គន្លឹះ​កម្ចាត់​មុន​ក្បាល​ខ្មៅ​ពី​ច្រមុះ ត្រឹមរយៈពេល ១០ នាទី​

Beauty-&-Health-V2

មនុស្សគ្រប់វ័យ អាចប្រឈមនឹងបញ្ហា នៃការមានមុនក្បាលខ្មៅ នៅលើស្បែករបស់ពួកគេ។ ប៉ុន្តែមុន​ក្បាល​ខ្មៅដែល​រំខាន​យើង​ខ្លាំង​បំផុត​ គឺនៅ​ពេល​យើង​នៅ​ក្នុង​វ័យ​ជំទង់ ហើយនេះ​ជា​បញ្ហា​ទូទៅ​មួយ​ សម្រាប់​មនុស្ស​យើង​ភាគ​ច្រើន ជាពិសេសមនុស្សស្រី​​ដែល​មាន​អាយុ​នៅ​ក្នុង​វ័យ​ក្មេង។

ហើយមុនទាំងនេះ ជាធម្មតាត្រូវបានគេរកឃើញថា កើតមាននៅលើមុខរបស់យើង ជាពិសេសនៅលើច្រមុះ ប៉ុន្តែពួកវាក៏មានដុះនៅលើខ្នង ទ្រូង ក ស្មា ដៃ និងកែងដៃផងដែរ។ ហើយខាងក្រោមនេះគឺជាវិធីងាយៗ ក្នុងការកម្ចាត់មុនក្បាលខ្មៅ ត្រឹមតែរយៈពេល 10នាទី ៖

១. ទឹកឃ្មុំ

ទឹកឃ្មុំ​ ជា​ឱសថ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ​សម្រាប់​បំបាត់​មុន​ក្បាល​ខ្មៅ។ ដែលអ្នកគ្រាន់តែលាបទឹកឃ្មុំ លើតំបន់ដែលមានបញ្ហា រង់ចាំ 15 នាទី រួចលាង​សម្អាត​វា​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​ ជាការស្រេច។

២. តែបៃតង

យក​ស្លឹក​តែ​បៃតង​ស្ងួត​មួយ​ស្លាបព្រា​កាហ្វេ ​មក​លាយ​ជាមួយ​ទឹក​ល្មម​ធ្វើ​ជា​ម្សៅ ហើយដុសខាត់លើតំបន់ដែលមានបញ្ហា ដោយបន្តដុសខាត់ពីរបីនាទី រួចលាង​សម្អាត​វា​ចេញ​ ដោយ​ទឹក​ក្ដៅ​ឧណ្ហៗជាការស្រេច។

៣. ទឹកដោះគោជូរ និងទឹកឃ្មុំ

លាយទឹកដោះគោជូរពីរស្លាបព្រា និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ លាយ​គ្រឿងផ្សំឲ្យ​ចូលគ្នាបានសព្វល្អ ហើយ​លាប​លើ​កន្លែង​ដែល​មាន​បញ្ហា រួចលាង​សម្អាត​វា​ចេញ ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​បន្ទាប់​ពី ១៥ នាទីក្រោយ​។

៤. ប្រទាលកន្ទុយក្រពើ

លាបជែល ប្រទាលកន្ទុយក្រពើ ឬ aloe vera ស្រស់ទៅកន្លែងដែលមានបញ្ហា ទុកវាចោល ១០ នាទី រួចលាង​សម្អាត​នឹង​ទឹក​ធម្មតា។

វិធីទាំងអស់ខាងលើ សុទ្ធសឹងតែជាវិធីធម្មជាតិដ៏មានប្រសិទ្ធិភាព ជាមួយនឹងគ្រឿងផ្សំដែលយើងអាចរកបានយ៉ាងងាយ នៅផ្ទះ។

ប្រភព៖ medylife

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង