៣វីធីងាយៗដើម្បីការពារ និងកាត់បន្ថយស្បែកជ្រីវជ្រួញ

cover11

អាយុកើន ស្នាមជ្រួញក៏កើន ប៉ុន្តែបើវាចេះតែមានច្រើនទៅៗ ហើយ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់ជាង​វ័យ​នោះ កុំបណ្តោយទៀត​អី ត្រូវ​មាន​វិធីថែក្សាឲ្យទាន់ពេល។ ខាងក្រោម​នេះ​គឺជាវីធីងាយៗ ៣យ៉ាង​ដែល​អ្នកទាំងអស់គ្នា​អាច​អនុវត្តដើម្បី​ការពារ និង​កាត់បន្ថយ​ស្នាមជ្រួញបាន៖

១. កាតបន្ថយអាហារផ្អែម

កុំញ៉ាំអាហារណាដែលមានជាតិស្ករ ជាពិសេសភេសជ្ជៈ ឬអាហារកំប៉ុង ព្រោះជាតិស្ករគឺជម្រុញឲ្យស្នាមជ្រីវជ្រួញ និង​ចាស់ជាងវ័យ​លឿន​ណាស់។

២. ផ្តល់សំណើម និងការពារកម្តៅថ្ងៃ

ទម្លាប់លាបឡេផ្ដល់សំណើម និង​ឡេការពារកម្តៅថ្ងៃឲ្យជាប់ ព្រោះ​ពន្លឺព្រះអាទិត្យនេះហើយ​ដែល​បំផ្លាញស្បែក និង​ធ្វើ​ឲ្យ​ស្បែកស្ងួត ជ្រីវជ្រួញ ស្រអាប់។

៣. កាត់បន្ថយស្រ្តេស

ភាពតានតឹងក៏ជាហេតុផលមួយនាំឲ្យមានស្នាមជ្រួញដែរ ដូច្នេះត្រូវរៀនចេះធ្វើអារម្មណ៍ឲ្យល្អ និង​កាត់បន្ថយភាពតានតឹង។

កុំភ្លេចពិនិត្យមើលឡើងវិញ ថាតើខ្លួនឯងមានចំណុចណាមួយក្នុង​នេះ​ឬនៅ បើ​នៅត្រូវ​ព្យាយាម​ធ្វើ​ដើម្បី​កុំឲ្យ​ខ្លួនឯងចាស់ជាងវ័យ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង