ឃើញសក់ជ្រុះទាំងដៃៗ ឬក៏សក់ស្តើងទៅៗ ឆកទៅៗ កុំទុកយូរព្រោះវាអាចជាជំងឺជ្រុះសក់

beauty

សព្វថ្ងៃឃើញថា មានមនុស្សជាច្រើនជួបប្រទះនឹងបញ្ហាជ្រុះសក់ សក់ស្តើង ដូច្នេះចង់ដឹងថាទាំងអស់នេះមកពីបញ្ហាអ្វី? និងមានដំណោះស្រាយបែបណា ខាងក្រោមនេះវេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសស្បែក និងសម្ផស្ស នឹងធ្វើការបកស្រាយលម្អិតជូន។

មូលហេតុនៃការជ្រុះសក់វាមានច្រើន ដូចជាកត្តាដំណរពូជ ស្ត្រេសច្រើនពេក យើងញ៉ាំចំណីអាហារមិនបានគ្រប់គ្រាន់ ឬក៏យើងមានសុខភាពទៅលើអ័រម៉ូនប្រែប្រួលខ្លាំង ឬបញ្ហាសុខភាពណាមួយ។ បើនិយាយពីប្រភេទនៃការជ្រុះសក់គឺមានច្រើនប្រភេទខ្លាំងមែនទែន ប៉ុន្តែវាមានចំនួន 3ធំៗ ដែលជួបប្រទះច្រើនជាងគេគឺ ៖

ទី 1 គឺ Androgenetic Alopecia

ទី 2 គឺ Alopecia Areata

ទី 3 គឺ Telogen Effluvium

ជំងឺទាំងបីនេះហើយដែលឧស្សាហ៍ជួបបំផុតនាពេលបច្ចុប្បន្ន ចំណែកឯដំបណោះស្រាយខ្មីៗសម្រាប់អ្នកដែលមានបញ្ហាជ្រុះសក់ គឺអ្នកអាចដោះស្រាយខ្លួនឯងបាននៅតាមគេហដ្ឋានរបស់អ្នក៖

ទី 1 គឺជាមួយនឹងការពិសារអាហារ សម្បូរទៅដោយជាតិបាយអីទីន សង្គ័សី ជាតិវីតាមីនC ដែលមាននៅក្នុងចំណីអាហារដូចជា ផ្លែទំពាំងបាយជូរ ផ្លែប័រ ផ្លែក្រូច ឬក៏អាហារផ្សេងៗដែលមានជាតិដូចដែលបានរៀបរាប់ពីខាងដើម។ បើជាការល្អគឺការបរិភោគទឹកផ្លែឈើគៀបស្រស់ ដែលវាជួយទៅដល់ស្បែកឲ្យមានភាពរឹងមាំ និងដុះក្រាស ដូចជាទឹកការរ៉ុត ជាមួយផ្លែប៉ោម និងក្រូច ចូលគ្នាជារៀងរាល់ថ្ងៃនោះអ្នកនឹងទទួលបានស្រស់ដ៏ស្រស់ស្អាត និងដុះក្រាស ។

ទី 2 ប្រសិនបើអ្នកមិនសូវមានពេលវេលាទេ អាចប្រើប្រាស់ជាប្រភេទថ្នាំ ដែលមានសារជាតិ Biotion ដែលសារជាតិនេះវាជួយឲ្យបណ្តុះគល់សក់បានល្អ ហើយយើងក៏អាចកែទម្រាប់អាក្រក់ៗដូចជាស្រ្តេសច្រើន គេងមិនបានគ្រប់គ្រាន់ ញ៉ាំអាហារមិនបានគ្រប់គ្រាន់ ។

យ៉ាងណាមិញ ប្រសិនបើអ្នកអនុវត្តន៍នូវវិធីខាងលើនេះហើយ នៅតែមិនទទួលបានលទ្ធផលតាមដែលអ្នកចង់បានទៀត នោះលោកអ្នកអាចសាកល្បងប្រើប្រាស់ជាសេវាកម្ម។ ក្នុងនោះអ្នកអាចប្រើប្រាស់ជាមួយនឹងសេវាកម្ម PRP ដែលវាអាចព្យាបាលសក់ចំគោលដៅ និងត្រូវបានប្រើប្រាស់ជុំវិញពិភពលោក ថែមទាំងមានសុវត្ថិភាពខ្ពស់ ហើយប្រសិនបើអ្នកចង់ប្រើប្រាស់សេវាកម្មនេះ អ្នកត្រូវមកប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតដែលមានចំណេះជំនាញច្បាស់លាស់។

ជាពិសេសគឺការថែទាំគឺមានភាពងាយស្រួលមែនទែន ក្រោយពេលធ្វើសេវាកម្មហើយ អ្នកគ្រាន់តែលាងស្បែកក្បាលឲ្យបានស្អាត ហើយប្រើប្រាស់សាប៊ូមួយចំនួនដែលជំនួយទៅលើសក់ ជាពិសេសគឺសាប៊ូដែលមានសារជាតិ Biotion ឬសារជាតិខូឡាជែន ដែលសមស្របជាមួយនឹងស្បែកក្បាលរបស់អ្នក នោះសក់របស់លោកអ្នកនឹងដុះមកវិញ ហើយអ្វីដែលជាពិសេសនោះគឺបើលោកអ្នកមកពិគ្រោះជាមួយនឹងគ្រូពេទ្យ គឺវាទទួលបានភាពលម្អិតជាង ព្រមជាមួយនឹងម៉ាស៊ីនពិនិត្យទៅលើស្បែកក្បាលរបស់យើង ឲ្យចំគោលដៅពិតប្រាកដ ថាតើបញ្ហាសក់ ឬក៏បញ្ហាស្បែកក្បាល ឬក៏ជាបញ្ហានៃជំងឺផ្សេងៗ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង