អ្នកប្រាកដជាធ្លាប់ឃើញ និងដឹងពីសម្រស់សាច់ចាំរបស់តារាបូលីវូដទាំងនេះហើយ តែតើត្រូវធ្វើយ៉ាងណា បើអ្នកចង់បានភាពស្រស់ស្អាតដូចជាពួកគេនោះ។ ក្រៅពីការតុបតែងខ្លួន នារីស្រស់ស្អាតទាំងនេះបានធ្វើតាមទម្លាប់ថែរក្សាសក់ និងស្បែកឲ្យមានសុខភាពល្អ។ តើអ្នកសង្ឃឹមថានឹងទទួលបានភាពទាក់ទាញខ្លះ នៃសម្រស់ទាំងនេះទេ? បើចង់ដឹងសូមអានអត្ថបទខាងក្រោម ៖
១. Aishwarya Rai Bachchan
Aishwarya ត្រូវបានគេស្គាល់ទូទាំងពិភពលោក សម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់នាង។ ក្នុងនោះនាងធ្វើតាមរបៀបរស់នៅដែលមានសុខភាពល្អ និងរីករាយ។ នាងជឿជាក់លើការញ៉ាំអាហារដែលមានសុខភាពល្អ និងរបបអាហារមានតុល្យភាព។ នាងផ្តល់សារៈសំខាន់ស្មើគ្នាចំពោះកាយសម្បទា និងលំហាត់ប្រាណ។ ក្រៅពីការសម្អាតដ៏សំខាន់ ការផ្តល់សំណើម និងការថែរក្សាស្បែកជាទម្លាប់ នាងបានប្រើវិធីព្យាបាលសម្រស់ដែលផលិតដោយគេហដ្ឋាន ដើម្បីរក្សាសម្រស់របស់នាង។ បន្ទាប់ពីរវល់មួយថ្ងៃ នាងលាបទឹកត្រសក់។ នាងយកម្សៅអង្ករមកលាបលើមុខដើម្បីលាងសម្អាតមុខ និងទឹកដោះគោ ដើម្បីផ្តល់សំណើមដល់ស្បែក។ នាងក៏មិនភ្លេចផឹកទឹកដូចគ្នា ហើយទឹកភាគច្រើនដែលតារាស្រីរូបនេះផឹកគឺ ទឹកក្តៅឧណ្ហៗដែលមានទឹកក្រូចឆ្មា និងទឹកឃ្មុំលាយបញ្ចូលគ្នានៅពេលព្រឹក។
២. Madhuri Dixit
អ្នកណាមិនសរសើរស្រីស្អាតម្នាក់នេះ? នាងរក្សាភាពស្រស់ស្អាត និងបុគ្គលិកលក្ខណៈដោយធ្វើតាមទម្លាប់ថែរក្សាសម្រស់របស់នាង តាំងពីនាងបង្ហាញខ្លួនដំបូងក្នុងបូលីវូដ។ នាងជឿជាក់លើភាពសាមញ្ញ នាងចូលចិត្តរក្សាវាឱ្យសាមញ្ញ និងស្ងប់ស្ងាត់ ក៏ដូចជាជៀសវាងភាពស្មុគស្មាញ ដើម្បីរក្សារូបរាងឱ្យល្អតាមធម្មជាតិរបស់នាង។ នាងឧស្សាហ៍លាងមុខ និងលាបសេរ៉ូមពីរដងក្នុងមួយថ្ងៃ។ នាងប្រើ night cream ជារៀងរាល់ថ្ងៃ និង toner អាស្រ័យលើអារម្មណ៍ស្បែករបស់នាងនៅថ្ងៃនោះ។ នាងផ្តល់សារៈសំខាន់ស្មើគ្នាចំពោះសុខភាព និងកាយសម្បទា។ នាងធ្វើតាមរបបអាហារមានតុល្យភាព និងហាត់ប្រាណប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍។
៣. Anushka Sharma
Anushka Sharma ត្រូវបានប្រទានពរដោយមានស្បែកស្អាត នាងជឿជាក់លើសម្រស់ធម្មជាតិ នាងមិនចូលចិត្តដើរលេងផាត់មុខធ្ងន់ៗ ហើយនាងក៏មិនចាំបាច់ផាត់ម៉្សៅស្រទាប់បន្ថែមដែរ នាងតែងតែបង្ហាញខ្លួននោយគ្មានការ Make up។ Anushka Sharma មិនដែលចេញក្រៅក្រោមពន្លឺថ្ងៃ ដោយមិនបានលាបឡេការពារកម្ដៅថ្ងៃនោះទេ ដើម្បីការពារស្បែកស្អាតរបស់នាងពីកាំរស្មី UV។ នាងថែមទាំងពាក់ឡេការពារកម្តៅថ្ងៃក្រោមការតុបតែងមុខទៀតផង។ Anushka ផ្តល់សំណើមដល់ស្បែកជាប្រចាំ ដើម្បីរក្សាវាឱ្យមានសុខភាពល្អ នាងក៏ចូលចិត្តលាបក្រែមលាបមុខ ដែលធ្វើដោយដើមដើម្បីបន្សាបជាតិពុលលើស្បែក។
៤. Shraddha Kapoor
នរណាមិនចង់ធ្វើដូចតារាស្រីគួរឱ្យស្រឡាញ់នេះ? យើងទាំងអស់គ្នាស្រលាញ់សក់ដ៏ខៀវស្រងាត់ និងស្បែកដ៏ស្រស់ស្អាតរបស់នាង។ សម្រស់មួយនេះមិនដែលឃើញតុបតែងខ្លួនខ្លាំងពេកទេ មើលទៅគួរឱ្យស្រឡាញ់ អ្នកគាំទ្ររបស់នាងចូលចិត្តសក់ដ៏ភ្លឺរលោង និងស្បែកស្អាតរបស់នាង។ Shraddha ថែរក្សាស្បែករបស់នាងជាមួយនឹងជាតិសំណើមដ៏ល្អមុនពេលស្លៀកពាក់គ្រប់ប្រភេទ ហើយនាងក៏មិនភ្លេចលុបរាល់ស្នាមមុនមុនពេលចូលគេងដែរ។ នាងឧស្សាហ៍ទៅម៉ាស្សាក្បាល ព្រោះនាងជឿថាវាធ្វើឱ្យសក់របស់អ្នករឹងមាំ និងស្រស់ស្អាត។ នាងប្រើសាបូកក់សក់ដែលផ្សំឡើងពី aloe Vera ស្លឹក hibiscus ឬផ្កា និង curd ដើម្បីរក្សាសក់របស់នាង។
៥. Deepika Padukone
នាងជាតារាបូលីវូដមួយរូប ដែលទទួលបានពរដោយស្បែកដ៏អស្ចារ្យ តើអ្នកចង់ដឹងអាថ៌កំបាំងសម្រស់របស់នាងទេ? គឺនាងចូលចិត្តផឹកទឹកឱ្យបានច្រើន ដើម្បីរក្សារាងកាយឱ្យស្ថិតក្នុងស្ថានភាពមានជាតិសំណើម។ ពិធីថែរក្សាស្បែកជាប្រចាំរបស់នាង រួមមានការសម្អាត ការបន្ទន់ស្បែក និងការផ្តល់សំណើម។ នាងធានាថានាងលុបរាល់ដាននៃគ្រឿងសម្អាងមុនចូលគេង។ Deepika មិនទៅធ្វើការផាត់មុខជាប្រចាំទេ ប៉ុន្តែនាងជ្រើសរើសការសម្អាតមុខយ៉ាងហ្មត់ចត់និងទៀងទាត់។ នាងក៏បានធ្វើការម៉ាស្សាក្បាលពោះម្តង ក្នុងមួយសប្តាហ៍ជាមួយនឹងប្រេងដូង។
ប្រភព៖ medylife