ជារឿយៗ ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលដែលអ្នកចូលបន្ទប់ទឹក អ្នកស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលអ្នកនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។ ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។
យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺ កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់អ្នករាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះ គួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួន ដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។
បើអ្នកមិនងូតទឹកតាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និងសក់មុនដំបូងពេលចូលងូតទឹកនោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើង គឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្ស ត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅ ដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាល ក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។ ហើយការលើសសម្ពាធឈាមក៏អាចបណ្តាលឱ្យប្រេះសរសៃឈាមខួរក្បាលតូចៗបានដែរ។
វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖
ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។ វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។
ប្រភព៖ Ate Sara