ទាក់ទងនឹងបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ វេជ្ជ. ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នៅ Mémoire Polyclinic and Maternity នឹងធ្វើការបង្ហាញតាមខាងក្រោមនេះ ៖
ការតាមដានសុខភាពផ្ទៃពោះ ដែលត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ ទី2
តើអ្វីខ្លះដែលចាំបាច់លើសការពិនិត្យផ្ទៃពោះ និង អេកូសាស្ត្រចាំបាច់ត្រូវធ្វើរៀងរាល់ខែ?
ទោះបីសុខភាពមាតា និង ទារកវិវត្តទៅប្រក្រតី
ការពិនិត្យឈាមជារឿងចាំបាច់ ៖
លើកទី១(ធ្វើនៅចុងត្រីមាសទី១/ដើមត្រីមាសទី២ )៖ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពម្តាយ និង ស្រាវជ្រាវរកជំងឺមួយចំនួន(ដូចជា ថ្លើម អេដស៍ ស្វាយ….) និង ពិនិត្យរកអត្រាប្រឈមនៃជម្ងឺខ្សោយប្រាជ្ញាពីកំណើត ( Maternal Serum Screening / NIPT Test )។
លើកទី២(នៅចុងត្រីមាសទី២/ដើមត្រីមាសទី៣)៖ តាមដានស្ថានភាពបន្ត ដូចជាបញ្ហាកង្វះគ្រាប់ឈាមក្រហម ទឹកនោមផ្អែម មុខងារថ្លើម/តំរងនោម ពិនិត្យទឹកនោម ។
ពិនិត្យចុងក្រោយពេលគ្រប់ខែ៖ ផ្ទៀងផ្ទាត់សុខភាពមាតាដើម្បីបង្កើនសុវត្ថិភាពក្នុងពេលសម្រាល(ពិនិត្យគ្រាប់ឈាម/ក្រុមឈាម ជាតិស្ករ វិបត្តិឈាមកក ពិនិត្យទឹកនោម )។
ការពិនិត្យអេកូបេះដូង សិក្សាចង្វាក់បេះដូងម្តាយ និង ពិនិត្យសុខភាពមុនសម្រាល៖ ពិនិត្យសុខភាពទូទៅរបស់មាតាឡើងវិញ ដើម្បីវាយតម្លៃថាមានហានិភ័យសម្រាប់ការសម្រាលធម្មជាតិដែររឺទេ។
ការតាមដានចង្វាក់បេះដូងទារកដោយម៉ាស៊ីនអេឡិចត្រនិក៖ ធ្វើនៅពេលគ្រប់ខែ រយៈពេល២០-៣០នាទីដើម្បីធានានូវការបំរះ និង សុខភាពធម្មតារបស់ទារក។
ករណីរកឃើញភាពមិនប្រក្រតីណាមួយ ៖
ពិនិត្យឈាមបន្ថែម៖ ដូចជាធ្វើតេស្តរកជម្ងឺទឹកនោមផ្អែមដោយការហូបស្ករ(OGTT), បណ្តុះមេរោគក្នុងឈាម រឺ ទឹកនោម….។
ពិនិត្យអមគ្លីនិកផ្សេងទៀត៖ ការពិនិត្យអេកូសាស្ត្រតាមទ្វារមាស និង ការពិនិត្យMRI ការពិនិត្យស ក្នុងទ្វារមាស….។