នារីជនជាតិចិនអាចមានស្បែកស្អាត និង សម្រស់លក្ខណៈគួរឱ្យទាក់ទាញចំពោះមនុស្សគ្រប់វ័យ ដោយសារតែពួកគេមានការថែរក្សាសម្រស់ដោយអាថ៌កំបាំងដែលអ្នកមិនបានដឹង។ ខាងក្រោមនេះជាវិធីធម្មជាតិនៃការថែរក្សាស្បែក ដែលបង្កើតដោយរបៀបរស់នៅរបស់នារីជនជាតិចិនសម្រាប់ធ្វើឲ្យសម្រស់របស់ពួកគេកាន់តែស្រស់ស្អាត ៖
១. ការជួសជុលស្បែកឡើងវិញ
ម្សៅគុជខ្យង គឺជាអាថ៌កំបាំងមួយនៃការថែរក្សាសម្រស់របស់ស្ត្រីចិន ដែលពួកគេចូលចិត្តប្រើម្សៅគុជខ្យងសម្រាប់ជួសជុលកោសិកានៃស្បែកដែលស្ងួតឲ្យមានសំណើមឡើងវិញ។ លើសពីនេះ ការយកម្សៅគុជធ្វើជាម៉ាស់បិទមុខ អាចជួយឲ្យស្បែកមុខរបស់អ្នកកាន់តែភ្លឺថ្លា និង ជួយកាត់បន្ថយការរលាកស្បែកមុខ ដោយគ្រាន់តែលាយម្សៅគុជ ជាមួយទឹកឃ្មុំ និង ស៊ុតពណ៌លឿងជាការស្រេច។
២. ការថែរក្សាស្បែកឲ្យក្មេងជាងវ័យ
ការផឹកតែបៃតងគឺជា អាថ៌កំបាំងថែរក្សាសម្រស់របស់នារីជនជាតិចិន ព្រោះ តែបៃតងសម្បូរទៅដោយ catechins ជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពចាស់ ពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើរឡើង ដោយអ្នកអាចរីករាយជាមួយភេសជ្ជៈដែលធ្វើឲ្យអ្នកមានសុខភាពល្អ។
៣. ស្បែកភ្លឺថ្លា និងមានភាពស្រស់ស្អាត
ការប្រើម្សៅរុក្ខជាតិដើម្បីទទួលបានស្បែកភ្លឺថ្លា និង ស្រស់ស្អាតគឺជាអាថ៌កំបាំងនៃការថែសម្រស់របស់ពួកគេ ដោយយក ស្លឹកជីអង្កាម លាបលើមុខដើម្បីឱ្យមុខភ្លឺថ្លា រលោងគ្មានស្នាមជាំ និងរក្សាភាពក្មេងវ័យ ដូចនេះហើយបានជនជាតិចិនមានស្បែករលោង និង មិនសូវមានស្នាមច្រើនលើផ្ទៃមុខ។
៤. ប្រើទឹកលាងមុខធម្មជាតិ
ស្ត្រីជនជាតិចិន ភាគច្រើនចូលចិត្តប្រើប្រាស់ទឹកអង្ករ ដើម្បីធ្វើឱ្យស្បែករបស់ពួកគេ ស្រស់ថ្លា និង ទទួលបានស្បែក សតាមធម្មជាតិ ដោយគ្រាន់តែ យកទឹកអង្គរដែលមិនទាន់ប្រើដាក់ចូលក្នុងដបហើយដាក់ចូលក្នុងទូរទឹកកកដើម្បីយកមកលាងស្បែកមុខរបស់ពួកគេ។
៥. កាត់បន្ថយស្នាមជ្រួញ
នារីជនជាតិចិនមានសម្រស់ស្អាត ស្បែកទន់រលោង និង មិនសូវមានស្នាមជ្រួញ ដោយសារតែពួកគេលាបម៉ាសមុខផ្សំពីពងមាន់ដែលជាអាថ៌កំបាំងក្នុងការថែរក្សាសម្រស់យ៉ាងមានប្រសិទ្ធិភាព។ ម្យ៉ាងទៀត ស៊ុតពណ៌សមានសារធាតុ astringent ដើម្បីរក្សាស្បែកមុខឱ្យភ្លឺរលោង និងជួយស្បែកមុខតឹងណែនល្អ។
ទាំងអស់នេះ សុទ្ធតែជាអាថ៌កំបាំងថែរក្សាសម្រស់ដ៏ល្អបំផុតទាំង ៥ ដែលអ្នកអាចធ្វើតាមបានផងដែរ។ ព្រោះ នារីជនជាតិចិនត្រូវបានគេស្គាល់ថាមានស្បែកស្អាត និងក្មេងជាងវ័យ ដោយសារតែ មានទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អ និងរបបថែរក្សាស្បែក ជាមួយនឹងគ្រឿងផ្សំសំខាន់ៗក្នុងផ្ទះដូចជាស៊ុតស និងតែបៃតង រូបមន្តថែរក្សាសម្រស់សម្ងាត់របស់ពួកគេជួយឱ្យពួកគេមើលទៅក្មេងជាងវ័យខុសពីនារីធម្មតា។
ប្រភព៖ stylecraze.com
បញ្ចេញមតិយោបល់