ជាការពិត ការអនុវត្តការថែទាំខ្លួនឯងដើម្បីជួយអ្នកក្នុងផ្នែកផ្សេងៗនៃជីវិតគឺជារឿងសំខាន់ ព្រោះការថែទាំខ្លួនឯងមិនមែនផ្តោតទៅលើការថែសម្រស់និងរាងកាយនោះទេ ប៉ុន្តែបូករួមទាំងផ្លូវចិត្តរបស់អ្នកទៀតផង។ ខាងក្រោមនេះ ជាការថែទាំខ្លួន ៤ ប្រភេទសម្រាប់ជីវិតដែលមានតុល្យភាព៖
១. ការថែរក្សាខ្លួនឯងតាមអារម្មណ៍
ការថែរក្សាអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នក គឺជាផ្នែកមួយដ៏ធំនៃការថែរក្សាខ្លួនឯង។ លើសពីនេះ ការថែទាំខ្លួនឯងតាមរយៈអារម្មណ៍ជួយឱ្យអ្នកមានអារម្មណ៍ល្អ ស្ងប់ស្ងាត់ និង មិនងាយឆេវឆាវ ចំពោះមនុស្សជុំវិញខ្លួន។
២. ការថែទាំខ្លួនឯងខាងរាងកាយ
ការថែរក្សារាងកាយដោយខ្លួនឯងគឺជារឿងដែលចាំបាច់សម្រាប់អ្នកត្រូវធ្វើដើម្បីឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ ដូចជា ការហាត់ប្រាណ ញ៉ាំអាហារឲ្យមានសុខភាពល្អ គេងឲ្យបានគ្រប់គ្រាន់ និងបង្កើតទម្លាប់ដែលធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរជាងមុន។
៣. ការថែរក្សាខ្លួនឯងតាមរយៈសង្គម
មិនថាអ្នកជាមនុស្សប្រភេទ introvert ឬ extrovert ទេ ប៉ុន្តែអ្នកគឺជា មនុស្សដែលរស់នៅក្នុងសង្គមមួយ។ សំខាន់ជាងនេះ ការថែរក្សាខ្លួនឯងក្នុងសង្គមគឺជារឿងមួយដែលអាចឲ្យអ្នកមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ធ្វើរឿងសប្បាយៗជាមួយមិត្តភក្តិ មានការជួបជុំគ្រួសារ និងមានពេលវេលាជាមួយមនុស្សដែលសំខាន់សម្រាប់អ្នក ទាំងនេះហើយអ្នកអាចថែទាំខ្លួនឯងតាមរយៈសង្គមខាងក្រៅ។
៤. ការថែរក្សាខ្លួនដោយបញ្ញា
ការជំរុញចិត្តរបស់អ្នក ធ្វើការឆ្ពោះទៅរកគោលដៅរបស់អ្នក និងរៀនអ្វីថ្មីៗ គឺជាការការថែរក្សាខ្លួនឯងដោយបញ្ញា។ ដូចនេះ ការរកឃើញវិធីថ្មីដើម្បីផ្តោតលើការថែរក្សាខ្លួនឯងដោយបញ្ញាគឺជាផ្នែកមួយដ៏ធំក្នុងការស្វែងរកតុល្យភាពដ៏រីករាយក្នុងជីវិត។
ការមានតុល្យភាពចំពោះជីវិត ជាអ្វីមួយដែលចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក មិនតែប៉ុណ្ណោះការថែទាំងតាមប្រភេទនីមួយៗសុទ្ធតែជាចំណុចសំខាន់ដែលអ្នកមិនអាចមើលរំលងផ្នែកណាមួយបាន។
ប្រភព៖ putthekettleon.com
បញ្ចេញមតិយោបល់