តើជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ខុសគ្នាពីទឹកនោមផ្អែមធម្មតាយ៉ាងណា? តោះ! ស្វែងយលទាំងអស់គ្នា

Health

ទាក់ទងនឹងបញ្ហាដែលថា តើជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ខុសគ្នាពីទឹកនោមផ្អែមធម្មតាយ៉ាងណា? និងគួរព្យាបាលបែបណា វេជ្ជបណ្ឌិត ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នឹងធ្វើការបកស្រាយលម្អិតដូចខាងក្រោម៖

.តើជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះ ខុសគ្នាពីទឹកនោមផ្អែមធម្មតាយ៉ាងណា? ហេតុអ្វីបានអ្នកខ្លះមាន អ្នកខ្លះមិនមាន?

👉 វាជាការកើនឡើងនៃកំរិតជាតិស្ករនៅក្នុងឈាមដូចគ្នា តែត្រូវបានដែលរកឃើញជាលើកដំបូងនៅកំឡុងពេលមានផ្ទៃពោះ( ២- ១០% នៃផ្ទៃពោះទាំងអស់)។

👉 ដោយសារមានកត្តាច្រើនយ៉ាងដែលគួបផ្សំ៖

  • អរម៉ូន៖ បំរែបំរួល អរម៉ូនផ្ទៃពោះ (ពិសេសចាប់ពីត្រីមាសទី២) => អតុល្យភាពរបស់សកម្មភាព អរម៉ូន លំពែង (អាំងស៊ុយលីន/insulin-resistance) ដែលមានតួនាទី គ្រប់គ្រងលំនឹងជាតិស្ករជាតិស្ករក្នុងចរន្តឈាម ។
  • អតុល្យភាពនៃលំនឹងរបបអាហារ។
  • កត្តាតំណពូជ(ឳពុក ម្តាយមានជំងឺទឹកនោមផ្អែម)។
  • សុខភាពផ្ទាល់ខ្លួន៖ ផ្ទៃពោះមុនៗធ្លាប់មានជំងឺទឹកនោមផ្អែម រឺ ស្ត្រីមានបញ្ហាត្រៀមទឹកនោមផ្អែមស្រាប់ (pre-diabetes​) មានគភ៍នៅអាយុ ³៣៥ឆ្នាំ  ទំងន់លើសកំរិត (BMI >/= 25 kg/m2​) ។

. តើជម្ងឺនេះធ្ងន់ធ្ងរដែរអត់? ហើយដើម្បីធ្វើរោគវិនិច្ឆ័យពិបាកខ្លាំងអត់?  

👉 ជាទូទៅមិនប៉ះពាល់ដល់អាយុជិវិត​ ម្តាយ​ និង  ទារកទេ ។ ករណីគ្រប់គ្រងមិនត្រឹមត្រូវ ម្តាយអាចសម្រាលតាមធម្មជាតិមិនបាន​ដោយសារសុខភាពផ្ទាល់ខ្លួនរឺ កូនថ្លោសពេក ពិសេសអាចផ្តល់ផលវិបាកមុន និង ក្រោយសម្រាល ទាំងម្តាយ និង បុត្រ។

👉 ការស្វែងរកមិនលំបាកទេ។ យើងពិនិត្យកំរិតជាតិស្ករក្នុងឈាមមុនពេលហូបអាហារ ពេលនៅកំឡុងត្រីមាសទីមួយ

និង ធ្វើតេស្តដោយពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) នៅចុងត្រីមាសទី២ រឺ ដើមត្រីមាសទី៣ ដែលការធ្វើបែបណាអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិត និង កត្តា ប្រឈមដែលម្តាយមាន។

៣. ចឹងតើជម្ងឺនេះគួរតាមដាន ព្យាបាលបែបណាទើបត្រឹមត្រូវ និង សុវត្ថិភាពសម្រាប់ម្តាយ និង កូនក្នុងផ្ទៃ ?

👉 ផ្តើមពីការផ្លាស់ប្តូររបបចំណីអាហារ របៀបរបបក្នុងការរស់នៅ ជាមួយលំហាត់ប្រាណសមស្រប ។

👉 ករណីមិនជោគជ័យ ឈានដល់ការប្រើប្រាស់ថ្នាំចាក់(ប្រភេទ អាំងស៊ុយលីន )។

👉 ការតាមដាន៖

  • កំឡុងពេលមានផ្ទៃពោះ ៖ ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពសម្រាប់សុខភាពផ្ទៃពោះ និង វេជ្ជបណ្ឌិតឯកទេសផ្នែកក្រពេញអរម៉ូន សម្រាប់ការគ្រប់គ្រងលំនឹងជាតិស្ករ។
  • បន្តតាមដានកំរិតជាតិស្ករនៅផ្ទះអោយ ទៀងទាត់ទោះការព្យាបាលមានលំនឹង(ធ្វើតេស្តជួសចុងដៃ)។
  • ក្រោយសម្រាល(ចន្លោះ សប្តាហ៍ទី ៦ ដល់ ៨)៖ តេស្តពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) និង វិភាគឈាមចាំបាច់ផ្សេងទៀត ដើម្បីបញ្ជាក់ពីការត្រឡប់មកសភាពធម្មតារបស់ស្ត្រី។

ម្តងទៀតនៅចន្លោះសប្តាហ៍ទី ២៤-២៨ ករណីរកឃើញថាមានកត្តា១ ក្នុងចំណោមកត្តាទាំងអស់ខាងលើ (ទោះបីតេស្តលើកទី១ធម្មតាក៏ដោយ)។

. តើអ្វីជាការគ្រប់គ្រង និង តាមដានបន្តដែលត្រឹមត្រូវ ?

👉 ផ្តើមពីការផ្លាស់ប្តូររបបចំណីអាហារ របៀបរបបក្នុងការរស់នៅ ជាមួយលំហាត់ប្រាណសមស្រប ។

👉 ករណីមិនជោគជ័យ ឈានដល់ការប្រើប្រាស់អាំងស៊ុយលីន។

👉 ការតាមដាន៖

  • កំឡុងពេលមានផ្ទៃពោះ ៖ ជាមួយវេជ្ជបណ្ឌិតឯកទេសសម្ភពសម្រាប់សុខភាពផ្ទៃពោះ និង វេជ្ជបណ្ឌិតឯកទេសផ្នែកក្រពេញអរម៉ូន សម្រាប់ការគ្រប់គ្រងលំនឹងជាតិស្ករ។
  • ក្រោយសម្រាល(ចន្លោះ សប្តាហ៍ទី ៦ ដល់ ៨)៖ តេស្តពិសារជាតិស្ករ ៧៥ក្រាម ( OGTT ) និង វិភាគឈាមចាំបាច់ផ្សេងទៀត ដើម្បីបញ្ជាក់ពីការត្រឡប់មកសភាពធម្មតារបស់ស្ត្រី។

.​តើការគ្រប់គ្រងមិនត្រឹមត្រូវផ្តល់ផលវិបាកអ្វីខ្លះដល់មាតា ​និង ​ទារក​?

👉 ម្តាយ៖ ផលវិបាកមុន និង ក្រោយសម្រាលនៃជម្ងឺទឹកនោមផ្អែមផ្ទាល់ ប្រឈមនឹងជំងឺលើសសម្ពាធឈាម/បម្រុងក្រលាភ្លើង ការឆ្លងរោគ និង រលាកប្រព័ន្ធបង្ហួរនោមរុំារ៉ៃ ។

👉 ទារក:ប្រឈមនឹងការសំរាលមុនកំណត់ ឬ បញ្ឈប់ការលូតលាស់ក្នុងផ្ទៃ  សម្រាលលើសទំងន់​ ប្រឈមនឹងការចុះជាតិស្ករក្រោយសម្រាលភ្លាមៗ ឬផលវិបាកប្រពន្ធ័មេតាបូលិករបស់ទារក។ល។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង