
អ្នកអាចមិនសូវខ្វាយខ្វល់ការញាំអាហារពេលព្រឹកទេ ដោយសារតែគិតថា វាមិនសូវសំខាន់ ឬអាចដោយសារតែអ្នកប្រញាប់ រវល់ ឬមិនសូវឃ្លាន។ ទោះបីជាយ៉ាងណាក៏ដោយអាហារពេលព្រឹកពិតជាសំខាន់ណាស់សម្រាប់អ្នក ទោះជារវល់យ៉ាងណាក៏អ្នកមិនត្រូវរំលងនោះទេ គួរតែមានវាយកតាមខ្លួនពេលទៅធ្វើការ នឹងពេលអ្នកទៅណាមកណា។ ថ្ងៃនេះ វចនា នឹងនាំអ្នកឲ្យមកដឹងពីអាហារពេលព្រឹកងាយៗ ឆ្ងាញ់ៗ ងាយស្រួលរក ហើយមិនបាច់ឈឺក្បាលច្រើន។

វាងាយស្រួលយកតាមខ្លួន ជាអាហារដែលអាចញាំជំនួសបាយបាន នឹងមិនធ្វើឲ្យឡើងគីឡូជាពិសេសសម្រាប់មនុស្សស្រីដែលគាត់មិនចង់ញ៉ាំបាយពេលព្រឹក។

២ ដំឡូងស្ងោរ
ជារបស់ដែលស្រួលញាំ រសជាតិឆ្ងាញ់ នឹងមានប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ មួយវិញទៀតអាចមិនឲ្យយើងឃ្លានក្នុងរយៈពេលខ្លី។

៣ បាយស្រូប
ជាអាហារដែលយើងជាញាំច្រើនជាងគេនៅពេលព្រឹក ហើយងាយស្រួលក្នុងការខ្ចប់តាមខ្លួនទៀតផង ម្យ៉ាងទៀតយើងមិនចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើទៀតផង

៤ គុយទាវឆា ឬបាញហយ
វាក៏ពេញនិយមផងដែរសម្រាប់អ្នកដែលមិនចង់ញាំបាយពេលព្រឹក ហើយងាយស្រួលក្នុងការទិញព្រោះមានលក់ស្រាប់នឹងមិនចំណាយពេលច្រើន។
