាជំងឺផ្លូវចិត្តមួយ វាជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដែលគាត់មានរោគសញ្ញាវិកលចរិកចូលរួមជាមួយ មានដូចជា Hallucinations ឬមួយ Delusion ឬមួយក៏អ្នកជំងឺអាចមានទាំង ២តែម្តង។

Hallucinations គឺជាការភ័ន្តញាណ ការទទួលយកខុស ដូចជាពេលខ្លះអត់មានអ្នកណាម្នាក់នៅជុំវិញគាត់ទេ តែគាត់លឺសម្លេងនិយាយជាមួយ ហើយចំពោះគាត់គឺពិត តែចំពោះអ្នកដទៃគឺមិនពិត ដោយសារគ្រប់គ្នាមិនអាចមើលឃើញ បែជាឃើញអ្ននកជំងឺនិយាយម្នាក់ឯង យើងក៏មិនអាចប្រកែកជាមួយអ្នកជំងឺដែរ ព្រោះចំពោះអ្នកជំងឺនិយាយគឺពិតជាមួយខ្លួនគាត់ ទាំងអស់នេះមានន័យថា ញាណដែលគាត់ទទួលគឺខុស fail perception ក៏មានខ្លះទៀត អ្នកជំងឺអាចធុំក្លិនអីដែលអ្នកដទៃមិនធុំ ដែលនោះគឺជាការមមើឃើញ។

Delusion គឺជាជំនឿខុស ការជឿខុស វាមានចំពោះអ្នក Psychotic Depression គឺត្រូវតែមានរោគសញ្ញា ដូចជាមានជំងឺធ្លាក់ទឹកចិត្តសិន ហើយទើបគាត់មានថែមរោគសញ្ញាវិកលចរិកមួយទៀត អាចមានតែ Hallucinations ឬមួយ Delusion ឬមួយក៏អ្នកជំងឺអាចមានទាំង ២តែម្តង ។

សម្រាប់រោគសញ្ញា ទី 1 គឺត្រូវធ្វើរោគវិនិច្ឆ័យថាគាត់មានជំងឺធ្លាក់ទឹកចិត្ត មានន័យថាបណ្តុំនៃរោគសញ្ញាធ្លាក់ទឹកចិត្ត ហើយរយៈពេលចាប់ពី 2សប្តាហ៍ឡើងទៅ មិនតែប៉ុណ្ណោះវាក៏មាន psychotic symptoms ដែលជារោគសញ្ញាវិកលចរិក ដែលពេលខ្លះអត់មានអ្នកឃើញ អត់មានអ្នកលឺ តែគាត់បានឃើញនិងបានលឺ

សម្រាប់មូលហេតុ គឺអត់មានអីខុសពីជំងឺធ្លាក់ទឹកចិត្តទេ ទាំងកត្តាជីវសាស្រ្ត កត្តាចិត្តសាស្រ្ត និងកត្តាសង្គម ក៏ជាមូលហេតុដែលបណ្តាលឲ្យពួកគាត់មានជំងឺធ្លាក់ទឹកចិត្ត ជាមួយនឹងជំងឺធ្លាក់ទឹកចិត្តអមជាមួយរោគសញ្ញាវិកលចរិក ដែលហៅថា Psychotic Depression

សម្រាប់ការព្យាបាល

ដូចដែលដឹងគឺ អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តអមជាមួយ រោគសញ្ញាវិកលចរិក គឺធ្ងន់ធ្ងរជាងអ្នកមានជំងឺបាកទឹកចិត្តធម្មតា ដូចជាអង្គុយនិយាយតែម្នាក់ឯង ឬក៏សើចតែឯង និងមិនខ្វល់ពីអនាម័យខ្លួនប្រាណ (មួយថ្ងៃអត់ងូតទឹកម្តង សក់មិនសិត មុខមិនលុប) ដូច្នេះហើយទើបការព្យាបាលគឺ ខុសពីអ្នកដែលមានជំងឺបាក់ទឹកចិត្តទទេ ដែលប្រើតែ Antidepressants ឬក៏បើគាត់មានបញ្ហាក្នុងការគេង អាចថែមថ្នាំមួយចំនួន ។

តែចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត អមជាមួយរោគសញ្ញាវិកលចរិក គឺត្រូវតែថែម antipsychotics ទៅជាមួយ លើសពីនេះ ករណីចាំបាច់មួយចំនួនគឺ អ្នកជំងឺត្រូវសម្រាកពេទ្យ ព្រោះអ្នកជំងឺមួយចំនួនដែលមាន psychotic symptoms គឺអាចធ្វើឲ្យគាត់ព្យាយាមប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ព្រោះពួកគាត់អាចស្តាប់លឺការស្តីបន្តោសណាមួយមកលើខ្លួន ឬក៏បញ្ជាឲ្យទៅធ្វើអីមួយ ធ្វើឲ្យគាត់ប្រថុយប្រថានបើគាត់នៅផ្ទះ ចឹងហើយទើបគេដាក់អ្នកជំងឺហ្នឹងនៅពេទ្យដើម្បីតាមដានឲ្យបានទៀតទាត់។

ក៏មានអ្នកជំងឺខ្លះទៀត គឺមិនចង់ និងមិនព្រមទទួលទានអាហារ វាធ្វើឲ្យសុខភាពផ្លូវកាយរបស់គាត់ក៏ទ្រុតទ្រោមទៅតាមនោះដែរ ទើបតម្រូវឲ្យគាត់មកសម្រាកពេទ្យដូចគ្នា សរុបមកបើអ្នកជំងឺមាន Psychotic គឺតម្រូវឲ្យគាត់សម្រាកពេទ្យ។

ដូច្នេះប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ ឬក៏មានសាច់ញាតិបងប្អូនដែលមានរោគសញ្ញាទាំងនេះ គឺជាចាំបាច់ត្រូវតែមកជួបគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃគាត់ថា តើត្រូវការថែមថ្នាំឬអត់ ឬក៏ត្រូវសម្រាកពេទ្យឬអត់ ព្រោះវាគឺជាការចាំបាច់ខ្លាំង បើសិនជាគាត់មានរោគសញ្ញាវិកលចរិកហើយ គាត់ប្រឈមនឹងការសម្រាប់ខ្លួនខ្ពស់ ដូចនេះហើយត្រូវធ្វើការសម្រាកពេទ្យជាការចាំបាច់ មិនអាចចេះតែថា អត់អីៗ ជៀសវាងមានបញ្ហាណាមួយកើតឡើង និងមានការស្តាយក្រោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង