ទឹកដូង មានអត្ថប្រយោជន៍ជាច្រើន សម្រាប់សុខភាពស្បែករបស់អ្នក និង ជាភេសជ្ជៈមានកាឡូរីទាបដ៏ពេញនិយម មានសារធាតុចិញ្ចឹមសំខាន់ៗ ផ្ទុកវីតាមីន សារធាតុរ៉ែ និង អាស៊ីតអាមីណូ ហើយវាក៏ជួយបង្កើនសុខភាពបេះដូង ដែលអាចព្យាបាលមុនមិនគួរឱ្យជឿផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកដូង ដែលល្អសម្រាប់សុខភាព និង ស្បែករបស់អ្នក ៖
១. ជួយបង្កើនប្រសិទ្ធភាពលំហាត់ប្រាណ
ទឹកដូង មានផ្ទុកសារធាតុអេឡិចត្រូលីតច្រើនជាងភេសជ្ជៈធម្មតា ជួយឲ្យរាងកាយរបស់អ្នកមានកម្លាំង ព្យាបាលការរមួលក្រពើ ពេលហាត់ប្រាណ និងជាប្រភពធម្មជាតិនៃប៉ូតាស្យូម ដោយមិនមានបន្ថែមជាតិស្ករ និងសារធាតុផ្អែម ដូចនេះ មិនមានហានិភ័យនៃជម្ងឺទឹកនោមផ្អែមឡើយ។
២. ព្យាបាលជម្ងឺរាគ
ទឹកដូងមានប្រសិទ្ធភាពដ៏អស្ចារ្យសម្រាប់ព្យាបាលជំងឺរាគ ដោយវាមានជាតិដែក កាល់ស្យូម ម៉ាញេស្យូម និងម៉ង់ហ្គាណែស ហើយមានតុល្យភាពអេឡិចត្រូលីតដូចគ្នានឹងឈាមរបស់អ្នក ដូចនេះប្រសិនបើ អ្នករាគរូស ដោយសារតែការពុលចំណី កុំភ្លេចទទួលទានទឹកដូង ក្នុងរយៈពេលមួយម៉ោងបន្ទាប់ពី រាគហើយនោះអាចជួយឲ្យអ្នកធូរស្បើយមួយកម្រិតបាន។
៣. ជួយព្យាបាលមុន
អត្ថប្រយោជន៍នៃទឹកដូងសម្រាប់ស្បែកត្រូវបានស្រាវជ្រាវយ៉ាងទូលំទូលាយ ដោយវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី នៅលើស្បែករបស់អ្នកដែលបណ្តាលឲ្យកើតមុន។ លើសពីនេះ ចំពោះអាស៊ីត lauric ដែលមាននៅក្នុងទឹកដូង ជាអាស៊ីតសម្រាប់សម្លាបមេរោគនៃការកើតមុន និង អាចជួយព្យាបាលមុនបានផងដែរ។
៤. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម
ទឹកដូងមានផ្ទុកសារធាតុ L-arginine ដែលត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ វាក៏អាចបន្ថយកម្រិតអេម៉ូក្លូប៊ីន A1c ផងដែរ ក្នុងកម្រិតខ្ពស់ដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមក្នុងខ្លួនរបស់អ្នក។
៥. ជួយការពារស្បែករបស់អ្នក
ការខះជាតិទឹក ដែលធ្វើឲ្យសុខភាពស្បែក កាន់តែយ៉ាប់យ៉ឺន និងអាចធ្វើឱ្យស្បែករបស់អ្នកងាយរងគ្រោះទៅនឹងបញ្ហាផ្សេងៗដូចជាជំងឺស្បែក សើរស្បែក រលាកស្បែក ដូចនេះ ទឹកដូង ជួយការពាររាងកាយរបស់អ្នកពីការបញ្ចេញជាតិពុលតាមរយៈស្បែក ជួយរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នក និង មិនធ្វើឲ្យខះជាតិទឹក និង បាត់បង់សំណើមដល់ស្បែករបស់អ្នក។
ក្រៅពីអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើ សារធាតុចិញ្ចឹមដែលមាននៅក្នុងទឹកដូងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ និង ជាភេសជ្ជៈមួយដែលល្អសម្រាប់សុខភាពរបស់អ្នក ដោយមិនប៉ះពាល់អ្វីនៅពេលអ្នកទទួលទាន។
ប្រភព ៖ crazestyle.com
បញ្ចេញមតិយោបល់