អាយុកើន ស្នាមជ្រួញក៏កើន ប៉ុន្តែបើវាចេះតែមានច្រើនទៅៗ ហើយធ្វើឲ្យយើងមើលទៅចាស់ជាងវ័យនោះ កុំបណ្តោយទៀតអី ត្រូវមានវិធីថែក្សាឲ្យទាន់ពេល។ ខាងក្រោមនេះគឺជាវីធីងាយៗ ៣យ៉ាងដែលអ្នកទាំងអស់គ្នាអាចអនុវត្តដើម្បីការពារ និងកាត់បន្ថយស្នាមជ្រួញបាន៖
១. កាតបន្ថយអាហារផ្អែម
កុំញ៉ាំអាហារណាដែលមានជាតិស្ករ ជាពិសេសភេសជ្ជៈ ឬអាហារកំប៉ុង ព្រោះជាតិស្ករគឺជម្រុញឲ្យស្នាមជ្រីវជ្រួញ និងចាស់ជាងវ័យលឿនណាស់។
២. ផ្តល់សំណើម និងការពារកម្តៅថ្ងៃ
ទម្លាប់លាបឡេផ្ដល់សំណើម និងឡេការពារកម្តៅថ្ងៃឲ្យជាប់ ព្រោះពន្លឺព្រះអាទិត្យនេះហើយដែលបំផ្លាញស្បែក និងធ្វើឲ្យស្បែកស្ងួត ជ្រីវជ្រួញ ស្រអាប់។
៣. កាត់បន្ថយស្រ្តេស
ភាពតានតឹងក៏ជាហេតុផលមួយនាំឲ្យមានស្នាមជ្រួញដែរ ដូច្នេះត្រូវរៀនចេះធ្វើអារម្មណ៍ឲ្យល្អ និងកាត់បន្ថយភាពតានតឹង។
កុំភ្លេចពិនិត្យមើលឡើងវិញ ថាតើខ្លួនឯងមានចំណុចណាមួយក្នុងនេះឬនៅ បើនៅត្រូវព្យាយាមធ្វើដើម្បីកុំឲ្យខ្លួនឯងចាស់ជាងវ័យ។