គន្លឹះ5 យ៉ាងក្នុងគេងល្អបំផុតសម្រាប់និស្សិតមហាវិទ្យាល័យ

Vachana-Website-Life-Carrier-Ad-1

ជីវិតអ្នករៀននៅសកលវិទ្យាល័យ អាចមិនងាយស្រួលដូចការគិតនោះទេ ប្រហែលរៀនផងធ្វើការផងដោយគ្មានពេលសម្រាក និង ពេលខ្លះមកពីការគេងមិនគ្រប់។ ម្យ៉ាងទៀត ការគេងមិនគ្រប់ គឺមានផលប៉ះពាល់ជាខ្លាំងចំពោះសិស្សនិស្សិត ដូចនេះ គន្លឹះ​ប្រាំខាងក្រោមនេះ ​សម្រាប់​ជួយ​សិស្ស​មហាវិទ្យាល័យ​ក្នុងការគេងឲ្យបានល្អ ៖

១. រៀបចំបន្ទប់គេងរបស់អ្នកឲ្យមានផាសុខភាព

បន្ទប់គេរញ៉េរញ៉ៃអាចធ្វើឲ្យអ្នកគេងមិនស្រួល ថែមទាំងមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកដោយសារតែធូលីដី និង មេរោគ ដូចនេះប្រសិនបើអ្នកចង់ឲ្យការគេងរបស់អ្នកប្រកបដោយសេចក្តីសុខ កុំព្រងើយកន្តើយចំពោះការរៀបចំបន្ទប់របស់អ្នក។

២. ជៀសវាងញ៉ាំគ្រឿងស្រវឹងមុនពេលចូលគេង

ទោះបីជាអាកុលធ្វើឲ្យអ្នកឆាប់គេង ប៉ុន្តែវាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ ព្រោះជាតិ​ស្រវឹង​ធ្វើ​ឱ្យ​គុណភាព​ដំណេក​ធ្លាក់​ចុះ​ក្នុង​ពេល​យប់ ដែល​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​រយៈ​ពេល​ខ្លី​។ ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានទាំងនេះទៅលើការគេង និងសុខភាពរបស់អ្នក យកល្អកុំពិសារគ្រឿងស្រវឹងនៅជិតម៉ោងចូលគេង។

៣. ធ្វើលំហាត់ប្រាណពេលល្ងាច ឬ សមាធិមុនចូលគេង

ការធ្វើលំហាត់ប្រាណពេលល្ងាចមានអត្ថប្រយោជន៍ណាស់សម្រាប់រាងកាយ និង ដំណេករបស់អ្នក ព្រោះវាធ្វើឲ្យរាងកាយរបស់អ្នកបញ្ចេញជាតិពុលចេញពីរាងកាយ និង ជួយឲ្យអ្នកគេងលក់ស្រួលផងដែរ។ បន្ថែមពីនេះប្រសិនបើអ្នកគ្មានពេលហាត់ប្រាណនោះទេ អ្នកអាចធ្វើសមាធិមុនពេលចូលគេងមួយម៉ោងបាន ដោយវាជួយកាត់បន្ថយការគិតច្រើនរបស់អ្នក និង ធ្វើឲ្យអារម្មណ៍របស់ស្ងប់ល្អជាដើម។

៤. បន្ធូរអារម្មណ៍ កុំបង្ខំខ្លួនឯងឲ្យគេង

ប្រសិនបើអ្នកមានអារម្មណ៍ខ្លួនឯងគេងមិនលក់នោះ កុំចូលចិត្តផឹកថ្នាំងងុយគេងអី ព្រោះការផឹកថ្នាំងងុយគេងអាចធ្វើឲ្យអ្នកអស់កម្លាំង និង មិនស្រស់ស្រាយនៅពេលព្រឹកឡើយ។ ជាជម្រើសល្អ អ្នកគួរតែឆុងតែញ៉ាំដើម្បីបន្ធូរអារម្មណ៍របស់អ្នកមុនចូលគេងទើបជាការប្រសើរ។

៥. អានសៀវភៅមុនចូលគេង

ការអាន គឺជាឧបករណ៍កាត់បន្ថយភាពតានតឹងដ៏អស្ចារ្យ មិនត្រឹមតែជួយសម្រាលការគិតច្រើន តានតឹងនិងស្មុគស្មាញនោះទេ ព្រមទាំងបង្វែរអារម្មណ៍អ្នកពីបញ្ហាក្នុងជីវិតពិតថែមទៀតផង។ លើសពីនេះ ការអានសៀវភៅអាចជាថ្នាំងងុយគេងមួយដែលអាចធ្វើឲ្យអ្នកចាប់គេងលក់ ដែលអ្នកអាចសាកល្បងបាន។

ជឿថាអ្នកជាសិស្សនិស្សិត និង ជាអ្នកធ្វើការ ប្រាកដជាចង់តែមានពេលសម្រាក និង ការគេងមួយដ៏ល្អ ដូចនេះ អ្នកអាចឆ្លៀតពេលខ្លះៗដើម្បីឲ្យខ្លួនឯង គេងលក់ស្រួលនិង មិនមានផលប៉ះពាល់ដល់សុខភាពក្នុងការគេងមិនបានគ្រប់គ្រាន់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង