អាថ៌កំបាំងនៃការថែរក្សាស្បែក និង សម្រស់របស់ Song Hye Kyo

Vachana-Website-Beauty-Ad-2

Song Hye Kyo អាយុ 41 ឆ្នាំគឺជាតារាសម្ដែងកូរ៉េខាងត្បូងមួយរូប ដែលទទួលបានជោគជ័យលើការថតរឿងរបស់នាង ជាមួយនឹងរឿងភាគកូរ៉េល្បីៗជាច្រើន។ ប៉ុន្តែអ្វីដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ក្រៅ​ពី​ការ​សម្ដែង និងសមត្ថភាព​ដ៏​ឥតខ្ចោះ​របស់​នាងនោះ​គឺ សម្រស់ដែលក្មេងជាងវ័យ និង ​ស្បែក​ដែលភ្លឺម៉ត់រលោង​របស់នាង។ ចង់ដឹងថា តារាស្រីដ៏ល្បីនេះមានអាថ៍កំបាំងថែសម្រស់បែបណាខ្លះ អានអត្ថបទនេះ ៖

១. ប្រើទឹកដោះគោលាងមុខ

ការលាងទឹកដោះគោគឺជាអាថ៌កំបាំងរបស់ OG ដែលជាវិធីមួយសម្រាប់រក្សាស្បែកភ្លឺថ្លា និង ដើម្បីទទួលបានភាពសម្រស់ស្រស់ស្អាតរបស់ជនជាតិកូរ៉េ។Song Hye Kyo  និយាយ​ថា​នាង​យក​ទឹកដោះគោ​ក្តៅ​មក​លាប​លើ​មុខ​ផ្ទាល់ ​ជា​ជំហាន​ចុងក្រោយ​នៃ​ទម្លាប់​ថែរក្សា​ស្បែក​របស់​នាង។ ម្យ៉ាងទៀត ការជ្រាបចូលទៅក្នុងស្បែកយ៉ាងជ្រៅ ដោយវិធីសាស្ត្រលាងសម្អាតនេះ វាជួយជម្រុះកោសិកាស្បែកដែលងាប់ចេញ និងផ្តល់នូវភាពស្រស់ថ្លា និងមានសំណើមដល់ស្បែក បន្ទាប់ពីលាងមុខរួច។

២. ផ្តល់សំណើមដល់ស្បែក

ការធ្វើឲ្យស្បែកមានសំណើម គឺជាដំណោះស្រាយដ៏សំខាន់ចំពោះបញ្ហាស្បែកដែលស្ងួត  និង រោល។ ដូច្នេះ បន្ទាប់​ពី​សម្អាត​ស្បែក​រួច តារាស្រីរូបនេះ ​លាប​ប្រភេទផលិតផលផ្តល់សំណើម សារធាតុ​សំខាន់​លើ​ស្បែក ដែល​ជួយ​រក្សា​សំណើមដល់ស្បែករបស់នាង។

3. ដុំទឹកកក

ទឹកកក​មិន​ត្រឹម​តែ​ជួយមិន​ឱ្យ​មាន​ការ​ហើម​ពេល​ព្រឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ ជំរុញ​ឈាម​រត់​លើ​មុខ​ផង​ដែរ ។ ជំហាន​មួយ​ក្នុង​ការ​ថែរក្សា​ស្បែកបន្ទាប់​របស់ Song Hye Kyo   គឺ​ការ​ម៉ាស្សា​ដុំ​ទឹកកក​លើ​មុខ​របស់​នាង​ផ្ទាល់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក និងការពារកុំឲ្យស្បែកមានការហើមដោយមិនដឹងខ្លួន។

4. លាប SunScreen

 តារាស្រីអាយុ ៤១ឆ្នាំនេះ ជឿជាក់ថា ការលាបឡេការពារកម្តៅថ្ងៃជាប់លាប់ពិតជាមានអត្ថប្រយោជន៍សម្រាប់ស្បែកជាខ្លាំង។ ការលាបឡេការពារកម្តៅថ្ងៃ ជួយការពារស្បែករបស់នាងមិនឲ្យខូចខាតដោយសារតែពន្លឺថ្ងៃ និង ធូលីដី ឬ សារធាតុផ្សេងៗមិនងាយឲ្យឡើងមុន។ ដូច្នេះហើយ Song Hye Kyo    តែងតែលាប Sunscreen យ៉ាងជាប់លាប់ ដែលជួយនាងការពារស្បែករបស់នាងមុនពេលចេញទៅក្រៅ ឬនៅកន្លែងធ្វើការ។

5. ផាត់មុខជាប្រចាំ 

ការផាត់មុខគឺជាចំនុចមួយដែលធ្វើឲ្យរូបរាងរបស់នាងស្អាតបានមួយកម្រិតបន្ថែមទៀត ទោះជាស្ថិតក្នុងកាលៈទេសៈណា តារាស្រីរូបនេះ ក៏ទទួលស្គាល់ថា ភាពចាស់គឺជាដំណើរការមួយរបស់ធម្មជាតិ ប៉ុន្តែប្រសិនបើយើងបណ្តោយពេកក៏មិនកើតដែរ។ ដូច្នេះហើយ ការផាត់មុខដោយធម្មជាតិជាប្រចាំក៏អាចជួយលើកសម្រស់របស់មនុស្សស្រីផងដែរ។

ក្រៅពីរបបថែរក្សាស្បែកយ៉ាងមានប្រសិទ្ធិភាព តារាស្រីដ៏ល្បីឈ្មោះនេះ ក៏បានរំលឹកថា  ការញ៉ាំអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណជាប្រចាំ ក៏ងាចជួយកម្ចាត់ជាតិពុល និងជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អដូចគ្នាដែរ។

ប្រភព ៖ KoiMoi.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង