អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៥ របស់ផ្លែស្រកានាគ ដែលអ្នកមិនធ្លាប់ដឹង

Vachana-Website-Beauty-Health-V2-3

មនុស្សជាច្រើនមិនបានដឹងពីអត្ថប្រយោជន៍នៃផ្លែស្រកានាគ ក្រៅពីរសជាតិផ្អែម និងក្រែមជាមួយនឹងគ្រាប់តូចៗ ដែលស្ទើរតែអាចប្រៀបធៀបទៅនឹងផ្លែគីវី  ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន និង មានរសជាតិឆ្ងាញ់ថែមទៀតផង។ ថ្ងៃនេះវចនានឹងនាំអារម្មណ៍របស់អ្នកមកដឹងពីអត្ថប្រយោជន៍មួយចំនួនរបស់ផ្លែស្រកានាគ៖

១. ជាអាហារសម្រន់ដ៏អស្ចារ្យ

កម្រិតកូឡេស្តេរ៉ុលនៅក្នុងផ្លែស្រកានាគ គឺស្ថិតនៅក្នុងកម្រិតសុវត្ថិភាព ដែលធ្វើឱ្យវាក្លាយជាអាហារសម្រន់ដ៏ល្អសម្រាប់អ្នកចង់រក្សារាង។ មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែវាក៏សម្បូរទៅដោយជាតិសរសៃ ដែលមានន័យថា អ្នកអាចញ៉ាំផ្លែឈើនេះ ជំនួសអាហារផ្សេងទៀតបានដោយមិនមានប៉ះពាល់អ្វីឡើយ។

២. ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែស្រកានាគសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស Betacyanin និង Betaxanthins មានប្រសិទ្ធភាពបំផុតក្នុងការរក្សាខ្លួនអ្នកឱ្យមានសុខភាពល្អក្នុងរយៈពេលវែង។ លើសពីនេះ ការទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្មប្រចាំថ្ងៃផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗ និងជំងឺបេះដូង។

៣. មានប្រយោជន៍ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ផ្លែស្រកានាគបានបង្ហាញពីលទ្ធផលដ៏ជោគជ័យក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម។ បើយោងតាមការវិភាគ ផ្លែស្រកានាគអាចនាំទៅរកការលូតលាស់នៃកោសិកាលំពែងដែលចូលរួមក្នុងការផលិតអាំងស៊ុយលីន ដូច្នេះ វាគ្រប់គ្រងកម្រិតជាតិស្ករកើនឡើងក្នុងឈាម ។

៤. ល្អសម្រាប់ស្បែករបស់អ្នក

ផ្លែស្រកានាគ ជាប្រភពធម្មជាតិនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ធ្វើឱ្យស្បែកស្រស់ថ្លា និងកាត់បន្ថយដំណើរការនៃភាពចាស់ ហើយមិនតែប៉ុណ្ណោះ វាត្រូវបានចាត់ទុកថាមានប្រយោជន៍សម្រាប់ការព្យាបាលមុនផងដែរ។

៥. ប្រភពដ៏ល្អនៃសារធាតុរ៉ែ និងវីតាមីន

ផ្លែស្រកានាគសម្បូរទៅដោយសារធាតុចិញ្ចឹម និង ជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាត ក៏ដូចជាសារធាតុរ៉ែ និងវីតាមីនសំខាន់ៗ។ លើសពីនេះ នៅក្នុងសារធាតុរ៉ែ វាមានបរិមាណដ៏ល្អនៃម៉ាញ៉េស្យូម ប៉ូតាស្យូម ផូស្វ័រ និងស័ង្កសី  ដោយការសម្បូរជាតិម៉ាញ៉េស្យូមមានន័យថាវាបន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

សរុបមកវិញ បើសិនជាអ្នកអាចបន្ថែមផ្លែឈើនេះទោក្នុង របបអាហាររបស់អ្នក វាគឺជាជម្រើសដ៏ល្អបំផុតមួយក្នុងការថែរក្សាសុខភាពរបស់អ្នក។ ម្យ៉ាងទៀត វា​ជា​អាហារ​សម្រន់​ពេល​ល្ងាច​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​មានប្រសិទ្ធិភាព​អស្ចារ្យ ហើយ​ក៏​ជួយ​ឱ្យ​អ្នក​រក្សារាងបានផងដែរ។

ប្រភព ៖ lifehack.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង