វេជ្ជ. ឯកទេសស្បែកប្រាប់វិធីតេស្តផលិតផលកំពុងប្រើ ថាជាម្សៅលាយឬរបស់សុទ្ធដោយប្រើស្បែកមុខខ្លួនឯង

Vachana-Website-Beauty-Health-V2-2

ធ្លាប់សង្ស័យឬទេថា ផលិតផលកំពុងប្រើរាល់ថ្ងៃជាផលិតផលសុទ្ធពិតប្រាកដ ឬផលិតផលដែលមានលាយជាមួយជាតិកាត់ ឬសមធាតុគីមីដែលប៉ះពាល់ស្បែក? វេជ្ជបណ្ឌិត សូរ ធឿន ជាគ្រូពេទ្យឯកទេសផ្នែកសើរស្បែក និងកែសម្ផស្សបែបវេជ្ជសាស្រ្តមានបទពិសោធន៍ជាង៧ឆ្នាំ បានប្រាប់ពីវិធីតេស្ត ដោយគ្រាន់តែយកស្បែកមុខខ្លួនឯង បូកវិធីមើលងាយៗដោយភ្នែកទទេរ នឹងតេស្តដឹងភ្លាមថាសុទ្ធឬមិនសុទ្ធ។

បើអ្នកទាំងអស់គ្នាកំពុងសង្ស័យផលិតផលខ្លួនឯងកំពុងប្រើប្រចាំថ្ងៃ វេជ្ជបណ្ឌិត សូរ ធឿន ប្រាប់ឱ្យប្រើនូវវិធីងាយៗចំនួន២ដូចខាងក្រោម៖ 

វិធីទី១. តេស្តដោយប្រើភ្នែកមើល: ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត សូរ ធឿន ប្រាប់ឱ្យប្រើភ្នែកមើលទៅលើចំណុចខ្លឹមៗនៃផលិតផលដែលរួមមានដូចជា ប្រភពដើមឬប្រទេសរបស់ផលិតផល, សមធាតុផ្សំ, ការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធនានា។ អ្នកទាំងអស់ត្រូវប្រាកដចិត្តថា បើអ្នកលក់និយាយថាផលិតផលប្រទេសបារាំង ត្រូវឆែកអ៉ីនធើណេតមើលភ្លាមថានៅបារាំងមានលក់អត់ កុំទាន់ជឿគេ ប្រយ័ត្នគេនិយាយថាបារាំងៗតែការពិតជាស្តែងផលិតផលប្រទេសចិន។

វិធីទី២. តេស្តដោយប្រើស្បែកមុខខ្លួនឯង: វេជ្ជបណ្ឌិត សូរ ធឿន បានប្រាប់បន្ថែមថាវិធីសម្គាល់មើលផលិតផលថាមានជាតិកាត់ ឬជាតិលាយជាមួយសមធាតុគីមីដែលប៉ះពាល់ដល់ស្បែកដូចជាស្តេរ៉យ ឬបារ៉តគឺស្រួលណាស់ មើលតែ២ដំណាក់កាលដូចខាងក្រោមនឹងអាចដឹងបានថាផលិតផលសុទ្ធឬកាត់ដល់ទៅ៩០%ឯណោះ។  

ដំណាក់កាលទី១. ប្រើ៣ទៅ៧ថ្ងៃ មុខប្រែជា ស ស្អាត ខុសប្លែកពីប្រក្រតី នៅពេលប្រើដល់ខែមុខប្រែជាស្តើង ងាយប្រតិកម្ម ឡើងសរសៃក្រហម ទាំងនេះហើយជាសញ្ញាច្បាស់ណាស់ថាកំពុងប្រើផលិតផលមានជាតិកាត់ខ្លាំង។ 

ដំណាក់កាលទី២. សាកឈប់លាប, ប្រសិនបើកំពុងប្រើសុខៗ ហើយសាកឈប់លាប២ទៅ៣ថ្ងៃ ចាប់ផ្តើមឡើងរមាស់ រោល ក្តៅមុខ ឡើងមុនឬមានបញ្ហាផ្សេងៗបញ្ជាក់ថាមុខអ្នកទាំងអស់គ្នាបានញៀនជាមួយសមធាតុគីមីទាំងនោះហើយ។ ហេតុនេះគប្បីផ្តាច់ជាបន្ទាន់បើមិនចង់ឱ្យមុខកាន់តែយ៉ាប់ទៅៗ ឡើងមុខខ្លាំង ជាំ សរសៃក្រហម ស្តើងដល់ពេទ្យលែងហ៊ានព្យាបាល។ 

ជាសរុបមកវិញ វិធីតេស្តទាំង២ខាងលើ គឺងាយស្រួលបំផុតហើយសម្រាប់អ្នកទាំងអស់គ្នាដែលមិនមែនជាពេទ្យ ឬអ្នកវេជ្ជសាស្រ្ត។ ប្រសិនបើតេស្តហើយ បានលទ្ធផលបែបណាអាចសាកសួរមកកាន់វេជ្ជបណ្ឌិត សូរ ធឿន បន្ថែមបានតាមរយៈខមិននៅខាងក្រោម ឬអាចឆាតមកផេក SkinMedics Clinic ដែលជាផេករបស់វេជ្ជបណ្ឌិត សូរ ធឿន ផ្ទាល់តែម្តង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង