ញ៉ាំខ្ទឹមក្រហមរាល់ថ្ងៃ តិចអត់ដឹងថាវាជួយដល់សុខភាព និង មានអត្ថប្រយោជន៍ជួយអ្វីខ្លះចុះ?

Vachana-Website-Beauty2-Health-V2

តាមពិតទៅ ខ្ទឹមក្រហមគ្រាន់តែជាគ្រឿងទេសបន្ថែមសម្រាប់មុខម្ហូបមួយចំនួនប៉ុណ្ណោះ ប៉ុន្តែពួកវាសំបូរទៅដោយវីតាមីន A, B6, C សារធាតុរ៉ែដូចជាប៉ូតាស្យូម និងម៉ង់ហ្គាណែសជាដើម។ ដូចនេះ ចង់ដឹងថាវាមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព ខាងក្រោមនេះនឹងរៀបរាប់បន្ថែមទៀត៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកការសិក្សាមួយបានរកឃើញថាសារធាតុចម្រាញ់ពី ethyl acetate ដែលមាននៅក្នុងខ្ទឹមបារាំង អាចជួយពន្យឺតការលូតលាស់នៃកោសិកាមហារីកបាន។ មិនតែប៉ុណ្ណោះ តាមការសិក្សាជាច្រើនផ្សេងទៀត ក៏បាននិយាយអំពីឥទ្ធិពលរបស់ខ្ទឹមក្រហមក្នុងការប្រឆាំងនឹងជំងឺមហារីក ដែលអាចត្រូវបានគេប្រើប្រាស់ជាច្រើន និងបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីការពារហានិភ័យនៃជំងឺមហារីក។

This image has an empty alt attribute; its file name is 73073145a3dcbdd05d78cce457e85315.jpg

២.ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង

ខ្ទឹមបារាំង ជាប្រភពដ៏ល្អនៃប៉ូតាស្យូម ដែលវាមានប្រសិទ្ធភាពសម្រាប់សុខភាពបេះដូង រារាំងការផលិតអង់ស៊ីមជាក់លាក់មួយ ហើយជួយបង្កើតកូលេស្តេរ៉ុលផងដែរ។ មួយវិញទៀតលក្ខណៈសម្បត្តិនៃគ្រឿងទេសមួយនេះ ជួយពង្រីកសរសៃឈាម និងធ្វើអោយឈាមរត់បានកាន់តែប្រសើរ។

៣. ជំនួយការបន្សាបជាតិពុល

ទឹកខ្ទឹមក្រហម ជួយជំរុញចរន្តឈាម ពួកវាដើរតួយ៉ាងសំខាន់ក្នុងការដកជាតិពុលចេញពីចរន្តឈាម ដោយហេតុនេះជួយបន្សាបជាតិពុលបានយ៉ាងមានប្រសិទ្ធភាព។  លើសពីនេះ ខ្ទឹមក្រហម ក៏ជួយជំរុញអង់ស៊ីមរំលាយអាហារដែលជួយដល់ការរំលាយអាហារ ដូច្នេះហើយគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ការបន្សាបជាតិពុលពីថ្លើម។ បន្ថែមពីនេះ វាក៏សម្បូរទៅដោយសារធាតុស្ពាន់ធ័រសរីរាង្គ ដែលជាសមាសធាតុមួយទៀតដែលថ្លើមត្រូវការ ដើម្បីអនុវត្តការបន្សាបជាតិពុលដំណាក់កាលទី 2 ផងដែរ។

៤. ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម

ការ​ទទួលទាន​ខ្ទឹមបារាំង ឬ​ខ្ទឹម​ក្រហម​ក្នុង​បរិមាណ​ច្រើន​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ព្រោះ​ពួកគេ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ទប់ស្កាត់​ការ​បំបែក​អាំង​ស៊ុយ​លីន​ក្នុង​ថ្លើម។ ម្យ៉ាងទៀត វាមិនត្រឹមតែបង្កើនបរិមាណអាំងស៊ុយលីនក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមថែមទៀតផង។

៥. ជួយដល់សុខភាពខួរក្បាល

ខ្ទឹមក្រហមមានសមាសធាតុមួយទៀតហៅថា pyrithione ដែលត្រូវបានគេរកឃើញថាអាចប្រឆាំងនឹងការរលាកខួរក្បាល និងធ្វើអោយប្រសើរឡើងនូវសកម្មភាពសរសៃប្រសាទ។ លើសពីនេះ​វត្តមាន​នៃ folate អាច​ធ្វើ សុខភាព​ខួរក្បាលរបស់អ្នកកាន់តែប្រសើរជាងមុន ​ព្រោះ វាគឺជាវីតាមីន B មួយក្នុងចំណោមវីតាមីន B ទាំងប្រាំបី ហើយវាធ្វើអោយប្រសើរឡើងនូវមុខងារខួរក្បាល ដោយរួមចំណែកដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នកជាដើម។

បើនិយាយឲ្យខ្លីមកវិញ ខ្ទឹមក្រហមជួយដល់សុខភាពរបស់អ្នកបានយ៉ាងច្រើន ក្រៅ​ពី​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល​ វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​មេរោគ​ដែល​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ ព្រមទាំងជួយកែលម្អជំងឺទឹកនោមផ្អែម និងសុខភាពបេះដូងរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។

ប្រភព៖ Crazestyles.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង