ជាការពិត ដែលថា សក់គឺសំខាន់ណាស់ សម្រាប់មនុស្សស្រីម្នាក់ៗ ព្រោះវាក៏ជាចំណែកមួយ ក្នុងការលើកសម្រស់របស់ពួកគេថែមមួយកម្រិតទៀត។
ជាមួយគ្នានេះដែរ ការថែរក្សាសក់ឲ្យមានសុខភាពល្អ គឺងាយស្រួលនៅពេលដែលអ្នកដឹងពីរបៀបថែទាំវា ហើយស្របគ្នានឹងការចង់បានសក់ស្អាត គឺត្រូវតែចាប់ផ្តើមលាងសម្អាតវាឲ្យបានត្រឹមត្រូវ ជាមុនសិន។
យ៉ាងណាមិញ មានមនុស្សជាច្រើនមិនបានដឹងពីតិចនិច ក្នុងការថែរក្សាសុខភាពសក់នេះឲ្យបានត្រឹមត្រូវនោះទេ ដូច្នេះខាងក្រោមនេះ គឺជាគន្លឹះសាមញ្ញពីគ្រូពេទ្យជំនាញសើស្បែក ក្នុងការផ្លាស់ប្តូរ និងថែទាំសក់របស់អ្នកឲ្យមានសុខភាពល្អ។ ១. កក់សក់ទៅតាមប្រភេទស្បែកក្បាលរបស់អ្នក ប្រសិនបើស្បែកក្បាលរបស់អ្នកមានជាតិប្រេងច្រើន ត្រូវកក់សក់ឲ្យបានញឹកញ៉ាប់ តែបើមានជាតិប្រេងតិច នោះមិនចាំបាច់កក់សក់ញឹកញាប់ក៏បាន។
២. ផ្តោតលើការលាងសម្អាតស្បែកក្បាលជាចម្បង
ជាជាងការលាងសម្អាតសក់ទាំងមូល សូមព្យាយាមលាងស្អាតស្បែកក្បាលឲ្យបានស្អាតផងដែរ។
៣. ប្រើក្រែមបន្ទន់សក់ បន្ទាប់ពីសាប៊ូកក់
ការប្រើក្រែមបន្ទន់សក់ អាចជួយដល់សក់ដែលខូច និងផ្តល់នូវការការពារពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ថែមទៀត។
៤. ចេះប្រើប្រាស់ក្រែមបន្ទន់សក់ឲ្យបានត្រឹមត្រូវ
ក្រែមបន្ទន់សក់អាចធ្វើឲ្យសក់ទន់រលោង តែគួរប្រើទៅលើគល់សក់ប៉ុណ្ណោះ កុំប៉ះពាល់ទៅលើស្បែកក្បាល។
៥. ជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់សក់
មុននឹងទិញសាប៊ូ និងក្រែមបន្ទន់សក់ សូមជ្រើសយកប្រភេទដែលត្រូវនឹងសក់ ក៏ដូចជាស្បែកក្បាលរបស់អ្នក។
៦. ការពារសក់របស់អ្នក នៅពេលហែលទឹក
យកល្អពាក់មួកដែលតឹង ហើយប្រើសាប៊ូហែលទឹកដែលមានរូបមន្តពិសេស ដើម្បីការពារសក់របស់អ្នកពីផលប៉ះពាល់នៃសារធាតុក្លរីន។
ជាមួយគ្នានេះដែរ ប្រសិនបើអ្នក មិនយកចិត្តទុកដាក់ថែរក្សាសក់របស់អ្នកទេ អ្នកអាចចាប់ផ្តើមជួបប្រទះនូវបញ្ហាមួយចំនួនដូចជាឡើងអង្គែ សក់ជ្រុះ ស្ងួត ហើយវាអាចនឹងឈានដល់ដំណាក់កាលឈប់លូតលាស់ថែមទៀត ដូច្នេះសូមយកចិត្តទុកដាក់ទៅលើសុខភាពសក់របស់អ្នក និងថែមរក្សាវាឲ្យបានត្រឹមត្រូវ តាមវីធីសាមញ្ញៗខាងលើ។
ប្រភព ៖ aad.org
បញ្ចេញមតិយោបល់