មានបញ្ហាក្លៀកខ្មៅ? អាចសាកល្បងវិធីទាំងនេះបាន

Beauty-&-Health-V2

តើ​អ្នក​បោះបង់​គំនិត​ស្លៀក​រ៉ូប​គ្មាន​ដៃ​ស្អាត ​ដោយ​សារ​ក្លៀក​ខ្មៅ​ហើយ​ឬ​នៅ? លែងបារម្ភទៀតហើយ! មានវិធីងាយៗ រហ័ស និងមានប្រសិទ្ធភាពជាច្រើន ដើម្បីកម្ចាត់ក្លៀកខ្មៅ ដែលឱសថទាំងនេះមានលក្ខណៈធម្មជាតិ សុវត្ថិភាព និងគ្មានផលប៉ះពាល់ណាមួយឡើយ។

ខាងក្រោមនេះគឺជាវិធីធម្មជាតិមួយចំនួន ដែលជួយកំចាត់ក្លៀកខ្មៅ ៖

១. ដំឡូង

កិន​ដំឡូង​មួយ​ផ្លែ ច្របាច់​ទឹក​ពី​ដំឡូង​ដែល​កិន​រួច ហើយ​យក​ទឹក​មក​លាប​លើ​ក្លៀក បន្ទាប់ពី 10 នាទី លាងជម្រះក្លៀករបស់អ្នក ជាមួយនឹងទឹកត្រជាក់ជាការស្រេច។

២. ក្រូចឆ្មា

កាត់​ក្រូចឆ្មារ​ជា​ចំណិត​ក្រាស់ៗ ហើយ​ជូត​ចំណិត​នៅលើ​ក្លៀក​ បន្ទាប់ពី 10 នាទី លាងជម្រះជាមួយនឹងទឹកត្រជាក់ ហើយជូតសម្ងួតវា បន្ទាប់មកត្រូវលាបក្រែមសំណើម។

៣. រមៀត និងក្រូចឆ្មា

នៅក្នុងចានតូចមួយ លាយទឹកក្រូចឆ្មាស្រស់ 2 ស្លាបព្រាបាយ ជាមួយនឹងរមៀតល្មម ហើយលាបល្បាយនោះទៅលើ​ក្លៀក​របស់​អ្នក បន្ទាប់ពី 30 នាទី លាងជម្រះចេញជាការស្រេច។

៤. ប្រេងដូង

ម៉ាស្សា​បន្តក់​ប្រេងដូង​ពីរបី​ដំណក់​លើ​ក្លៀក​ បន្ទាប់ពី ១៥ នាទី លាង​សម្អាត​ក្លៀក​ដោយ​ទឹក​ក្តៅឧណ្ណៗ និង​សាប៊ូ​ស្រាលៗ ហើយបន្តធ្វើម្តងទៀតនូវជំហានទាំងនេះ ពីរទៅបីដងក្នុងមួយសប្តាហ៍។

ពិតណាស់ ដូចផ្នែកផ្សេងទៀតនៃរាងកាយដែរ ស្បែកនៃក្លៀកអាចប្រែជាងងឹត ឬប្រែពណ៌ តែប្រសិនបើអ្នកប្រើប្រាស់វិធីខាងលើនេះ ពីរទៅបីដងក្នុងមួយសប្តាហ៍នោះ វាពិតជាអាចជួយអ្នកកែប្រែស្បែកក្លៀករបស់អ្នកបានយ៉ាងមិនគួរឲ្យជឿ។

ប្រភព៖ healthline

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង