តើមានអ្វីកើតឡើង ចំពោះរាងកាយ និង សុខភាពរបស់អ្នក នៅពេលអ្នកគេងលើសពី ៨-៩ ម៉ោង

Vachana-Website-Beauty-Health-Ad-8
ការគេងឲ្យបានគ្រប់គ្រាន់ គឺជារឿងមួយល្អសម្រាប់រាងកាយ និង សុខភាពរបស់អ្នក ប៉ុន្តែវានឹងមានហានិភ័យសម្រាប់សុខភាពរបស់អ្នកដូចគ្នា នៅពេលដែលអ្នកគេងលើសម៉ោង ឬ គេងច្រើនពេក។ ខាងក្រោមនេះ ជាបញ្ហាមួយចំនួនដែលអ្នកអាចប្រឈមមុខនៅពេលដែលអ្នកគេងច្រើនពេក ៖
១. នាំទៅរកការឡើងទម្ងន់
តាមការសិក្សាបានបង្ហាញថា មនុស្សដែលគេងលើសពីប្រាំបី ទៅ ប្រាំបួនម៉ោងក្នុងមួយថ្ងៃ គឺ 25% ទំនងជាអាចឡើងទម្ងន់យ៉ាងងាយ ទោះបីជាចូលរួមក្នុងសកម្មភាពរាងកាយ ដូចជាហាត់ប្រាណ និង តមអាហារក៏ដោយ ប៉ុន្តែអ្នកនៅតែប្រឈមមុខក្នុងការឡើងគីឡូនៅពេលអនាគត។
២. នាំទៅរកជំងឺបាក់ទឹកចិត្ត


ការគេងមិនលក់ និង គេងច្រើនម៉ោងពេក គឺ អាចពាក់ពន្ធ័ជាមួយបញ្ហាផ្លូវចិត្ត និង អារម្មណ៍ច្រើន ព្រោះការគេងយូរ អាចបង្កើនភាពនឿយហត់ក្នុងរាងកាយរបស់អ្នក ជាហេតុធ្វើឱ្យអ្នកគិតច្រើន និង អស់សង្ឃឹម។ លើសពីនេះ នៅពេលអ្នកមិនងើបពីគ្រែគេង យូរៗទៅ  គំនិតអវិជ្ជមានកាន់តែច្រើន ផុសឡើងនៅក្នុងក្បាលរបស់អ្នក ហើយអាចនាំអ្នកទៅរកជំងឺបាក់ទឹកចិត្តយ៉ាងស្រួល។

៣. អាចបង្កើនហានិភ័យនៃជំងឺបេះដូង
ការ​គេង​ច្រើន​ពេក មិនត្រឹមតែបាត់បង់ពេលដ៏មានតម្លៃរបស់អ្នកទេ ប៉ុន្តែ វាក៏ប៉ះពាល់ដល់សរីរាង្គដ៏សំខាន់បំផុតនៅក្នុងរាងកាយ និង បេះដូងរបស់អ្នកផងដែរ។ លើសពីនេះ ការសិក្សា​បាន​និយាយថា ការ​គេង​ច្រើនពេក​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដល់​ទៅ 30 ភាគរយ ជាភាគរយដ៏ច្រើននៃការស្លាប់នាថ្ងៃខាងមុខ ដែលបណ្តាលមកពីបញ្ហាជំងឺបេះដូងនេះឯង។ 
៤. អាចកាត់បន្ថយឱកាសនៃការមានផ្ទៃពោះរបស់ស្ត្រី
ការគេងច្រើន ក៏អាចប៉ះពាល់ដល់សុខភាព នៃការមានកូនក្នុងចំណោមស្ត្រីផងដែរ។ តាមការសិក្សា​បាន​បង្ហាញ​ម្តងហើយ​ម្តងទៀត​ថា​ អត្រានៃការមានផ្ទៃពោះត្រូវបានគេរកឃើញថាមានកម្រិតខ្ពស់ក្នុងចំណោមស្ត្រីដែលគេងលក់ស្រួលរយៈពេល 7-8 ម៉ោងជាងអ្នកដែលគេងលើសពី 9 ម៉ោងក្នុងមួយថ្ងៃ។
៥. អាចប៉ះពាល់ដល់ខួរក្បាលរបស់អ្នក
ការសិក្សា​មួយ​បាន​ពន្យល់ថា​ ការ​គេង​ច្រើន​ម៉ោងពេក អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់អ្នក​យ៉ាង​អវិជ្ជមាន ដូចជា ឈឺក្បាល និង ធ្វើ​ឱ្យ​ខូច​សមត្ថភាព​នៃ​ការ​យល់​ដឹង​របស់​ខួរក្បាល ​មិន​អាច​រំលឹក​និង​ចងចាំ​អ្វី​មួយចំនួនបានភ្លាមៗ ហើយស្ថានភាពខួរក្បាលកាន់តែយ៉ាប់យ៉ឺន និង អាចប៉ះពាល់ ក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃដ៏សាមញ្ញថែមទៀតផង។
ទាំងនេះ គឺជាបញ្ហាមួយចំនួនដែលអ្នកអាចប្រឈមមុខ នៅពេលអ្នកគេងលើសកំណត់ ដូចនេះកុំព្យាយាមបណ្តោយខ្លួនឲ្យគេងច្រើនម៉ោងពេក អ្នកគួរតែមានកាលវិភាគគេង និង ធ្វើយ៉ាងណាឲ្យខ្លួនឯងគេងឲ្យបានគ្រប់គ្រាន់ ពី ៧-៨ ម៉ោងក្នុងមួយថ្ងៃ។
ប្រភព ៖ stylescraze.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង