សាកល្បងវិធីសាមញ្ញទាំង៥ ជួយកាត់បន្ថយស្ត្រេសរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព

Vachana-Website-Beauty-&-Health-Ad

មនុស្សភាគច្រើន បានចំណាយពេលពេញមួយជីវិតរបស់ពួកគេ ក្នងការធ្វើអ្វីមួយដើម្បីជោគជ័យ ដូចជាចំណាយពេលជាច្រើនឆ្នាំនៅសាលារៀន បន្ទាប់មកស្វែងរកការងារល្អមួយ ហើយក៏ចំណាយពេលពីមួយថ្ងៃទៅមួយថ្ងៃគិតតែពីធ្វើការ រហូតភ្លេចគិត ភ្លេចផ្តល់ពេលវេលាសម្រាក សម្រាប់ខួរក្បាល និងរាងកាយ។

ជាការពិត អ្នកណាក៏មានមហិច្ឆិតា និងការចង់បានមិនចេះចប់មិនចេះហើយ គ្រាន់តែពេលខ្លះអ្នកផ្សេងគេចេះរក្សាតុល្យភាពជីវិត និងការងាររបស់ពួកគេ ដោយការដឹងពីរបៀបរៀបចំកាលវិភាគ និងធ្វើរឿងសាមញ្ញៗមួយចំនួនដើម្បីរីករាយនឹងជីវិត។

ជាមួយគ្នានេះ បើអ្នកមិនទាន់ចេះរៀបចំតុល្យភាព ជីវិតការងារឲ្យបានល្អទេ សូមអានវិធីខាងក្រោម ដែលនឹងបង្ហាញអ្នកជាមួយសកម្មភាពសាមញ្ញ ធ្វើឲ្យអ្នកស្ងប់អារម្មណ៍ និងកាត់បន្ថយស្ត្រេសបានយ៉ាងល្អ។

១. ងូតទឹកក្តៅ

ការងូតទឹកក្តៅ ពិតជាមានអត្ថប្រយោជន៍ជាច្រើន ដោយវានឹងជួយអ្នកឲ្យសម្រាកទាំងរាងកាយ និងផ្លូវចិត្ត។ ទឹកក្ដៅឧណ្ឌៗ នឹងជួយបន្ធូរសាច់ដុំរបស់អ្នក បំបាត់ភាពតានតឹង និងភាពឈឺចាប់បានយ៉ាងល្អ។

២. ស្វែងរកចំណង់ចំណូលចិត្ត

អ្នកគួរតែចំណាយពេលខ្លះ ក្នុងការស្វែងរកចំណង់ចំណូលចិត្ត ដែលអ្នកចូលចិត្តបំផុតជាការកំសាន្ត ដូចជាការអានសៀវភៅជាដើម នោះអ្នកនឹងអាចបន្ធូរអារម្មណ៍ ជាមួយសកម្មភាពទាំងនោះ ហើយវានឹងអាចជួយអ្នកបង្វែរ រឿងដែលធ្វើឲ្យអ្នកតានតឹងបាន។

៣. ចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់

ការចំណាយពេលជាមួយមនុស្ស ដែលយើងស្រលាញ់ដូចជា គ្រួសារ មិត្តភក្តិពិតជាអាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាល ហើយក៏អាចទទួលបាន នៅសុភមង្គលពេញលេញផងដែរ។

៤. សាកល្បងតាំងសមាធិ

សមាធិ គឺជាវិធីសាស្ត្រមួយដ៏មានឥទ្ធិពល ក្នុងការជួយឲ្យអ្នកសម្រាកផ្លូវចិត្ត ដោយក្នុងការសិក្សានាពេលថ្មីៗនេះ  គេបានរកឃើញថា ការតាំងសមាធិត្រឹមតែ១៥នាទី ក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកធូរស្រាលពេញមួយថ្ងៃបាន។

៥. ឈប់សម្រាក

វិធីចុងក្រោយនេះ គឺជាវិធីល្អបំផុតមួយនោះគឺការឈប់សម្រាក រឺការធ្វើវិស្សមកាល តែត្រូវចាំថាវិស្សមកាល យ៉ាងហោចណាស់គឺចាប់ពីមួយសប្ដាហ៍ ទៅពីរសប្តាហ៍ ដើម្បីឲ្យខួរក្បាលអ្នក អាចលាងជំម្រះ ភាពតានតឹងបានខ្លះ ក៏ដូចជាជួយលាងជម្រះ ចិត្តគំនិតអ្នកឲ្យមានភាពស្រស់ស្រាយ និងស្រស់ថ្លាជាងមុនផងដែរ។

ការសម្រាកទាំងរាងកាយ ទាំងចិត្តគឺពិតជាសំខាន់ណាស់សម្រាប់ខ្លួនអ្នក ដូច្នេះអ្នកមិនគួរបង្ខំខ្លួនឯងពេកនោះទេ ធ្វើអ្វីៗតាមសម្រួល មានទាំងពេលធ្វើការ​ ពេលដើរលែងលំហែអារម្មណ៍ និងពេលសម្រាកជាដើម នោះទើបប្រសើរសម្រាប់ខ្លួនអ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង