ស្បែកមុខមានខ្លាញ់ និង ការកើតមុន គឺជារឿងឈឺក្បាល និង រំខានបំផុតសម្រាប់មនុស្សស្រីតែម្តង ប៉ុន្តែ អ្នកក៏អាចដឹងពីវិធីខ្លះៗដើម្បីព្យាបាលផងដែរ។ ខាងក្រោមនេះ ជាការព្យាបាលមុនសម្រាប់ស្បែកមុខមានខ្លាញ់ និងវិធីងាយៗដើម្បីព្យាបាលមុននៅផ្ទះ មិនបាច់ចំណាយពេលយូរ ៖
+ ទឹកក្រូចឆ្មា និងទឹកឃ្មុំក្រូចឆ្មា
ក្រូចឆ្មា ជាគ្រឿងផ្សំដ៏ល្អបំផុតសម្រាប់ស្បែកមុខមានខ្លាញ់ ព្រោះវាមានផ្ទុកអាស៊ីតក្រូចឆ្មា ដែលអាចបន្សាប និងគ្រប់គ្រងការបញ្ចេញជាតិប្រេងនៃស្បែកដែលមានខ្លាញ់។ មិនតែប៉ុណ្ណោះ អាស៊ីតក្រូចឆ្មា ក៏មានផ្ទុកសារធាតុស័ង្កសីដែលមានសមត្ថភាពក្នុងការសម្លាប់បាក់តេរីដែលបង្ករឱ្យកើតមុន ជួយសម្អាតរន្ធញើសដែលស្ទះ និងកម្ចាត់មុនក្បាលខ្មៅ រួមជាមួយនឹងការកាត់បន្ថយស្លាកស្នាមជាំយ៉ាងមានប្រសិទ្ធភាព។
ឯទឹកឃ្មុំក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលផ្តល់ឱ្យអ្នកនូវស្បែកភ្លឺថ្លាតាមបែបធម្មជាតិ ក៏ដូចជាជួយក្នុងការកាត់បន្ថយស្នាមមុន និងការពារមុនក្បាលស ព្រមទាំងប្រឆាំងនឹងបាក់តេរី ហើយអាចស្តារតុល្យភាពសំណើមក្នុងស្បែក ដែលអាចកាត់បន្ថយការរលាកស្បែកថែមទៀតផង។
វិធី ៖
ច្របាច់ទឹកក្រូចឆ្មាស្រស់ ១ ស្លាបព្រាបាយ ហើយយកទឹកឃ្មុំក្នុងបរិមាណដូចគ្នាដាក់ក្នុងចានស្អាត និង លាយរបស់ទាំង ២ នេះឱ្យបានសព្វល្អ។
លាបឱ្យសព្វលើមុខ និងក បន្ទាប់ពីលាងសម្អាតមុខបានត្រឹមត្រូវ ដោយប្រើជក់
ទុកល្បាយនេះ នៅលើមុខរយៈពេល 15 ទៅ 20 នាទី បន្ទាប់មកលាងវាចេញដោយទឹកត្រជាក់។
បន្ទាប់ពីលាងចេញរួចហើយ អ្នកអាចសង្កេត ឃើញពីការកាត់បន្ថយស្នាមមុនភ្លាមៗ និងមានពន្លឺភ្លឺថ្លាលើមុខរបស់អ្នក។ ទាំងអស់នេះ ជាវិធីព្យាបាលស្នាមមុនដ៏សាមញ្ញ និងមានប្រសិទ្ធភាពសម្រាប់ស្បែកមុខមានខ្លាញ់។
លើសពីនេះ អ្នកអាចធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍ ប៉ុន្តែ សម្រាប់អ្នកមានស្បែកងាយប្រតិកម្ម យកល្អគួរតែចៀសវាង ឬអាចប្រើទឹកក្រូចឆ្មាក្នុងបរិមាណតិចតួចបំផុត ព្រោះវាអាចបណ្តាលឱ្យស្បែកឡើងក្រហម និងរលាកបាន។
ប្រភព ៖ stylecrze.com