បើអ្នកមានចំណេះដឹងផ្នែក skincare នៅចន្លោះអាយុ២០ឆ្នាំ នោះបញ្ហាស្បែកមុខមួយចំនួនធំនឹងត្រូវបានដោះស្រាយ។ អត្ថបទខាងក្រោមនេះជា Skincare tips ចំពោះស្បែកមុខធម្មតាសម្រាប់មនុស្សស្រីចន្លោះវ័យ ២០ឆ្នាំដែលត្រូវបានណែនាំដោយដុកទ័រ Davin Lim ឯកទេសផ្នែកសើស្បែក។
1. ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខដែលសាមញ្ញបំផុត
-ហ្វូមលាងមុខ ៖ លាងថ្មមៗ ១ទៅ២ដង ក្នុងមួយថ្ងៃ
-ឡេផ្ដល់សំណើម៖ ២ ដងក្នុង១ថ្ងៃ
-ឡេកាពារកម្តៅថ្ងៃ៖ យ៉ាងហោចណាស់ ២ទៅ ៣ដង ក្នុង ១ថ្ងៃ
2. ផលិតផលដែលមានសារធាតុ Retinol
3. អ្នកអាចប្រើឡេដែលមាន AHA ដើម្បីការពារការឡើងមុន និងអាចបន្ថែមវីតាមីន B និង C បើសិនជាស្បែកមុខអ្នកអាចទទួលយកសារធាតុទាំងនេះបាន
លើសពីនេះវាក៏ត្រូវមើលទៅតាមស្ថានភាពស្បែកមុខអ្នកដែលថាតើស្បែកមុខអ្នកស្ថិតក្នុងប្រភេទមួយណា ហើយកំពុងមានបញ្ហាឬក៏អត់ ដូច្នេះបើសិនជាអ្នកគិតថាស្បែកមុខអ្នកមានបញ្ហារួចទៅហើយ អាចពិគ្រោះជាមួយដុកទ័រជំនាញជាមុនសិន សឹមប្រើប្រាស់ផលិតផល។
អត្ថបទដោយ៖ Vachana Beauty & Health