១. សុំទោសចំពោះរឿងគ្រប់យ៉ាង
ការសុំទោសគឺល្អ ប្រសិនបើអ្នកបានធ្វើខុស ដែលបញ្ជាក់ថាអ្នកបានដឹងកំហុសរបស់ខ្លួនហើយ តែការសុំទោសសម្រាប់រឿងគ្រប់យ៉ាង មិនថាអ្នកបានធ្វើខុស ឬត្រូវនោះ វាមិនមែនជារឿងល្អនោះទេ ព្រោះវាបានបញ្ជាក់ពីភាពទន់ខ្សោយ និងឆោតល្ងង់របស់អ្នក ដូច្នេះ ត្រូវចេះគិតពិចារណាថារឿងណាដែលអ្នកគួរសុំទោស ឬមិនគួរ។
២. មិនខ្វល់ពីស្ថានភាពរបស់សង្គម
មិនខ្វល់ពីស្ថានភាពរបស់សង្គម កន្លែងនេះមិនមែនឲ្យអ្នកទៅចេះដឹងរឿងគេឯងគ្រប់គ្នានោះទេ តែគឺចង់ឲ្យអ្នកចេះមើល គិត និងដឹងពីស្ថានភាពរបស់សង្គមដែលអ្នកកំពុងរស់នៅ ដើម្បីងាយចុះសម្រុង។
៣. ចូលចិត្តវាយតម្លៃចរិតរបស់អ្នកដទៃ
មនុស្សម្នាក់ៗមានរឿងរ៉ាវនៅពីក្រោយ និងអត្តចរឹកផ្សេងៗគ្នា ដូច្នេះអ្នកមិនអាចចេះតែវាយតម្លៃគ្រប់គ្នានោះទេ។
៤. យកការរិះគន់មកគ្រប់គ្រងលើខ្លួនឯង
អ្នកណាក៏ធ្លាប់ទទួលបានការរិះគន់ដែរ តែយើងកុំចេះតែស្តាប់ពាក្យទាំងនោះ ព្រោះការរិះគន់ខ្លះមិនមែនចង់ឲ្យយើងបានកែប្រែខ្លួនឲ្យទៅជាល្អនោះទេ ដូច្នេះកុំឲ្យពាក្យទាំងនោះគ្រប់គ្រងអ្នកបានឲ្យសោះ។
៥. អ្នកការពារជានិច្ច មិនស្តាប់ការរិះគន់ស្ថាបនា
ផ្ទុយពីចំណុចខាងលើ បើអ្នកមិនស្តាប់ការរិះគន់ស្ថាបនារបស់អ្នកដទៃសោះក៏មិនល្អដូចគ្នា ព្រោះពេលខ្លះពាក្យទាំងនោះបានមកពីក្រុមគ្រួសារ មិត្តជិតស្និទ្ធ ដែលចង់ឲ្យអ្នកបានល្អ សុំឲ្យតែអ្នកចេះគិតថារឿងណាល្អ រឿងណាមិនល្អ។
៦. អ្នកមិនអាចឈប់គិតពីបញ្ហារបស់ខ្លួនឯង
មនុស្សគ្រប់គ្នា អ្នកណាក៏មានបញ្ហាដែរ ដូច្នេះកុំយកបញ្ហាមកជាការគិតជាចាំបាច់ដក់ជាប់ ក្នុងអារម្មណ៍របស់អ្នកខ្លាំងពេក ព្រោះវានឹងកាន់តែធ្វើឲ្យអ្នកមានការគិតអវិជ្ជមាន។