ចង់មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត និង មានកម្លាំងធ្វើការឲ្យបានរហ័សទេ អាចសាកល្បងអនុវត្ត គន្លឹះងាយៗទាំងនេះបាន ៖
1. ភ្ញាក់ពីព្រលឹមចាប់ផ្តើមការងារ ព្រោះភ្ញាក់ពីគេងលឿនមានពេលធ្វើការច្រើន ហើយក៏ការគិតរបស់អ្នកស្រឡះល្អ និង គិតបានរហ័សថែមទៀតផង។
![](https://vachanamedia.com/wp-content/uploads/2024/01/how-to-wake-up-early.png)
២. កត់ការងារដែលត្រូវធ្វើថ្ងៃនេះឲ្យអស់ ហើយរើសការងារណាដែលប្រញ៉ាប់ និងសំខាន់ធ្វើមុនគេបង្អស់ ព្រោះបើអ្នកធ្វើការបូកឡូកគ្នានោះការងាររបស់អ្នកនឹងយឺតយ៉ាវ ហើយថែមទាំងរញ៉េរញ៉ៃបន្ថែមទៀត ដូច្នេះហើយត្រូវតែបែកចែកឲ្យបានច្បាស់។
![](https://vachanamedia.com/wp-content/uploads/2024/01/to_do_list_sm.jpg)
៣. ធ្វើការងារមួយៗឲ្យហើយសិន សឹមបន្តចូលការងារមួយទៀត ចៀសវាងធ្វើអានេះតិច អានោះតិច ប៉ុន្តែយកជាការមួយមិនបាន។ លើសពីនេះ ការធ្វើការងារដែលមិនចប់ចុងចប់ដើម សរុបចុងក្រោយគឺដូចមិនបានធ្វើដដែល។
![](https://vachanamedia.com/wp-content/uploads/2024/01/v4-460px-Remember-What-You-Read-Step-10-Version-5.jpg)
៤. រកភេសជ្ជៈដែលជាចំណូលចិត្តមកកំដរពេលធ្វើការ ដូចជាកាហ្វេ ទឹកក្រូចស្រស់ ទឹកផាសសិន ជាដើម ដើម្បីបង្កើនថាមពល និងជួយឲ្យកាន់តែមានអារម្មណ៍ល្អ លើសការបន្តការងារបានមួយកម្រិតទៀត។
![](https://vachanamedia.com/wp-content/uploads/2024/01/flat-design-of-cartoon-character-of-woman-drinking-coffee-free-vector.jpg)
៥. ធ្វើការតាមរបៀបដែលអ្នកចូលចិត្ត ឧទាហរណ៍ ដាក់ Music កំដរតិចៗក៏គួរតែដាក់ ឬបើចូលចិត្តស្ងាត់គួរដាក់ទូរស័ព្ទ silent ហើយរកកន្លែងណាស្ងាត់ធ្វើការ ដើម្បីជួយឲ្យអ្នកអាចផ្តោតអារម្មណ៍បានល្អ និង មានការបន្ធូរអារម្មណ៍ដោយគ្មានភាពតានតឹង។
ដូច្នេះហើយ នៅចាំអីទៀតឃើញសាកអនុវត្តន៍វិធីងាយៗទាំងនេះ ដើម្បីស្វែងយល់បន្ថែមពីលទ្ធផលនៃការធ្វើការងាររបស់អ្នក។