គ្រាន់តែគេងឲ្យបានគ្រប់គ្រាន់ អាចជួយឲ្យអ្នកមានសុខភាពល្អ និងរីករាយយ៉ាងមិនគួរឲ្យជឿ

Vachana-Website-Beauty-&-Health-V2

តើ​អ្នក​ធ្លាប់​ភ្ញាក់​ពី​គេង​យប់​ជ្រៅ​ មាន​អារម្មណ៍​ឆាប់​ខឹង និង​ច្របូលច្របល់​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​អ្នក​មិន​អាច​ផ្តោត​អារម្មណ៍ ​លើ​ការងារ​របស់​អ្នក​បាន​ទេ បន្ទាប់​ពី​គេង​មិន​លក់?

ជាការពិតណាស់ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលបែបនេះ ដោយសារតែការខ្វះការគេងគ្រប់គ្រាន់ វាជារឿងធម្មតាណាស់ ព្រោះការគេងគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពទូទៅរបស់យើង។ មនុស្សគ្រប់រូបត្រូវតែបណ្តុះទម្លាប់ នៃការគេងឱ្យបានល្អដើម្បីឱ្យពួកគេអាចមានសុភមង្គល រីករាយ និងមានសុខភាពល្អជានិច្ច។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួន នៃការគេងបានគ្រប់គ្រាន់។

១. វាធ្វើអោយប្រសើរឡើងនូវការចងចាំ និងការផ្តោតអារម្មណ៍

តាមអ្នកស្រាវជ្រាវបានបង្ហាញថា ខណៈពេលដែលយើងគេង ខួរក្បាលរបស់យើងដំណើរការ និងបង្រួបបង្រួមការចងចាំពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះប្រសិនបើមនុស្សម្នាក់គេងមិនគ្រប់គ្រាន់ ការចងចាំទាំងនោះ ប្រហែលជាមិនត្រូវបានរក្សាទុកក្នុងលក្ខណៈត្រឹមត្រូវទេ ហើយវាក៏អាចនឹងបាត់បង់សមត្ថភាពចង់ចាំថែមទៀត។

២. វាជួយបន្ធូរអារម្មណ៍របស់អ្នក

វាពិតជាមិនអាចបដិសេធបានទេថា យើងនឹងមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍ បន្ទាប់ពីបានគេងលក់ស្រួល ព្រោះការគេងក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់យើងផងដែរ។ នៅពេលដែលនរណាម្នាក់គេងមិនបានត្រឹមត្រូវ ពួកគេមានអារម្មណ៍ឆាប់ខឹង និងអារម្មណ៍មិនល្អពេញមួយថ្ងៃ មិនតែប៉ុណ្ណោះ ពួកគេមិនអាចផ្តោតអារម្មណ៍បានត្រឹមត្រូវ មានអារម្មណ៍នឿយហត់ អស់កម្លាំង និងខឹង ហើយក៏មិនអាចគ្រប់គ្រងអារម្មណ៍អវិជ្ជមានរបស់ពួកគេបានដែរ។

៣. វាជួយក្នុងការរក្សាទម្ងន់ឱ្យមានសុខភាពល្អ

អត្ថប្រយោជន៍សំខាន់មួយ នៃទម្លាប់នៃការគេងល្អ គឺថាវាជួយរក្សាទម្ងន់ដ៏ល្អ។ ការគេងមិនលក់ អាចបណ្តាលឱ្យឡើងទម្ងន់ផងដែរ វាគឺដោយសារតែនៅពេលដែលនរណាម្នាក់គេងមិនបានល្អ ពួកគេមានអារម្មណ៍អស់កម្លាំង ដូច្នេះហើយមិនមានថាមពលដើម្បីរត់ ឬធ្វើសកម្មភាពរាងកាយណាមួយ ក៏បាត់បងដូចគ្នា។

៤. វាធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិត

ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញថា ​ទំនាក់ទំនង​រវាង​ការ​គេង​មិន​បាន​គ្រប់​គ្រាន់ ​និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​ជំងឺ​បេះដូង​ ទឹកនោមផ្អែម​ ធាត់​ ជំងឺ​ធ្លាក់​ទឹកចិត្ត​ជាដើម  មានទំនាក់ទំនងយ៉ាងជិតស្និទ ផ្ទុយទៅវិញ ទម្លាប់​នៃ​ការ​គេងបាន​ល្អ ​ជួយ​ក្នុង​ការ​ថែរក្សា​សុខភាព​ទូទៅ​របស់​យើងផងដែរ ព្រោះការ​គេង​លក់​ស្កប់ស្កល់​ អាចជួយ​រក្សា​សុខភាពឲ្យរួចផុតពី​ជំងឺ​ផ្សេងៗ។

៥. វាជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក

តើអ្នកជឿថា អ្នកអាចការពារជំងឺផ្តាសាយបាន ដោយគ្រាន់តែគេងឱ្យបានគ្រប់គ្រាន់ ពិតណាស់ការ​គេង​មិន​លក់ ​អាច​រារាំង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង ដែល​អាច​ធ្វើ​ឱ្យ​យើង​ងាយ​នឹង​ឆ្លង​មេរោគ តាមការសិក្សាមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ 2009 ហើយលទ្ធផលបានបង្ហាញថា អ្នកដែលគេងតិចជាង 7 ម៉ោងក្នុងមួយយប់ ទំនងជានឹងឈឺជិត 3 ដងដូចមនុស្សដែលគេងយ៉ាងហោចណាស់ 8 ម៉ោងក្នុងមួយយប់។

ដូច្នេះហើយ សរុបមកវិញ មនុស្សគ្រប់រូបត្រូវគេងយ៉ាងហោចណាស់ 8 ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយរបស់ពួកគេ។

ប្រភព ៖ medylife

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង