ពិតណាស់ យូហ្គា ជាទម្រង់លំហាត់ប្រាណ ដែលមានអាយុកាល 5000 ឆ្នាំមកហើយ ដើម្បីបង្កើតតុល្យភាពដ៏ល្អឥតខ្ចោះរវាងចិត្ត រាងកាយ និងស្មារតី ហើយត្រូវបានគេប្រើជាយូរយារណាស់មកហើយ នៅក្នុងប្រទេសជាច្រើននៃពិភពលោក ដោយវាមានអត្ថប្រយោជន៍សុខភាពជាច្រើនដល់អ្នកហាត់ ។
១. ជួយកាត់បន្ថយការឈឺខ្នង
យូហ្គា គឺជាការព្យាបាលដ៏មានប្រសិទ្ធភាព សម្រាប់ការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ ជាជាងការថែទាំតាមឱសថធម្មតា។ វាត្រូវបានគេរកឃើញថា អ្នកដែលមានការឈឺចាប់ខ្នងផ្នែកខាងក្រោមរ៉ាំរ៉ៃ អាចដំណើរការបានប្រសើរជាងមុន បន្ទាប់ពីហាត់យូហ្គាអស់រយៈពេលពីរបីខែ ។
២. ធ្វើអោយប្រសើរឡើងនូវការមានកូន
យូហ្គាជួយសម្រាក បំបាត់ភាពតានតឹង និងបើកបណ្តាញថាមពល។ លំហាត់ប្រាណយូហ្គាមួយចំនួន គឺល្អជាពិសេសចំពោះស្បូន និងតំបន់អាងត្រគាក ដែលជួយឱ្យលំហូរឈាម កាន់តែប្រសើរឡើងទៅកាន់សរីរាង្គបន្តពូជ និងជួយបង្កើនការបញ្ចេញអរម៉ូន ដែលធ្វើឱ្យមានគភ៌កាន់តែងាយស្រួល។
៣. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង
វាត្រូវបានគេបញ្ជាក់ថា យូហ្គាធ្វើឱ្យប្រសើរឡើងនូវការដកដង្ហើម និងថាមពល ដូច្នេះហើយវាជួយឱ្យសុខភាពបេះដូង និងឈាមរត់បានល្អប្រសើរ ។ វាបង្កើនសមត្ថភាពរបស់យើង ក្នុងការធ្វើលំហាត់ប្រាណ ហើយនៅទីបំផុត វាដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង។
៤. គ្រប់គ្រងជំងឺទឹកនោមផ្អែម
អត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀត នៃយូហ្គា គឺថា វាអាចជាឧបករណ៍មួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រោះវាជួយរក្សា BMI ក្នុងការគ្រប់គ្រង និងជួយរក្សាកម្រិតជាតិស្ករ ក្នុងការត្រួតពិនិត្យ។
៥. ជំរុញការគេង
វាគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយ សម្រាប់ការគេងលក់ឲ្យស្កប់ស្កល់ វាក៏មានប្រសិទ្ធភាពកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយការគេងមិនលក់ ក្នុងកម្រិតដ៏អស្ចារ្យ។
ដូច្នេះ ការហាត់យូហ្គា វាគឺជារបៀបរស់នៅដ៏ល្អឥតខ្ចោះ ដែលនៅតែត្រូវបានទទួលយក ដោយមនុស្សជាច្រើនសម្រាប់ការផ្លាស់ប្តូរដែលវានាំ ។ យូហ្គា គឺជាប្រព័ន្ធព្យាបាលនៃទ្រឹស្តី និងការអនុវត្ត ដែលវាជួយមនុស្សម្នាក់មិនត្រឹមតែ ធ្វើឲ្យប្រសើរឡើងនូវសុខភាពរាងកាយរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការគ្រប់គ្រងភាពតានតឹង និងធ្វើអោយប្រសើរឡើងនូវស្មារតីល្អ ។
ប្រភព៖ medylife