ខ្លាញ់ក្បាលពោះច្រើន អាចបង្កគ្រោះថ្នាក់ជាងអ្វី ដែលលោកអ្នកគិតទៅទៀត នៅពេលដែលអ្នកកាន់តែចាស់ ដូច្នេះហើយបានជាមនុស្សជាច្រើន ទៅហាត់ប្រាណដើម្បីបានសុខភាពល្អ ក៏ដូចជាមានរាងស្អាត។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកមិនចង់ចំណាយពេលវេលាហាត់ប្រាណ តែក៏ចង់សម្រកខ្លាញ់ក្បាលពោះរក្សារាងនោះ សូមក្រឡេកមកមើលអាហារទាំង ៥ខាងក្រោមនេះ។
១. ស៊ុត
ជាការពិត ស៊ុតមួយគ្រាប់ពិតជាអាចជួយអ្នក សម្រកខ្លាញ់លើសបាន។ ស៊ុតមានប្រូតេអ៊ីនខ្ពស់ ហើយថែមទាំងមានអាស៊ីតអាមីណូសំខាន់ ដែលជំរុញដល់យន្តការដុតបំផ្លាញជាតិខ្លាញ់ ជាពិសេសគឺវត្តមាននៃ choline ក្នុងស៊ុតលឿង ត្រូវបានគេដឹងថា អាចជួយបិទហ្សែនទទួលបានជាតិខ្លាញ់ថែមទៀត។
២. យ៉ាអ៊ួ ឬទឹកដោះគោជូរ
ទឹកដោះគោជូរ មានផ្ទុកនូវ lactobacillus ដែលជួយកាត់បន្ថយ ការប្រមូលផ្តុំជាតិខ្លាញ់បានយ៉ាងល្អ។
៣. ផ្លែឈើដែលមានរសជាតិជូរ
ផ្លែឈើដែលមានដូចជាក្រូច រឺក្រូចឆ្មារផ្ទុកទៅដោយប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ សម្រាប់គ្រប់គ្រងតុល្យភាពទឹកក្នុងរាងកាយរបស់អ្នក ដូច្នេះហើយវាអាចប្រឆាំងជួយនឹងការហើមពោះ និងប្រឆាំងនឹងការរលាកដែលពាក់ព័ន្ធនឹងការផ្ទុកជាតិខ្លាញ់ផងដែរ។
៤. តែបៃតង
តែបៃតង មានផ្ទុកសារជាតិជាច្រើន ជាពិសេសវាក៏សម្បូរជាតិកាហ្វេអ៊ីន និងសារជាតិ flavonoid ហៅថា Catechin ដែលសមាសធាតុទាំងពីរនេះ បានជួយយ៉ាងសកម្មក្នុងការបំបែកជាតិខ្លាញ់លើស នៅក្នុងខ្លួនរបស់អ្នក។
៥. បន្លែបៃតង
បន្លែស្លឹកបៃតង និងបន្លែតាមរដូវគឺល្អសម្រាប់ភាពស៊ាំរបស់អ្នក ព្រោះវាមានជាតិសរសៃខ្ពស់ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពួកវាមិនត្រឹមតែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែប៉ុណ្ណោះទេ ប៉ុន្តែក៏មានកាឡូរីទាប និងជួយឱ្យអ្នកញ៉ាំតិច និងមានអារម្មណ៍ឆ្អែតបានយូរថែមទៀត។
ដូចដែលបានរៀបរាប់ខាងលើ អាហារដ៏សាមញ្ញៗទាំង ៥នេះពិតជាមានសារៈសំខាន់ខ្លាំងចំពោះអ្នក ជាពិសេសគឺនៅពេលដែលអ្នកចង់រក្សារាងផង និងមិនចង់ហាត់ប្រាណផង ហើយថែមទាំងបានញ៉ាំអាហារឆ្ញាញ់ៗជារៀងរាល់ថ្ងៃថែមទៀត។ ប្រភព ៖hindustantimes.com
បញ្ចេញមតិយោបល់