អត់មានពេលទៅសាឡន? អាចសាកល្បង​គន្លឹះ​ទាំងនេះនៅផ្ទះ ​ដើម្បី​ធ្វើឲ្យស្បែក​ស្អាត​

Vachana-Website-Beauty-&-Health-V2

ចង់បានស្បែកស្អាត smooth តែមិនមានពេលគ្រប់គ្រាន់ ទៅហាងកែសម្ផស្សមែនទេ? អញ្ចឹងកុំបារម្ភអី ព្រោះអាចមាន​វិធី​ធ្វើ​ឱ្យ​ស្បែក​ភ្លឺ​រលោង​នៅផ្ទះ ហើយគ្រឿងផ្សំក៏ជារបស់ធម្មជាតិផងដែរ ដែលអាចជួយធ្វើឲ្យមុខរបស់អ្នកភ្លឺ រលោង និងមានប្រសិទ្ធភាពយ៉ាងមិនគួរឲ្យជឿ។

១. ទឹកដោះគោជូរ និងទឹកឃ្មុំ

យកទឹកដោះគោជូរស្រស់មួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ លាយ​គ្រឿងផ្សំឲ្យ​បាន​ល្អ រួច​លាប​លើ​មុខ និង​ក រង់ចាំ 10 នាទី លាងជម្រះវាចេញជាមួយទឹកស្អាតជាការស្រេច។

២. ដំឡូង

យក​ដំឡូង​មួយ​មក​បក​សំបក​វា​ចេញ ហើយ​កិន​ដំឡូង​រួចបន្ថែម​ទឹក​បន្តិច​ទៅ​ ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​ពេល​វា​លាយ​រួច បន្ថែម​ទឹកឃ្មុំ​ចូល​ ហើយលាប​លើ​ស្បែក​របស់​អ្នក រួច​លាង​ចេញ​ដោយ​ទឹកស្អាត ​ក្រោយ​ពីទុក ១០ ទៅ ១៥ នាទី​នៅលើមុខ។

៣. ទឹកផ្លែល្ហុង និងសំបកក្រូចខ្វិច

យកទឹកល្ហុងពីរស្លាបព្រាបាយ រួចបន្ថែមម្សៅសំបកក្រូច មួយស្លាបព្រាបាយចូល លាយ​ឲ្យ​សព្វ​ ហើយ​លាប​វា​លើ​ស្បែក​របស់​អ្នក ទុករយះពេល 20នាទី រួចលាងជម្រះវាចេញ។

៤. ត្រសក់ និងទឹកឃ្មុំ

យក​ត្រសក់​មួយ​ផ្លែ​ហើយ​កិន​វា​ឱ្យ​ម៉ត់ បន្ថែមទឹកឃ្មុំបន្តិច ហើយលាបម៉ាសនេះលើមុខ និងករបស់អ្នក រួចលាង​សម្អាត​ចេញ ​ដោយ​ទឹក​ត្រជាក់​ក្រោយ​រយៈពេល ១៥ នាទី​។

គន្លឹះទាំងនេះគឺរហ័ស និងងាយស្រួលប្រើ ដែលអ្នកសាកល្បងគន្លឹះទាំងនេះ ដើម្បីបានមុខសស្អាត ទាំងដែលគ្រឿងផ្សំងាយៗ និងអាចធ្វើខ្លួនឯងបាននៅផ្ទះ។

ប្រភព៖ medylife

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង